Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុស២នាក់ ​ចុះ​លេង​ទឹកស្រះ​ លង់​ស្លាប់​

spot_img

បាត់ដំបង ៖ ក្មេងប្រុស២នាក់​បាននាំគ្នា​ចុះ​លេង​ទឹកស្រះ​​បណ្តាលឱ្យ​លង់​ស្លាប់​ទាំង២នាក់កាលពី​ថ្ងៃទី១០ ខែ​មីនា​ឆ្នាំ២០១៨ នៅ​ចំណុច​ស្រះ​ទឹក​មួយកន្លែង​ស្ថិតក្នុង​ក្រុមទី២៩ ភូមិ​អូរ​ចា សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ។

ក្មេងប្រុស២នាក់ ឈ្មោះ ឡុង ស៊ីវ​ឡី អាយុ១១ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​តា​គាំ២ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង និង​ ឈ្មោះ ឃុន វ៉ាន់​យុទ្ធ អាយុ ៩ឆ្នាំ មាន​ទីលំនៅ​ភូមិ សង្កាត់​ជាមួយគ្នា ។ ​ក្មេងរងគ្រោះ​បាន​ចុះ​ហែល​ទឹក​ក្នុង​ស្រះ​ដ៏​ធំ​នៅ​ខាងក្រោយ​ភូមិ ហើយ​បាន​លង់ទឹក ។ ​អ្នកភូមិ​បានជួយ​អន្តរាគមន៍ភ្លាមៗ តែ​មិនអាច​សង្គ្រោះ​បានឡើយ ។ ស្រះ​នោះ​មាន​ទំហំ​ធំ ហើយ​ជ្រៅ​ណាស់ ។រាល់ថ្ងៃ​គេ​តែង​ឃើញក្មេងៗ តែង​នាំគ្នា​ទៅ​ហែល​ទឹក​លេង​ក្នុង​ស្រះ​នេះ ។ អ្នកភូមិ​បានបញ្ជាក់​ថា នៅ​ថ្ងៃកើតហេតុ គេ​ឃើញ​ក្មេងរងគ្រោះ​ទាំង២នាក់ ​ចុះ​លេង​ក្នុង​ទឹកស្រះ​ជាធម្មតា។ពេលនោះ​មាន​ម្នាក់​លង់ទឹក ហើយ​ទំនង​ម្នាក់ទៀត​ព្យាយាម​ជួយ ទើប​លង់​ស្លាប់​ទាំង២នាក់៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×