Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី វ្លា​ឌី​មៀ ពូ​ទីន ព្រួយបារម្ភ​អំពី​រឿង​”​កំពូល​អ្នក​ប្រយុទ្ធ​”

spot_img

​តាម​កាសែត DailyMail ចុះផ្សាយ​ថ្ងៃទី​២៤ ខែ​១០​នេះ ថ្លែង​ទៅកាន់​មហា​យុវជន​ពិភពលោក​លើក​១៩ នៅ Sochi មេដឹកនាំ​ពូ​ទីន បាន​ព្រមាន​អំពី​អនាគត​នៃ​យុគសម័យ “​កំពូល​អ្នក​ប្រយុទ្ធ​” ដែល​កើតឡើង​ដោយសារ​ការធ្វើអន្តរាគមន៍​ទៅលើ​ហ្សែ​ន​របស់​មនុស្ស​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប​។​

​លោក​លើកឡើងថា មិនយូរ​មិនឆាប់​ទេ​និង​មាន​វត្តមាន​កង​ឃាតករ​មួយ​ត្រូវបាន​វឹក​វឺ​ន​យ៉ាង​អាជីព ប្រសិនបើ​មជ្ឈដ្ឋាន​អ្នកវិទ្យាសាស្ត្រ​បន្ត​លេង​”​ល្បែង​” ហ្សែ​ន​តំណពូជ​របស់​មនុស្ស ។ បើតាម​ប្រធានាធិបតី​រុស្ស៊ី នោះ “​កំពូល​អ្នក​ប្រយុទ្ធ​” វា​កាច​សាហាវ​ជាង​គ្រាប់បែកនុយក្លេអ៊ែរ​ទៀត​។​

​ប្រធានាធិបតី វ្លា​ឌី សម្តែង​មតិ នា​រា​ត្រីបិទ​អង្គសន្និបាត​យុវជន​ពិភពលោក​លើក​ទី​១៩ នៅ Sochi

​លោកពូ​ទីន បានស្នើ​សុំ​ឲ្យ​មេដឹកនាំ​ពិភពលោក​ទាំងអស់ ដើម្បី​អនុម័ត​ក្រម​ច្បាប់​តឹងតែង​មួយ​ដើម្បី​ទប់ស្កាត់​ការកើតមាន​ឡើង​នូវ​ហ្វូង​ឃាតករ​ដែល​គ្មាន​មនោសញ្ចេតនា ពោលគឺ​គ្មាន​អារម្មណ៍​ថា ឈឺ ឬ​ភ័យខ្លាច ។​

​ប្រធានាធិបតី​រុស្ស៊ី​ព្រមាន​ថា ៖ “​ពេលដែល​យើង​ចាប់ផ្តើម​ធ្វើ​កិច្ចការ​អ្វីមួយ​នោះ រឿង​អ្វីមួយ​នោះ​ខ្ញុំ​ចង់សង្កត់ធ្ងន់​បន្តទៀត​ថា យើង​ចាំបាច់​ពុំ​ត្រូវ​បំភ្លេច​ពី​គ្រឹះ​សីលធម៌​”​ឡើយ​៕​

spot_img
×