Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាក់​យន្តហោះ​នៅ​ញូ​វ​ញ៉​ក ស្លាប់ ២​នាក់ និង ៣​នាក់​កំពុង​ស្ថិតក្នុង​ស្ថានភាព​ដុន​ដាន​

spot_img

មនុស្ស​ចំនួន ២​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត នៅពេល​ឧទ្ធម្ភាគច្រក​មួយគ្រឿង​បាន​ធ្លាក់​ចូល​ក្នុង​ទន្លេ (East River) ស្ថិត​ក្នុង​ទីក្រុង​ញូ​វ​ញ៉​ក កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​សារព៌តមាន​អាមេរិច CNN​។​

​អ្នកដំណើរ​ចំនួន កំពុង​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ចំនែក​អ្នក​បើក​យន្តហោះ អាច​ចេញមកក្រៅ​បាន​ដោយ​ខ្លួនឯង និង​ត្រូវបាន​គេ​ជួយ​សង្គ្រោះ​។​

​ឧទ្ធម្ភាគចក្រ​ប្រភេទ Eurocopter AS350 បាន​ធ្លាក់ចុះ​ក្នុង​ទន្លេ និង​បាន​លិច​ក្នុង​ទឹក​បាត់ ក្រោយ​ពេល​ក្រុម ជួយសង្គ្រោះ​ទៅដល់​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អាជ្ញាធរ​។​

​អាជ្ញ​ធរ​បញ្ជាក់ទៀតថា ការ​ប្រតិ​ប​ត្ត​ការជួយ​សង្គ្រោះ​មាន​ការពិបាក​ខ្លាំង​ដោយសារ​មនុស្ស​ចំនួន ៥​នាក់​បានពាក់​ខ្សែក្រវ៉ាត់​តឹង​ខ្លាំងពេក ដូច្នេះ​ក្រុម​ជួយសង្គ្រោះ​ត្រូវកា​ត់វា​ចេញ​៕ សុភ័ក្ត្រ

spot_img
×