Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តតាកែវ រួម​ជាមួយនិង​អាជ្ញាធរ​ស្រុក​ទ្រាំង ឆ្មក់​ចាប់បាន​ត្រី​ប្រហុក ដែល​ដាក់​សារ​ធាតុគីមី​គ្រោះថ្នាក់ បាន​ជិត​មួយ​តោន​

spot_img

​តាកែវ​ ៖ នៅ​រសៀល​ថ្ងៃទី ១១ ខែ​មិនា ២០១៨ នេះ មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្តតាកែវ បាន​សហការគ្នាជាមួយ​និង​អជ្ញាធរ​ស្រុក​ទ្រាំង ចុះ​ឆ្មក់​ចាប់បាន​ត្រី​ប្រហុក​ដែល​នាំចូល​ពី​ប្រទេសជិតខាង យ​កម​កែច្នៃ​នៅ​ឃុំ​អង្គា​ញ់ ស្រុក​ទ្រាំង ខេត្តតាកែវ បាន​ជិត ១​តោន កាលពី​វេលា​ម៉ោង​៤ ល្ងាច​មិញ​នេះ ។

​បើតាម​ការ​អោយដឹងពី​លោក ប៉ោង លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ បាន​ប្រាប់​ភ្នាក់ងារ​របស់​យើង​អោយដឹង​កាល​យប់​ថ្ងៃ​ដដែល​នេះ​ថា ការចុះ​ឆ្មក់​ចាប់​ទីតាំង​ផលិត​និង​កែច្នៃ​ប្រហុក​ដែល​នាំចូល​ពី​ប្រទេសជិតខាង ដែលមាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​នេះ​បាន​ដោយសារតែ​មានការ ចូលរួម​សហការ​ល្អជា​មួយ​និង​បងប្អូន​ប្រជាពលរដ្ឋ ថា​មាន ការនាំ​ចូល និង​កែច្នៃ​ប្រហុក​ត្រី​ផ្ទួ​ក​ដែលមាន​ផ្ទុក​សារធាតុ​គីមី ហ្វូ​កមុល​លីន ដែលជា​ថ្នាំ​ម្យ៉ាង​សម្រាប់​ប្រើ​លើ​សាកសព​មិនអោយ​មាន​សភាព​ស្អុយរលួយ​នោះ​ដាក់លក់ នៅលើ​ទីតាំង​ចាស់​ដែល​ធ្លាប់​ចាប់​ម្តង​រួចមកហើយ ឋិត​នៅ​ភូមិ​ឃុំ​ខាងលើ ។

លោក​ប្រធាន​សាខា​កាំកុងត្រូល​បាន​បន្តថា បន្ទាប់ពី​ទទួលបាន​ព័ត​មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​នេះ​រួច ក្រុមការងារ​មន្ត្រី​ជំនាញ បាន​សុំ​សហការ​ណ៏​ជាមួយនិង​អាជ្ញាធរ​ស្រុក​ទ្រាំង ធ្វើ​ការចុះពិនិត្យ​លើ​ទីតាំង​កែច្នៃ​ត្រី​ហុក​ខាងលើ ដោយ​ក្នុងពេល​ពិនិត្យ​ត្រី​ប្រហុក ដែល​ពួកគាត់​កំពុង​កាប់​ជ​ញ្ជ្រាំ​ម​នោះ​គឺ​សុទ្ធ​តែមាន​ផ្ទុក​នៅ​សារធាតុ​ហ្វូ​កមុល​លីន​ទាំងអស់ ក្នុងនោះ​មន្ត្រី​ជំនាញ​យើង​បាន​ឃាត់​និង​យកមក​រក្សាទុក​បាន​ចំនួន ៨៤០​គីឡូក្រាម រងចាំ​ព្រឹកស្អែក និង​ចាត់ការ​តាម​នីតិវិធី ៕ តាកែវ​

spot_img
×