Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ទិញ​ឈ្មោះ​ប៉េអឹម​និង​ជួល​ឡាន​គេ​ជាង​៣០​គ្រឿង យកទៅលក់ យក​លុយ​លេងល្បែង​ក្នុង​កាស៊ីណូ​

spot_img

​ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ខេត្តសៀមរាប បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ទៅ​តាម​បណ្តឹង​ជនរងគ្រោះ ករណី​ជួល​រថយន្ត​ជាង​៣០​គ្រឿង ហើយ​បាន​យកទៅ​លក់​បន្ត​ដើម្បី​យកលុយ​ទៅ​លេង​ល្បែង​នៅ​កាស៊ីណូ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​ជ័យ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​។​

​នគរបាល​ខេត្តសៀមរាប នៅ​រសៀល ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០១៨ អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បានធ្វើ​សន្និសីទកាសែត​បង្ហាញ​មុខ​ជន​ឆបោក​រូបនោះ ដែល​បាន​ជួល​រថយន្ត​ក្នុង​ខេត្តសៀមរាប យកទៅ​លក់​អស់​ជាង​៣០​គ្រឿង​។​

​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចន្តា​រ៉េត ស្នងការរង​ទទួលបន្ទុក​កណ្តាល​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានឲ្យដឹងថា កម្លាំង​នគរបាល​ខេត្តសៀមរាប បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ទៅ​តាម​បណ្តឹង​ជនរងគ្រោះ ករណី​ជួល​រថយន្ត​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​យកទៅលក់ ហើយ​ក្នុង​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ដកហូត​រថយន្ត​ចំនួន​១០​គ្រឿង មកវិញហើយ និង​មួយចំនួនធំ​ទៀត​កំពុង​ស្រាវជ្រាវ ។ ជនសង្ស័យ​ឈ្មោះ អៀង វាសនា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទីលំនៅ​ភូមិ​ជ្រៃ ឃុំ​កណ្តែក ស្រុក​ប្រា​សទ​បាគង ខេត្តសៀមរាប​។ បច្ចុប្បន្ន ជនសង្ស័យ​បាន​ទិញ​ឈ្មោះ​ចូល​ធ្វើ​ប៉េអឹម​នៅ​ខេត្ត​បន្ទាយមានជ័យ និង​សុំ​ផ្ទេរ​មក​ខេត្ត​សៀមរាប ប៉ុន្តែ​មិន​ទាន់​បាន​សម្រេច ហើយ​ការឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ​ធ្វើឡើង​នៅ​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ទ្សិ​ណ​ខាងត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប បន្ទាប់ពី​ជនរងគ្រោះ​បាន​ប្រទះ​ឃើញ​រថយន្ត​របស់​គាត់​ត្រូវបាន​គេ​ដាក់​រាំង​លក់​នៅ​ម្តុំ​ផ្លូវ​៦០​ម៉ែត្រ ។ លោក​បន្តថា បច្ចុប្បន្ននេះ ខាង​លោក​ទទួលបាន​បណ្តឹងរ​បស់​ជនរងគ្រោះ​បាន​ចំនួន​២៨​នាក់ ដែល​មាន​រថយន្ត​សរុប​ចំនួន​៣១​គ្រឿង ។​

​លោក​បន្តថា ជនសង្ស័យ​រូបនេះ បាន​ឆបោក​ជនរងគ្រោះ ដោយ​និយាយថា ជួល​រថយន្ត​ទាំង​នេះ​យក​ទៅ​ជួល​បន្ត​ឲ្យ​ជនជាតិ​ចិន​ក្នុង​១​ខែ​តម្លៃ​ចាប់ពី​៤០០​ទៅ​៦០០​ដុល្លារ ក្នុង​នោះ​ជនសង្ស័យ ក៏​បាន​ប្រើល្បិច​លើកទឹកចិត្ត​បង់លុយ​២​មុន​ខែ ដើម្បី​ឲ្យ​ម្ចាស់​ទុកចិត្ត ។​

​ស្ថិត​ក្នុង​ដំណាក់កាល​ន​គ​របាល ជនសង្ស័យ​បាន​សារភាពថា​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ការចោទប្រកាន់ និង​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ពិតមែន​។​

​លោក​ឧត្តមសេនីយ៍ត្រី បាន​សំណូមពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ប្រុងប្រយ័ត្ន​ចំពោះ​ការទិញ ឬក៏​លក់ដូរ​រថយន្ត និង​ត្រូវ​តែពិនិត្យ​ឯកសារ​ឲ្យបាន​ត្រឹមត្រូវ ។ លោក​បញ្ជាក់ថា “​ចំពោះ​កន្លែង​ដែល​បាន​ទិញ​ផល​ចោរ​កម្មនេះ គឺ​តុលាការ​ជា​អ្នកសម្រេច ហើយ​បច្ចុប្បន្ន​នេះ​កម្លាំង​នគរបាល​កំពុង​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​”៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×