Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​បុក​រះ​តាមផ្លូវ​ពី​ម្តុំ​ទួល​សង្កែ រហូត​ដល់​ម្តុំ​ពេទ្យ​លោកសង្ឃ ត្រូវ​ប្រជាពលរដ្ឋ​តាម​ដេញ​វាយ​អ្នកបើកបរ​ម្នាក់​របួសធ្ងន់ និង​វាយ​រថយន្ត​ខ្ទេច​

spot_img

​ភ្នំពេញ ​៖ ​បុរស​ម្នាក់​បាន​បើករថយន្ត​ស៊េរី​ទំនើប បុក​រះ​តាម​ផ្លូវ​ពី​ម្តុំ​ទួល​សង្កែ រហូត​ដល់​ម្តុំ​ផ្សារថ្មី ផ្សារ​ដេប៉ូ បើក​រត់គេច​រហូត​ដល់​ម្តុំ​ពេទ្យ​លោកសង្ឃ ខណ្ឌ​ទួលគោក ត្រូវ​ប្រជាពលរដ្ឋ​តាម​ដេញទាន់ ហើយ​វាយ​ប៉ុនប៉ង​សម្លាប់​អ្នកបើកបរ បណ្តាលឲ្យ​រងរបួស​ធ្ងន់ និង​វាយ​កម្ទេច​រថយន្ត​ទំនើប​មួយ​គ្រឿង នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៨ ។​

​សូមបញ្ជាក់​ថា ម្ចាស់​រថយន្ត​ដែល​បើក​បុក​រះ​បណ្តាល​ឲ្យ​អ្នកដំណើរ​រងរបួស​ជាច្រើន​នាក់​នោះ ហើយ​បើក​ឡាន​រត់គេច ឈ្មោះ​ស៊ុយ សារ៉េត មាន​មុខរបរ​ជា​សាស្ត្រាចារ្យ នៅ​សាកលវិទ្យាល័យ​កម្ពុជា ដែល​បើក​រថយន្ត​ម៉ាក Gac GS5 Super ពាក់​ស្លាក​លេខ 2AP 9719​។​

តាម​សាក្សី​បាន​ប្រាប់ឲ្យដឹង​ថា រថយន្ត​បង្ក​ហេតុនេះ​បាន​បើក​បុក​គេ​ដំបូង​នៅ​ម្តុំ​វត្ត​ទួល​អស់លោក ក្នុង​ខណ្ឌ ប្ញស្សីកែវ ហើយ​បន្ត​បើក​រត់គេច​តាម​ផ្លូវ​រហូត​ដល់​ម្តុំ​ផ្សារ​ធំថ្មី ជិះ​២-៣​ជុំ​នៅ​ម្តុំ​ផ្សារថ្មី ហើយ​បន្ត​បើក​រត់​គេច​តាម​ផ្លូវ​ម្តុំ​ផ្សារ​ដេប៉ូ ក៏​មាន​បុក​រះ​ប្រជាពលរដ្ឋ​តាមផ្លូវ​ផងដែរ ហើយ​មិន​ឈប់​ក៏​បន្ត​ទៅ​ម្តុំ​ក្រោយ​មន្ទីរពេទ្យ​លោកសង្ឃ ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ ជិះ​ម៉ូត​ជិត​២០០​គ្រឿង តាម​ទាន់​នៅ​ទីនោះ​។​

​ប្រជាពលរដ្ឋ​បាន​ប្រើ​ដុំថ្ម និង​ដុំឥដ្ឋ វាយកម្ទេច​រថយន្ត និង​អ្នកបើកបរ​បណ្តាលឲ្យ​របួសធ្ងន់ ប៉ុន្តែ​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ទួលគោក ជួយ​អន្តរាគមន៍​ទាន់ និង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។

​បើ​តាម​ក្នុងផេក​ហ្វេស​ប៊ុ​ករបស់ Muth Srey Neang បាន​សរសេរ​រៀបរាប់​ពី​ព្រឹត្តិការណ៍​នេះ​ថា ពុទ្ធោ​អើយ ករណី​នេះ​នៅ​ជិត​ពេទ្យ​លោកសង្ឃ មនុស្ស​យើង​សាហាវ​ណាស់ មាន​អ្នក​បង្អើល​ថា គាត់​បុក​គេ​រះ​បី​ខណ្ឌ ស្លាប់​អស់​ច្រើន​នាក់ ហើយ​រត់​គេច ដល់​ពេទ្យ​លោកសង្ឃ ត្រូវ​គេ​ព្រួត​វាយ តែ ប៉ូលីស​បី​ខណ្ឌ​ថា មិន​មាន​ករណី​បុក​រះ​ទេ គឺ​គាត់​មិន​បាន​បុក​រះ​ទេ គាត់​បើក​ប៉ះ​គេ​នៅ​ពេទ្យ​លោកសង្ឃ​ហ្នឹង​។ គេ​របួស​ស្រាល​តែប៉ុណ្ណោះ ចំណែក​គាត់​វិញ ត្រូវ​គេ​វាយ​ខ្ទេច​មុខ បែក​ភ្នែក​អស់ហើយ មិន​សង្ឃឹម​រស់​ទេ ឡាន​ដែល​គាត់​ជិះ​ទើបតែ​ទិញ​ថ្មី ខូច​ទាំង​ស្រុង គាត់​មិន​បាន​បង្ក​ធ្ងន់ធ្ងរ​ទេ តែ​គេ​វាយ​គាត់​សាហាវ​ណាស់ ស្លុត​ចិត​អាណិត​គាត់​ណាស់ ខ្ញុំ​មិន​យល់​ថា​ហេតុ​អី​ពលរដ្ឋ​យើង​មិន​ថ្លឹងថ្លែង​រក​ខុស​ត្រូវ​សិន​។ ចុះ​អ្នក​ធ្វើ​ឲ្យ​គាត់​រងគ្រោះ​ធ្ងន់​យ៉ាងនេះ គួរ​មាន​ទោស​ទេ​។ យ៉ាងណា​សូម​ឲ្យ​ព្រះ​ថែរក្សា​ពូ សូម​ឲ្យ​ពូ​ឆ្លង​ផុត​ផង​ចុះ​”​។​

​ចំណែក​ប្រិយមិត្ត​ហ្វេ​សប៊ុក​ម្នាក់ក៏​បាន​ចូល​មក​ខំ​មិន​ផងដែរ​ថា “​នៅ​ប្រទេស​កម្ពុជា​យើង ពិតជា​ពិបាក​ណាស់ រឿង​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរ​។ ពួកគាត់ (​អ្នកបើកបរ​) និយាយថា អ្នក​បើក​បុក​គេ បើ​ឈប់​ខ្លាច​គេ​វាយ តែ​បើក​​រត់គេច​គេ​ចាប់បាន គេ​វាយ​ដដែល បើ​អញ្ចឹង​ប្រថុយ​បើក​គេច​តែម្តង​”៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×