Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្លាប់​នេន សង្កត់​ដោយ​ព្រះ​ (រូប៩សន្លឹក Video inside)

spot_img

ដោយសារ​តែ​ផលប្រយោជន៍​ដ៏​មហិមា​នៅក្នុង​វត្ត​មួយ បាន​ធ្វើឲ្យ​មាន​ឃាតកម្ម សម្លាប់​យ៉ាង​ព្រៃផ្សៃ​ទៅលើ​នេន​១​អង្គ អំពី​សំណាក់​អ្នកគ្រប់គ្រង​វត្ត ព្រោះ​នេន​អង្គ​បាន​ដឹង​អំពី​ការ​កិបកេង​លុយ​វត្ត​។ បុគ្គល​មួយ​ក្រុម​នេះ​មាន​អំណាច​គ្រប់យ៉ាង​នៅក្នុង​វត្ត​ដោយសារតែ​ពួកគេ​ជា​ជើងកាង​នៅ​ទីនោះ ហើយ​ហ៊ាន​ទាំង​ចាក់សោរ​បង្ខាំង​ចៅអធិការ​ឲ្យនៅ​ក្នុងកុដិ​ទៀតផង​។

​ហេតុការណ៍​នេះ បាន​បែកធ្លាយ​ទៅដល់​ប៉ូលិស​ដោយសារតែ​មាន​លោក​១​អង្គ​ទៀត ដែល​ដឹង​អំពី​ដំណើរ​ដើមទង​រឿង​ទាំងអស់ បាន​សរសេរ​សំបុត្រ​រៀបរាប់​យ៉ាង​ក្បោះក្បាយ​ទៅ​ឲ្យ​ប៉ូលិស​ដើម្បី​ចុះ​មក​ស្រាវជ្រាវ ដោយហេតុ​មាន​ថា នេន​អង្គ​នេះ​ត្រូវបាន​គេ​វាយដំ​រហូត​ដល់​សុគត រួច​យក​សព​ទៅ​កប់​ក្នុង​ទីលាន​បរិវេណ​វត្ត ជិត​សាលាឆាន់ ដែល​មាន​បូក​ស៊ីម៉ង់ត៍​ពីលើ​ធ្វើជា​កន្លែង​អង្គុយលេង ដោយ​នៅ​ចំ​ពី​លើ​សព ពួកគេ​បាន​លើកយក​ពុទ្ធរូប​១​អង្គ​ធំ​មក​រៀប​តាំង​សង្កត់ពីលើ​។ ក្នុងខណៈ​ពេល​នោះ​ដែរ អ្នកស្រុក​អ្នកភូមិ ដែល​បាន​ដឹង​អំពី​ទង្វើ​មិន​ល្អ​របស់​ក្រុម​ខាងលើ បាន​នាំគ្នា​មក​ធ្វើ​ជា​សាក្សី​បន្ថែម​ចំពោះ​រឿង​កិបកេង ពុករលួយ​បច្ច័យ​វត្ត​។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​វត្ត វាំង​តាក់​វ៉ាន់​តុ​ក នៅឯ​ខេត្ត ណាក់​ខន​ស៊ី​ថាំ​ម៉ា​រ៉ា​ត ប្រទេស​ថៃ​៕ ក្ខិ​ណី​

spot_img
×