Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណាចក្របៃតងក្លាយជាម្ចាស់ជើងឯក Tiger Street Football Festival 2018 ទូទាំងប្រទេស

spot_img

ភ្នំពេញ ៖ ក្រុមអាណាចក្របៃតងបានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ដ៏ធំប្រចាំកម្ពុជា Tiger Street Football Festival 2018 បន្ទាប់ពីបានយកឈ្នះក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ (A) ដោយលទ្ធផល ២-១ នៅវគ្គផ្តាច់ព្រ័ត្រ និងមានវត្តមានដ៏ខ្ពង់ខ្ពស់ របស់ លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងអតីតកំពូលតារាបាល់ទាត់លំដាប់ពិភពលោក Rayn Giggs ជា Brand Ambassador របស់ក្រុមហ៊ុនស្រាបៀរ Tiger និងតំណាងក្រុមហ៊ុនស្រាបៀរ Tiger ព្រមទាំងអ្នកគាំទ្រយ៉ាងច្រើនកុះករផងដែរ។

ក្រោយលទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឃើញថា 3G FC បានចាញ់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ (A) ដោយលទ្ធផល ០-១ ខណៈក្រុមយុវជនទួលតាឯក មកពីខេត្តបាត់ដំបងបានចាញ់ក្រុម អាណាចក្របៃតង ដោយលទ្ធផល ២-៣។

ទីបំផុត ក្រុម 3G FC ទទួលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីយកឈ្នះក្រុមលេខ៤ យុវជនទួលតាឯកដោយលទ្ធផលចាស់ដៃ ៤-០។

ក្រុមខ្លាំងប្រចាំរាជធានីភ្នំពេញ អាណាចក្របៃតង ទទួលបានចំណាត់ថ្នាក់លេខ១ បន្ទាប់ពីយកឈ្នះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ (A) ដោយលទ្ធផលតឹងតែង ២-១។

ចំពោះរង្វាន់ជើងឯកទូទាំងប្រទេស ក្រុមលេខ១៖ អាណាចក្របៃង ទទួលបានពាន១ មេដាយមាស និងរង្វាន់ ១៥.០០០ ដុល្លារអាមេរិក, ក្រុមលេខ២៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ (A) ទទួលមេដាយប្រាក់ និងរង្វាន់ ៥.០០០ ដុល្លារអាមេរិក។ ក្រុមលេខ៣៖ 3G FC ទទួលមេដាយសំរឹទ្ធិ និងរង្វាន់ ២.៥០០ ដុល្លារអាមេរិក។ ក្រុម​លេខ​៤៖ យុវជនទួលតាឯក ទទួលបានរង្វាន់ ១.០០០ ដុល្លារអាមេរិក៕ ដោយ ៖ កូឡាប

spot_img
×