Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចពិជ័យសេនា ៖ ការបំភ្លៃព័ត៌មានរឿងប៉ះទង្គិចគ្នានៅស្រុកស្នួល ជា ចេតនារបស់ក្រុមក្បត់ជាតិ

spot_img

កំពង់ឆ្នាំង ៖ សម្តេចពិជ័យសេនា បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា ការផ្សព្វផ្សាយបំភ្លៃព័ត៌មាននៃការប៉ះទង្គិចគ្នារវាងសមត្ថកិច្ច និងប្រជាពលរដ្ឋនៅក្នុងស្រុកស្នួល ខេត្តក្រចេះកាលពីប៉ុន្មានថ្ងៃមុននោះថា មានអ្នកស្លាប់ និងរងរបួសច្រើននាក់នោះ គឺចេតនារបស់ក្រុមក្បត់ជាតិ ស្អប់ខ្ពើមរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។

ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញកាត់ឫស្សសីម៉ាឆ្លងព្រះវិហារ និងសមិទ្ធផលនានានៅវត្តបឹងខ្នារ ស្ថិតក្នុងឃុំខ្នារឆ្មា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងនៅ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានថ្លែងថា ការដែលសមត្ថកិច្ចផ្ទុះអាវុធ ដើម្បីបំបែកប្រជាពលរដ្ឋដែលនាំគ្នាបិទផ្លូវធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរររបស់ប្រជាពលរដ្ឋដទៃ ហើយវាគ្មានអ្វីឲ្យធំដុំនោះឡើយ។ ការប៉ះទង្គិចគ្នាបន្តិចបន្តួច គ្មានអ្វីធំដុំប៉ុន្មាននោះទេ។ បែរជាគេបង្កើតរឿងថាស្លាប់មនុស្ស ហើយរបួសយ៉ាងច្រើនហើយផ្សាយពេញពិភពលោក។ គេខំណាស់ចេញមកមួលបង្កាច់ការពិត ញុះញង់បំផ្លើសបំភ័ន្តសព្វបែបយ៉ាងទាំងអស់។ សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់។

សម្តេចពិជ័យសេនា បានមានប្រសាសន៍ថា រឿងតូច គេយកធ្វើជារឿងធំ ហើយវ៉ៃប្រហារមកលើគណបក្សប្រជាជនកម្ពុជាជាមុខសញ្ញាសំខាន់របស់គេ ដើម្បីស្វែងរកការគាំទ្រ ដើម្បីរកការគាំទ្រខ្លួនឯង គឺត្រូវតែវាយប្រហារ និងបន្ទាបអ្នកដទៃ ទើបលើកខ្លួនឯងបានខ្ពស់ទាញយកប្រជាប្រិយភាពពីប្រជាពលរដ្ឋខ្មែរ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×