Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុស​អាយុ​១៤​ឆ្នាំ​រួម​ភេទ​ជាមួយ​ក្មេងស្រី​១២​ឆ្នាំ ត្រូវ​ចាប់ខ្លួន​និង​បញ្ជូន​ទៅ​តុលាការ

spot_img

​ភ្នំពេញ ​៖ ក្មេងប្រុស​អាយុ​១៤​ឆ្នាំ ដែល​បាន​រួមភេទ​ជាមួយ​ក្មេងស្រី​អាយុ​១២​ឆ្នាំ ជា​សង្សារ​របស់​ខ្លួន ត្រូវបាន​សមត្ថ​កិច្ច​ក​សាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៨​នេះ ដោយ​ចោទប្រកាន់​ពី​បទ​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​។​

​កុមារា​ដែលជា​ជនសង្ស័យ អាយុ​១៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រើស​អេតចាយ ស្នាក់នៅ​ផ្ទះ​គ្មាន​លេខ លើ​ផ្លូវលំ​មួយ ស្ថិតនៅ​ភូមិ​ឫស្សី​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ចំណែក​កុមារី​រងគ្រោះ អាយុ​១២​ឆ្នាំ ជា​សិស្ស ស្នាក់​នៅផ្ទះ​លេខ​២៣១ ផ្លូវលំ ភូមិ​ឫស្សី​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១​រសៀល កុមារី​រងគ្រោះ បាន​ដើរ​ទៅ​ងួតទឹក នៅក្នុង​បន្ទប់ទឹក ហើយ​កុមា​រ៉ា​ជា​ជនសង្ស័យ បាន​ចូល​ទៅ​ងួតទឹក​ជាមួយគ្នា និង​បាន​រួមភេទ​ជាមួយ​គ្នា​សម្រេចបាន​មួយ​លើក​។ នៅ​ម៉ោង​៧​យប់​ថ្ងៃ​ដដែល កុមារី​រងគ្រោះ​បាន​ចូល​ទៅ​បត់ជើងតូច​ក្នុង​បន្ទប់​ទឹក​នៅ​ផ្ទះ​ម្តាយមីង ហើយ​ជនសង្ស័យ​បាន​ឆ្លៀត​ឱកាស​ចូល​ទៅ​រួមភេទ​ជាមួយ​គ្នា​សម្រេច​បាន​មួយលើកទៀត​។ ពួកគេ​ទាំង​ពីរ​នាក់​ជា​សង្សារ​នឹង​គ្នា​។ លុះដល់​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១១​ព្រឹក ឪពុក​ម្តាយ​កុមារី​រងគ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​ទី​២ ឲ្យ​ឃាត់ខ្លួន​កុមារា​ដែល​ជនសង្ស័យ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×