Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ ដឹងថា ការជួប​ចរចារ​ជាមួយ គីម ជុង​អ៊ុន ជា​រឿង​គ្រោះថ្នាក់​

spot_img

ប្រធាន​ទីភ្នាក់ងារ​ស៊ើបអង្កេត​អា​មេ​រិច (CIA) ឈ្មោះ Mike Pompeo បាន​ការពារ​ការសម្រេច​ចិត្ត​​របស់ប្រធានា​ធិបតី ត្រាំ ក្នុង​ការជួប​ចរចារ​ដោយ​ផ្ទាល់​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម​ ​ជុង​អ៊ុន ដោយ​លោក​បាន​លើកឡើង​ថា ប្រធានាធិបតី​យល់​ពី គ្រោះថ្នាក់​។​

​ប្រធាន CIA ថ្លែង​ប្រាប់​សារព៌តមាន Fox News កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​ថា លោក ត្រាំ​ “​មិនមែន​ធ្វើ​វា​ដើម្បី​សម្តែង​ឲ្យគេ​មើលទេ គាត់​នឹង​ទៅ​ទីនោះ​ដើម្បី​ដោះស្រាយ​បញ្ហា​”​។​

​លោក ត្រាំ​ថ្លែងថា កិច្ចប្រជុំ​កំពូល​អាច​នឹង​បង្កើត​បាន​កិច្ចព្រមព្រៀង​ដ៏​អស្ចារ្យ​មួយ​សំរាប់ ពិភពលោក​។​

​ទោះយ៉ាងណា អ្នក​រិះគន់​បាន​ធ្វើការ​ព្រមាន​ថា ប្រសិនបើ​កិច្ចចរចារ​មាន​សភាព​អាក្រក់ ប្រទេស​ទាំង​​ពីរ​នឹង​ប្រឈម​ដាក់​គ្នា​កាន់តែ​ខ្លាំង​ជាង​មុន​ទៀត​។​

​លោក Mike Pompeo ថ្លែងថា “​មិន​ធ្លាប់​មាន​ពីមុនមក​នោះ​ទេ ដែល​យើង​អាច​ធ្វើឲ្យ​សេដ្ឋកិច្ច​​របស់​កូរ៉េ​ខាងជើង​ស្ថិតក្នុង​សភាព​ដុន​ដាន​បែបនេះ ហើយ​ការដឹកនាំ​របស់​ពួកគេ​ស្ថិត​ក្រោម​សម្ពាធ​ខ្លាំង​”​។​

​សូមបញ្ជាក់​ថា មិន​ធ្លាប់​មាន​ប្រធានាធិបតី​ដែល​កំពុង​កាន់​តំណែងរ​បស់​អា​មេ​រិច​ណា​ធ្លាប់​ជួប​ជាមួយនឹង​មេដឹកនាំ​កូរ៉េខាងជើង​នោះទេ​។ លោក ត្រាំ បាន​ទទួលយក​ការជួប​ចរចារ​ជាមួយនឹង​​មេដឹកនាំ​កូរ៉េ នៅពេល​ដែល​មន្ត្រី​កូរ៉េខាងត្បូង​បាន​ប្រាប់​សារ​របស់​លោក គីម ជុង​អ៊ុន​ដល់​លោក​។​

​មេដឹកនាំ​ប្រទេស​ទាំង​ពីរ ត្រូវ​គេ​រំពឹងថា នឹង​ជួប​គ្នា​នៅក្នុង​ខែ​ឧសភា​ខាងមុខ​៕ សុភ័ក្ត្រ

spot_img
×