Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១២ ខែមីនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ រាសី​ស្រុតចុះ​។ ការងារ មិន​ត្រូវ​ជ្រៀតជ្រែក​ចូល​ជ្រៅ​ទៅក្នុង​កិច្ចការ​របស់​អ្នកដទៃ គួរ​បង្កើត​ទំនាក់ទំនងល្អ​ជាមួយ​អ្នក​រួម​ការងារ​ដើម្បី​បង្ក​លក្ខណៈ​សម្រាប់​ការ​ឈានឡើង​។ លុយកាក់ មាន​ទាំង​ព័ត៌មាន​ល្អ​និង​អាក្រក់​អំពី​លុយកាក់ ត្រូវ​ប្រយ័ត្ន​ចាញ់បោក​គេ​។ មនោសញ្ចេតនា មិន​ល្អ​ប្រសើរ កើត​មាន​ការឈ្លោះប្រកែក​ច្រើន​៕

ឆ្នាំ​ឆ្លូវ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ អំណោយ​ល្អ ការចរចា​សហការ​ជំនួញ​សម្រេចបាន​យ៉ាង​រលូន​។ លុយកាក់ មានឱកាស​កើន​ថែម​ចំណូល​។ មនោសញ្ចេតនា អាច​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត​៕

ឆ្នាំ​ខាល ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ត្រូវមាន​ផែនការឲ្យ​ច្បាស់លាស់​មុន​នឹង​សម្រេច​ធ្វើ​រឿង​អ្វី​១ ទើប​អ្នក​មិន​ជួប​រឿង​ស៊យ​។ លុយកាក់ ល្អប្រសើរ តែ​មិន​ត្រូវ​ប្រញាប់ប្រញាល់​ក្នុង​ការវិនិយោគ​រក​ចំណេញ​។ មនោសញ្ចេតនា ល្អ​ធម្មតា ពុំ​មាន​អ្វី​គួរ​ឲ្យ​កង្វល់​៕

​ឆ្នាំ​ថោះ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ដោយ​ការព្យាយាម ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ហេតុ​នេះ​ត្រូវបាន​គ្រប់​គ្នា​វាយ​តម្លៃ​អ្នក​យ៉ាង​ពិសេស​។ លុយកាក់ មានឱកាស​ឡើង​ប្រាក់ខែ​។ មនោសញ្ចេតនា គួរ​ណាត់គ្នា​ទៅ​ដើរ​កម្សាន្ត ឬ​ទទួលទាន​អាហារ​ខាងក្រៅ​ដើម្បី​ដុត​កម្តៅ​មនោសញ្ចេតនា​ឲ្យ​កាន់តែ​ស្អិតរ​មួ​ត​៕

​ឆ្នាំ​រោង ៖ រាសី​ស្រុតចុះ​។ ការងារ ត្រូវ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ក្នុង​ស្ថាប័ន​។ លុយកាក់ ស្ថិរភាព ប្រយ័ត្ន​ពេលចេញ​ក្រៅ​ត្រូវ​រក្សា​កាបូប​ប្រាក់​ឲ្យ​ម៉ត់ច​ត់​។ មនោសញ្ចេតនា មិនល្អ កើតមាន​ទំនាស់​នឹង​គ្នា​៕

​ឆ្នាំ​ម្សាញ់ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ត្រូវបាន​ថ្នាក់លើ​ជឿ​ទុកចិត្ត​ប្រគល់​កិច្ចការ​សំខាន់ៗ​ឲ្យធ្វើ​។ លុយកាក់ មានឱកាស​ឡើង​ប្រាក់ខែ បាន​រង្វាន់​។ មនោសញ្ចេតនា ផ្អែម​ល្ហែម កក់ក្តៅ​៕

​ឆ្នាំ​មមី ៖ រាសី​ស្រុតចុះ​។ ការងារ ត្រូវបាន​គ្រប់គ្នា​នៅ​ជុំវិញ​ជួយ​ដោយស្មោះ​អស់ពី​ចិត្ត ហេតុ​នេះ​សមិទ្ធផល​សម្រេចបាន​ក៏​គួរ​ជាទី​មោទនៈ​។ លុយកាក់ មិន​ស្ថិរភាព មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ​។ មនោសញ្ចេតនា គួរលៃ​ទុក​ពេល​ឲ្យបាន​ច្រើន​សម្រាប់​គូស្នេហ៍​៕

​ឆ្នាំ​មមែ ៖ រាសី​ស្រុតចុះ​។ ប្រយ័ត្ន​មាន​គូប្រជែង​ចង់​កាច់​បំបាក់​អ្នក​ក្នុង​ការងារ​។ លុយកាក់ ជា​ថ្ងៃ​ចំណាយ​ប្រាក់​ច្រើន គួរ​មាន​ផែនការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឲ្យ​សមស្រប​។ មនោសញ្ចេតនា ត្រូវ​មាន​ភាពច្បាស់លាស់​ក្នុង​ទំនាក់ទំនង​ជាមួយ​គូស្នេហ៍ ទើប​អ្នក​មិន​មាន​ការ​ស្តាយក្រោយ​៕

​ឆ្នាំ​វក ៖ រាសី​ល្អ​មធ្យម​។ ការងារ ត្រូវ​ចេះ​រៀបចំ​ផែនការឲ្យ​ម៉ត់ចត់ ម៉ឺងម៉ាត់ ទើប​បញ្ចៀស​បាន​ឧបសគ្គ​ចំពោះមុខ​។ លុយកាក់ ល្អប្រសើរ អាច​បញ្ចេញ​ប្រាក់​វិនិយោគ​បាន​ចំណេញ​ច្រើន​។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត​៕

​ឆ្នាំ​រកា ៖ រាសី​ស្រុតចុះ​។ ការងារ ត្រូវ​ប្រយ័ត្ន​ពាក្យសម្តី​ដើម្បី​បញ្ចៀស​ការឈ្លោះប្រកែក​ក្នុង​ការងារ​។ លុយកាក់ ត្រូវ​ចំណាយ​ប្រាក់​ច្រើន តែ​ចំណូល​មិន​កើនឡើង​។ មនោសញ្ចេតនា គួរ​សកម្ម ម្ចាស់ការ​ក្នុង​ទំនាក់ទំនង​ថ្មីៗ​ទើប​អ្នក​អាច​រកឃើញ​គូព្រេង​៕

​ឆ្នាំចរ ៖ រាសី​ល្អ​មធ្យម​។ ការងារ ត្រូវ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​មិត្តភក្តិ​រួម​ការងារ មិន​ត្រូវ​អភិរក្ស​ជ្រុល​។ លុយកាក់ មាន​លទ្ធភាព​បាន​ឡើង​ប្រាក់ខែ​។ មនោសញ្ចេតនា ចូរ​បង្កើត​ភាព​ផ្អែម​ល្ហែម រ៉ូមែ​ន​ទិក​ជាមួយ​គូស្នេហ៍ ដើម្បី​ឲ្យ​មនោសញ្ចេតនា​នៅ​រឹងមាំ​៕

​ឆ្នាំ​កុរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ មានឱកាស​ឈានឡើង ទោះ​ធ្វើ​អ្វី​ក៏​ត្រូវបាន​ថ្នាក់លើ​ពេញចិត្ត​គាំទ្រ​។ លុយកាក់ ការងារ​រីកចម្រើន​ល្អ ហេតុនេះ​ចំណូល​ក៏​កើន​ខ្ពស់​ទៅ​តាម​នោះដែរ​។ មនោសញ្ចេតនា គួរ​បង្កើត​ព្រឹត្តិការណ៍​ភ្ញាក់ផ្អើល រ៉ូមែ​ន​ទិក ដើម្បីឲ្យ​ចំណងស្នេហ៍​កាន់តែ​ផ្អែម​ល្ហែម កក់ក្តៅ​៕

spot_img
×