Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​កាមរី​ឆ្លាម​ប៉ះ​ជាមួយ​ម៉ូតូ​ហុងដា​វ៉េវ ព្រះសង្ឃ​២​អង្គរង​បួស​ធ្ងន់​

spot_img

បន្ទាយមានជ័យ : ព្រះសង្ឃ​២​អង្គរង​របួសធ្ងន់ ដោយសារ​រថយន្ត​តូច​ម៉ាក​តូយ៉ូតា​កាមរី​ឆ្លាម​១​គ្រឿង បាន​បើក​បុក​ម៉ូតូ​ពេល​កំពុង​បត់​ឆ្វេង​។ គ្រោះថ្នាក់​កើតឡើង​នៅវេលា​ម៉ោង​១​រលៀ​ល​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ភូមិ​សាលា​ក្រៅ សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍ យ៉ាន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ​ឲ្យ​ដឹងថា : នៅ​មុនពេល​កើតហេតុ​នោះ​មាន​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ សេរី​២០០១ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ​១A-២០៣៣ បាន​បើកបរ​ពី​ខាង​លិចទៅ​កើត​។ លុះ​បើក​មកដល់​ចំណុច​ខាងលិច​ស្ពាន​សាលា​ក្រៅ ម្តុំ​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់​បាន​បត់​ឆ្វេង​ផ្លូវ​ចូលទៅ​សង្កាត់​ភ្នៀ​ត​ដោយ​មិនបាន​មើល​ឆ្វេង​ស្តាំ ស្រប​នោះ​ក៏មាន​រថយន្ត​ម៉ាក​កាមរី​ឆ្លាម ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ​២L-៦៨០៨ បើក​មកពី​ក្រោយ​បុក​ចំ​ពី​ចំហៀង​។ ចំណែក​អ្នកបើករថយន្ត​គេចខ្លួន​បាត់ស្រមោល​។​

​អ្នកបើក​ម៉ូតូ​ឈ្មោះ ស្រេង ស្រួច ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ឈ្នួ​រ ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាន​ឌុប​ព្រះសង្ឃ​២​អង្គ គង់នៅ​វត្ត​ប្រាសាទ​ស្រះ​ឈ្នួ​រ​។ ព្រះសង្ឃ​ទាំងពីរ​អង្គរង​របួសធ្ងន់ ព្រោះ​ព្រះអង្គ​មិនអាច​ពាក់មួក​សុវត្ថិភាព​ឡើយ​។ ព្រះនាម​ព្រះសង្ឃ​នៅ​មិនទាន់​ក្តាប់បាន​នៅឡើយ​។ ចំណែក​អ្នកបើក​ម៉ូតូ​មិនមាន​រងរបួស​ទេ​។​

​ក្រោយពី​កើតហេតុ រថយន្ត​សង្គ្រោះ​របស់​នគរបាល​បាន​ដឹក​យកទៅ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គល​បូរី៕​ ដោយ : បន្ទាយ​

 

spot_img
×