Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិត​វេជ្ជសាស្ត្រ​ម្នាក់​ប្រាប់​ថា ក្នុង​ការប្រកប​របរ ៣៥ ​ឆ្នាំ​មកហើយ របស់ខ្លួន គ្មាន​អ្នកជំងឺ​ណា​ត្រូវ​ស្លាប់​ដោយសារ​បញ្ហា​បេះដូង​ទេ ដោយហេតុ​ថា លោក​បាន​ពឹងពាក់​លើ​វត្ថុ​១​នេះ​… .. .

spot_img

បណ្ឌិត​វេជ្ជសាស្ត្រ​ឈ្មោះ Christopher បានឲ្យដឹងថា ក្នុងអំឡុងពេល ៣៥​ឆ្នាំ ដែល​លោក​ប្រកប​របរ​ជា​វេជ្ជបណ្ឌិត ពុំ​មាន​អ្នកជំងឺ​ណា​ម្នាក់​ត្រូវស្លាប់ ព្រោះ​អា​ការៈប្រែប្រួល​នៃ​បេះដូង​ឡើយ​។ នោះ​គឺ​លោក​ត្រូវ​ពឹងពាក់​លើ​ស្រា​ម្ទេស​ដ៏​អស្ចារ្យ​របស់លោក​។ នៅពេល​ដែល​អ្នក​ជំងឺ​មាន​អាកា​រៈពុំ​ប្រក្រតី​ផ្តើមចេញពី​បេះដូង ប្រសិនបើ​អ្នកជំងឺ​ត្រូវ​បាន​ផឹក​ឱសថ​ដ៏​ថោក​មួយ​នេះ គឺ​បេះដូង​របស់​ពួកគេ​នឹង​វិល​មក​សភាព​សុវត្ថិភាព​សារ​ឡើងវិញ​។ លោក​បញ្ជាក់​បន្ថែមថា វា​ពុំ​មែន​ជា​លទ្ធផល​នៃ​ការស្រាវជ្រាវ​ក្នុង​បន្ទប់ពិសោធន៍​ឡើយ តែ​គឺជា​បទពិសោធន៍​ជាក់ស្តែង​របស់​វេជ្ជបណ្ឌិត​ផ្ទាល់​ដែល​ធ្វើការ​ព្យាបាល​។​

​បណ្ឌិត​វេជ្ជសាស្ត្រ​រូបនេះ បានឲ្យដឹងថា ៖ ជំងឺ​បេះដូង​និង​សរសៃឈាម ស្ត្រូក គឺជា​ឃាតករ​បាន​សម្លាប់​មនុស្ស​យ៉ាង​ច្រើន​លើ​ពិភពលោក ក្នុង​១​ថ្ងៃៗ​។ ប៉ុន្តែ​ប្រសិនបើ​ចេះ​ហូបចុក​ឲ្យមាន​តុល្យភាព​គួបផ្សំ​ជាមួយ​របៀប​រស់នៅ​មួយ​សមស្រប​នោះ ជំងឺ​នេះ​អាច​ទប់ស្កាត់បាន​។​

​ប៉ុន្តែ​នៅក្នុង​ស្ថានភាព​បន្ទាន់​ភ្លាមៗ ហើយ​គ្មាន​វិធី​សង្គ្រោះ​សមស្រប អ្នកជំងឺ​ខាងលើ​អាច​ស្លាប់​ដោយ​ពុំ​ដឹង​មុន ហើយ​អ្វី​ដែល​មាន​ប្រសិទ្ធភាព​ដ៏​អស្ចារ្យ​អាច​សង្គ្រោះ​ជីវិត​មនុស្ស​ពី​ការ​គាំងបេះដូង ក្នុងអំឡុងពេល​១​ប៉ប្រិចភ្នែក គឺជា​… ស្រា​ម្ទេស​។​

​នេះ​ក៏​ជា​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​បណ្ឌិត Keith Jones ដែល​បង្ហាញឲ្យឃើញ​ពី​ប្រសិទ្ធ​ភាព​នៃ​ការគាស់​រំ​ញោច​បណ្តា​កោសិកា​សរសៃប្រសាទ នៅ​ស្បែក រួច​ផ្តើម​ពី​នោះ​មក​វា​បញ្ជូន​សញ្ញា​ទៅកាន់​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល បង្កើតឡើង “​ផ្លូវ​រស់​” ព្រោះ​ភ្លាមៗ​នោះ​វា​មាន​ឥទ្ធិពល​ភ្លាម​ទៅ​កាន់​បេះដូង​។​

​លើសពីនេះ​ទៀត ប្រការ​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​ម្ទេស​បាន​ធ្វើឲ្យ​កាត់បន្ថយ​សមាមាត្រ​នៃ​ការស្លាប់រ​បស់​កោសិកា​បេះដូង​ដល់​ទៅ ៨៥% ឯណោះ ហើយ​សកម្មភាព​របស់​វា ស្រដៀង​ទៅ​នឹង​បរិក្ខារ​ការពារ​បេះដូង​១​ពី​ខាងក្រៅ សម្រាប់​ជួយសង្គ្រោះ​អ្នកជំងឺ​។ ប្រសិនបើ​គេ​ប្រើប្រាស់​វា​ទាន់ពេល និង​ត្រឹមត្រូវ​តាម​របៀបរបប​។ ខាងក្រោម​នេះ​គឺ​ជា​រូបមន្ត​សម្រាប់​ធ្វើ​សារធាតុ​ចម្រុះ​ស្រា​ម្ទេស អាច​សង្គ្រោះបាន​ជីវិត​អ្នក​កើត​ជំងឺ​បេះដូង និង​ស្ត្រូក ក្នុងអំឡុងពេល​ត្រឹម​១​នាទី​។​

វត្ថុ​ធាតុ​រួមមាន ម្សៅ​ម្ទេសដៃនាង​, ម្ទេសដៃនាង​ស្រស់​ខ្លះ ស្រា​កម្រិត​អាកុល ៥០​ដឺ​ក្រេ ឬ (Vodka), ដប​កែវ​១ និង​ស្រោមដៃ​១​។​

​របៀប​អនុវត្ត ៖ ពាក់​ស្រោមដៃ រួច​ចាក់​ម្សៅ​ម្ទេស​ស្មើនឹង ១/៤ នៃ​ដប​, រួច​ចាក់​ស្រា​ឲ្យ​ជ្រាបស​ព្វ ហើយ​ចំណុះ​ស្រា​ឲ្យលើស​១​ថ្នាំងដៃ​, បន្ទាប់​មក​ចិញ្ច្រាំ​ម្ទេស​ស្រស់​ដាក់ចូល​រួច​កូរ​ឲ្យ​សព្វ ហើយ​លទ្ធផល​បញ្ចប់​គឺ​មាន​ចំណុះ​ស្មើនឹង ៣/៤ នៃ​ដប រួច​ចាក់​បន្ថែម​ស្រា​ឲ្យ​ជិត​ពេញ​ដប ហើយ​ក្រឡុក​វាឲ្យ​ក្លាយ​ជា​ល្បាយស្មើសាច់​។​

រៀងរាល់ថ្ងៃ​គប្បី​យក​វា​មក​ក្រឡុក​ពី​៣-៤​ដង ទុក​វា​ក្នុង​រយៈពេល​១​ខែ​កន្លះ រួច​យក​សារធាតុ​ចម្រុះ​នោះ​ចាក់​ចូល​ឪ​ទិន​មាន​ពណ៌​ស្រអាប់ (​ពុំ​ចម្លង​ពន្លឺ​) រួច​ទុក​វា​នៅ​កន្លែង​គ្មាន​សំណើម និង​គ្មាន​ពន្លឺ​ជា​ការ​ស្រេច​។ ល្បាយ​នេះ​ក្លាយទៅជា​ឱសថ ចំណែក​ការប្រើប្រាស់​វា គឺ​ទៅ​តាម​ស្ថានភាព​ជំងឺ គប្បី​ប្រើ​ទៅ​តាម​ការណែនាំ​ដូចខាងក្រោម ៖

-​ករណី​អ្នកជំងឺ​នៅ​ដឹងខ្លួន និង​មាន​ដង្ហើម ៖ យក​ល្បាយ​នេះ​១​ស្លាបព្រា​កាហ្វេ​លាយ​ជាមួយ​ទឹក​ក្តៅ​ឧ​ណ្ឌ​រួច​ឲ្យ​អ្នកជំងឺ​ផឹក​។​

-​ករណី​អ្នកជំងឺ​សន្លប់​បាត់ស្មារតី ៖ ពេល​នោះ​យក​ល្បាយ​ឱសថ​នេះ ១​ស្លាបព្រា​កាហ្វេ មក​ដាក់​ក្រោម​អណ្តាត​របស់​អ្នកជំងឺ ៥​នាទី​ក្រោយ​មក​ដាក់​បន្ថែម​១​ស្លាបព្រា​កាហ្វេ​ទៀត ធ្វើ​តាម​វិធី​នេះ រហូតទល់​អាការៈ​របស់​អ្នកជំងឺ​មាន​ការប្រសើ​រ​ឡើង​។ តាម​ការពិនិត្យ​ស្ថិតិ​ជាក់ស្តែង​របស់​អ្នកជំនាញការ​ផ្នែក​សុខភាព​ក៏​បង្ហាញឲ្យឃើញថា នៅ​បណ្តា​ប្រទេស​ដែល​មាន​ទម្លាប់​ប្រើប្រាស់​ម្ទេសដៃនាង​ហ៊ឺ​រ ក្នុង​មុខម្ហូប​របស់ខ្លួន​ដូចជា​នៅ មិច​ស៊ី​កូ អ៊ីតាលី និង​ប្រទេស​មួយចំនួន​នា​ទ្វីបអាស៊ី​ចំនួន​អ្នក​ស្ត្រូ​កនៅ​តំបន់​នោះ ទាប​ជាង​ច្រើន ប្រៀប​ទៅ​នឹង​អាមេរិក និង​បណ្តា​ប្រទេស​លោកខាងលិច​។

បណ្ឌិត​វេជ្ជសាស្ត្រ​ខាងលើ​នៅ​បាន​បញ្ជាក់​បន្ថែម​ពី​ប្រសិទ្ធភាព​របស់​វា​ក្នុង​ការជួយ​កាត់បន្ថយ​ជំងឺ​មួយ​ចំនួន​ខាងក្រោម​យ៉ាង​មាន​ប្រសិទ្ធភាព​គឺ

-​ការប្រឆាំង​កំណក​ឈាម ៖ ល្បាយ​នេះ​ពិតជា​មាន​ប្រសិទ្ធិភាព​ក្នុង​ការបង្ការ និង​ធ្វើឲ្យ​រលាយកំណក​ឈាម សរសៃឈាម​ក្រិន ៖ វា​ធ្វើឲ្យ “​ជញ្ជាំង​” សរសៃឈាម​ទន់ បើកទូលាយ​ផ្លូវលំ​ហូរឈាម​បង្កើន​ថាមពល​ឲ្យ​បេះដូង​។​

-​បេះដូង​ទ្រុឌទ្រោម ៖ វា​ជួយ​រំសាយ និង​ធ្វើឲ្យ​ប្រសើរ​ឡើង​សាច់ដុំ​បេះដូង តាមរយៈ​ប្រសិទ្ធភាព​របស់​វា​លើ​សរសៃឈាម​ដូច​ពោល​ខាងលើ​។​

-​ជួយ​កាត់បន្ថយ​បរិមាណ Triglycerides (​សារធាតុ​ខ្លាញ់​ក្នុង​សាច់​)

-​ចង្វាក់បេះដូង​ច្របូកច្របល់ ៖ ជួយ​កាត់បន្ថយ​ចង្វាក់បេះដូង​កំពុង​លោត​លឿន​ខ្លាំង បង្កើន​ចរាចរ​ឈាម​ទៅដល់​បេះដូង រារាំង​កំណក​ឈាម​។​

-​បង្កើន​មុខងារ​ដល់​ខួរក្បាល ៖ ប្រសិទ្ធភាព​ដ៏​អស្ចារ្យ​របស់​វា ជាក់ស្តែង​បំផុត គឺ​ការជួយ​បង្កើន​ចរាចរ​ឈាម​ទៅកាន់​តំបន់​ក្បាល និង​ខួរក្បាល​។ មាន​ប្រសិទ្ធភាព​ខ្លាំង​ក្នុង​ការព្យាបាល​អា​ការៈឈឺ​មួយ​ចំហៀង​ក្បាល (migraine headache) និង​ឈឺក្បាល​ដុំៗ cluster headache​។​

​ឱសថ​នេះ ពិត​ជា​សាមញ្ញ ងាយ​ធ្វើ តម្លៃថោក តែ​វា​ពិតជា​មាន​ប្រសិទ្ធភាព​ល្អ​ណាស់​ចំពោះ​អ្នក​មាន​ជំងឺ​បេះដូង​សរសៃឈាម និង​ស្ត្រូក​។ ហេតុនេះ​គ្រួសារ​នី​មួយៗ​គួរ​គប្បី​ទុក​វា​ប្រើការ​សម្រាប់​ពេល​ចាំបាច់​។ ទោះ​យ៉ាងណា​ប្រសិនបើ​ចង់​ប្រើ​វា ទុក​ជា​ការព្យាបាល​យូរអង្វែង​នោះ គប្បី​សួរ​យោបល់​វេជ្ជបណ្ឌិត ព្រោះតែ​កម្រិត​ហ៊ឺរ​របស់​វា​អាច​មិន​សុវត្ថិភាព​ចំពោះ​អ្នកជំងឺ​ខ្លះ ពេល​ប្រើ​ក្នុង​រយៈពេល​វែង​៕ លី​សា​

spot_img
×