Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្បាលទូក​ចម្បាំង​សម័យអង្គរ​

spot_img

កាលពី​ខែ​កក្កដា ឆ្នាំ ២០១១ សារមន្ទីរ​ជាតិ​ភ្នំពេញ​បាន​ទទួល​នូវ​ចម្លាក់​ក្បាល​គ្រុឌ​ដ៏​ធំ​មួយ ធ្វើ​អំពី​សំរិត ពី​ជនជាតិ​អាមេរិកកាំង​ម្នាក់ ឈ្មោះ Douglas Latchford​។ តើ​ចម្លាក់​បុរាណ​ដ៏​សំខាន់​នេះ ដែល​សប្បុរសជន​ខាង​លើ​នេះ បាន​បរិច្ចាក​ជូន​ចំពោះ​ជាតិ​ខ្មែរ មាន​អាយុកាល​ប៉ុន្មាន​ឆ្នាំ​មកហើយ​? ហើយ​ម្យ៉ាងវិញទៀត តើ​មាន​សារៈ​សំខាន់​យ៉ាង​ដូចម្តេច​ដែរ​?​។ បើ​យើង​ប្រៀបធៀប​លក្ខណៈ​នៃ​វត្ថុ​បុរាណ​ដ៏​កំរ​នេះ​ទៅ​នឹង​ចម្លាក់​បុរាណ​មួយ​ចំនួន​នា​សម័យ​បាយ័ន ជាពិសេស​ក្បាលទូក​ចម្បាំង​នៅលើ​ប្រាសាទ​បាយ័ន និង​ប្រាសាទបន្ទាយឆ្មារ យើង​អាច​សន្និ​ដ្ឋានបាន​យ៉ាង​ត្រឹមត្រូវ​ថា ចម្លាក់​នេះ​ពិតជា​ក្បាលទូក​ចម្បាំង នា​សម័យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ពោល​គឺ ពី​ចុង​ស​.​វ​ទី ១២ និង ដើមទី​១៣​នៃ​គ​.​ស យ៉ាង​ប្រាកដ​។​

រូបភាព ១-៣ : ក្បាលទូក​ចម្បាំង នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ និង ចម្លាក់​នៅលើ​ប្រាសាទ​បាយ័ន (​ម​.​ត ២០១២)

ខាងលើនេះ គឺជា​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​យើង តែ​អ្វី​ដែល​សំខាន់​ជាងគេ​នៅទីនេះ គឺ​យើង​ចង់​កត់សម្គាល់ថា រាល់​ស្លាកស្នាម​វប្បធម៌​បុរាណ ទោះជា​តូចក្តី ធំក្តី អាច​ផ្តល់​លទ្ធភាព​ឲ្យ​យើង​ឲ្យ​ឈ្វេងយល់​អំពី​វប្បធម៌​ខ្មែរ​យ៉ាង​ត្រឹមត្រូវ​ជា​វិជ្ជមាន​ពុំខាន​។ សូមជម្រាបថា សព្វថ្ងៃនេះ ក្បាលទូក​ចម្បាំង​តែមួយគត់ ដែល​ដូនតា​ខ្មែរ​បាន​បន្សល់​ទុក​ជា​កេរ្តិ៍ដំណែល​នោះ ត្រូវបាន​រក្សា​ទុក​ក្នុង​សារមន្ទីរ​ជាតិ​ភ្នំពេញ​៕ (​ម​.​ត្រា​ណេ​)​

spot_img
×