Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោង​ដំណើរការ ដឹកជញ្ជូន​តាម​ផ្លូវទឹក ព្រែក​ព្នៅ ភ្នំពេញ តាខ្មៅ នៅ​ថ្ងៃ ៦ មេសា ប្រើប្រាស់​ទូក​ដឹក​អ្នកដំណើរ​ចំនួន ៣​គ្រឿង មាន​ចំណត​កំពង់ផែ​ចំនួន ៥​កន្លែង​

spot_img

​ភ្នំពេញ ​៖ ការដាក់​ដំណើរការ​ដឹកជញ្ជូន​តា​ម​ផ្លូវទឹក ព្រែក​ព្នៅ ភ្នំពេញ តាខ្មៅ លើកដំបូង នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១៨ ខាងមុខនេះ នឹង​មាន​ទូក​ដឹក​អ្នកដំណើរ ចំនួន ៣​គ្រឿង ២​គ្រឿង ជា​ទូក​របស់​ក្រុមហ៊ុន Royal Express Boat អាច​ផ្ទុក​មនុស្ស ៦០​នាក់ ៣​គ្រឿង​ទៀត ជា​ទូក​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដែល​កំពុង​សាងសង់ អាច​ផ្ទុក​បាន ៥៤​នាក់ បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ និង​ពោង​សុវត្ថិភាព​។​

​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ចំណត​កំពង់ផែ​ដឹកជញ្ជូន​អ្នកដំណើរ​តាម​ផ្លូវទឹក ឋិត​នៅត្រង់ចំណុច​ទីលាន​ប្រជាធិបតេយ្យ​ថ្មី តាម​បណ្តោយ​ផ្លូវជាតិ​៥​។​

​នា​ឱកាស​នោះ លោក ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​៖ រាជ​រដ្ឋា ភិបាល​កម្ពុជា​ក្រោម​ការដឹកនាំដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គ្រោង​ដាក់​ឱ្យ​ដំណើរការ​ការដឹក​អ្នកដំណើរ​ទៅមក ព្រែក​ព្នៅ ភ្នំពេញ តាខ្មៅ នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ខាងមុខនេះ ដែល​ជា​ប្រវត្តិសាស្ត្រ​លើកដំបូង របស់​កម្ពុជា​ដើម្បី​ចូលរួមចំណែក កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ តាម​ផ្លូវគោក និង​បង្កើន​សុវត្ថិភាព​ចរាចរណ៍​ដល់​អ្នកធ្វើដំណើ​រ ចូល​-​ចេញ និង​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ជា​រៀងរាល់ថ្ងៃ​។​

​ក្រោយ​ការដាក់​ដំណើរការ ទូក​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​នឹង​មកដល់ បន្ថែម​មួយគ្រឿង​ផ្សេងទៀត​។​

​ជាមួយ​ទូក ៣​គ្រឿង​ជា​ជំ​ហ៊ាន​ដំបូង​នេះ នឹង​ធ្វើ​ចរាចរណ៍​ផ្តល់​សេវា ចេញដំណើរ​ពី​ព្រែក​ព្នៅ​ទៅ​ក្រុង​តាខ្មៅ ចម្ងាយ​សរុប​ប្រមាណ​២៥​គី​ឡូ ម៉ែត្រ ចំណាយ​ពេលវេលា ជា​មធ្យម​៣៤​នាទី មាន​ចំណត​ផែ​ចំនួន ៥ រួមមាន​៖ ចំណត​ផែ​ព្រែក​ព្នៅ ទីលាន​ប្រជាធិបតេយ្យ​ថ្មី ផ្សារ​រាត្រី កោះ​ពេជ្រ និង​ក្រុង​តាខ្មៅ​។​

​លោក ទេសរដ្ឋមន្ត្រី សង្ឃឹម​យ៉ាង​មុតមាំ​ថា ការដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​ទឹក​នេះ នឹង​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់ ក្នុង​ដំណោះស្រាយ​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំង​ធ្វើអោយ​ចំណេញ​ពេលវេលា និង​ចូលរួម​កាត់បន្ថយ​ការ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×