Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្និសីទ​សារព័ត៌មាន​ស្តីពី TIGER STREET FOOTBALL FESTIVAL 2018 ​ជាមួយនឹង​វីរបុរស​បាល់ទាត់​អន្តរជាតិ​ល្បីល្បាញ RYAN GIGGS

spot_img

​រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១០ ខែមីនា មាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​ដើម្បី​ប្រកាស​បង្ហាញ​ដល់​សាធារណជន​ថា លោក Ryan Giggs ជា​កំពូល​តារាបាល់ទាត់​ដ៏​ល្បីល្បាញ​របស់​ក្លិប​បិសាច​ក្រហម Manchester United មកកាន់​តួនាទី​ជា​ទូត​សុច្ឆន្ទៈ​ផ្សព្វផ្សាយ​កម្មវិធី Tiger Street Football Festival 2018 នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោក Roland Bala អគ្គនាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​ប្រចាំ​ប្រទេស​កម្ពុជា និង​លោក ម៉ៃ តុលា អគ្គលេខាធិការរង និង​ជា​នាយក​បច្ចេកទេស​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បាន​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន​នេះ និង​បាន​ស្វាគមន៍​លោក Ryan Giggs មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក Riyan Giggs គឺជា​កីឡាករ​ទទួលបាន​ពានរង្វាន់​ច្រើនជាងគេ​បំផុត​នៅក្នុង​ក្របខ័ណ្ឌ​លី​គ​អង់គ្លេស Premier League និង​បាន​បង្ហាញខ្លួន​ក្នុង​ការប្រកួត​ជាច្រើនលើក និង​បានឈ្នះ​ពានរង្វាន់​កិត្តិយស​ច្រើនជាង​កីឡាករ​ផ្សេងទៀត​ក្នុង​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​របស់​ក្លិប Manchester United និង​នៅ​ខែកុម្ភៈ​ឆ្នាំ ២០១៨ ត្រូវបានតែងតាំង​ជា​អ្នកចាត់ការ​ដឹកនាំ​ក្រុម​ជម្រើសជាតិ ​វេលស៍។​

​ក្នុងឱកាស​សន្និសីទកាសែត កំពូល​តារាបាល់ទាត់​ដ៏​ល្បីល្បាញ​រូបនេះ​បាន​មានប្រសាសន៍ថា​៖ “​ខ្ញុំ​រីករាយ និង​រំភើប​ណាស់​ដែល​ត្រូវបាន​ជ្រើសតាំង​ជា​ទូត​សុ​ឆ​ន្ទះ​ផ្សព្វផ្សាយ​កម្មវិធី Tiger Street Football Festival 2018 ពីព្រោះ​នេះ​ជា​ឱកាស​សម្រាប់​ខ្ញុំ​ចែករំលែក និង​ផ្លាស់ប្តូរ​បទពិសោធន៍ ជំនាញ និង​បច្ចេកទេស​លេង​បាល់ទាត់​របស់ខ្ញុំ​ជាមួយ​កីឡាករ​បាល់ទាត់​មាន​ទេពកោសល្យ​នៅ​ព្រះ​រា​ណា​ចក្រ​កម្ពុជា​។​”

​លោក Roland Bala នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖”​វា​គឺជា​បទពិសោធ​ដ៏​កម្រ​មួយ​សម្រាប់​កីឡាករ និង​អ្នកគាំទ្រ​កម្ពុជា​ដែល​បាន​ជួប​លោក Riyan Giggs នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​ក្របខ័ណ្ឌ Tiger Street Football Festival 2018 នៅ​ចុង​សប្តាហ៍​នេះ​។ Tiger Street Football Festival គឺជា​កម្មវិធី​ប្រកួត​កីឡាបាល់ទាត់​ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស ហើយ​នេះ​ជា​ឆ្នាំ​ទី​ប្រាំមួយ ដែល​បាន​ទទួលបាន​ជោគជ័យ​។ កម្មវិធី​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ ដើម្បី​លើកកម្ពស់​សកម្មភាព​កីឡា និង​ជា​វេទិកា​មួយ​សម្រាប់​កីឡាករ​បញ្ចេញ​ទេពកោសល្យ​របស់ខ្លួន​”​។​

​ក្រុម​កីឡាករ​ជាង​៥០០​ក្រុម​បាន​ចូលរួម​ក្នុង​វគ្គ​ជម្រុះ​ប្រកួតប្រជែង​ជាមួយនឹង​ក្រុម​ជើង​ខ្លាំង​ដើម្បី​ដណ្តើមយក​ជើងឯក​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស​នៅក្នុង​រាជធានី​ភ្នំពេញ​នៅខាងមុខ​បរិវេណ​សាល​មហោស្រព​កោះ​ពេជ្រ នៅ​ថ្ងៃទី​១០ និង​ទី​១១ ខែមីនា​នេះ​។ ចំពោះ​ព័ត៌មាន​លម្អិត​អំពី​វគ្គ​ផ្តាច់ព្រ័ត្រ Tiger Street Football Festival 2018 សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH#TSFF2018៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×