Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ត្រៀម​បើក​វគ្គ​បំប៉ន​ដល់​នគរបាល​ចរាចរ​ណ៍​ពង្រឹង​ការចុះអនុវត្ត​ការងារ​ឲ្យ​ល្អ​ថែមទៀត​

spot_img

​ព្រះសីហនុ​៖ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ត្រៀម​បើក​វគ្គ​បណ្តុះបណ្តាល​បំប៉ន​ជំនាញ និង​ផ្តល់​បទពិសោធន៍​ល្អ ដល់​នគរបាល​ចរាច​រណ៍​ផ្លូវគោក ដើម្បី​ឲ្យ​ការងារ​ចុះ​អប់រំ​ច្បាប់​ចរាចរណ៍ ជូន​ប្រជាពលរដ្ឋ ពិសេស​អ្នកបើក​បរបាន​យល់ដឹង​ពី​សារៈសំខាន់ នៃ​ការគោរព​ច្បាប់ ឈានទៅ​កាត់បន្ថយ​អត្រា​ស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​ថយចុះ​នា​ឆ្នាំ​ខាងមុខ​។​

​លោក អ៊ី សុខា ស្នងការរង​នគរបាល ខេត្ត​ព្រះសីហនុ និង​ជា​ប្រធានការិយាល័យ​កណ្ដាល​នគ​របាល​សណ្ដាប់ធ្នាប់​សាធារណៈ បាន​ឲ្យ​អ្នក​យ​ព័ត៌មាន cen.com.kh ប្រចាំខេត្ត​ព្រះសីហនុ​ដឹងថា នគរបាល​ចរាចរណ៍​ផ្លូវគោក ចំនួន ៦៥​នាក់ ក្នុងនោះ​មាន​ស្ត្រី ៩​នាក់ នឹង​ទទួលបាន​វគ្គ​បំប៉ន​ស្តីពី​ច្បាប់​ចរាចរណ៍​ដើម្បី​ឈានទៅ​ចុះ​អប់រំ​ច្បាប់​នេះ ជូន​ប្រជាពលរដ្ឋ ឲ្យ​បាន​រលូន​ថែមទៀត​។​

លោក​បន្តថា ការបើក​វគ្គ​បំប៉ន​នេះ ជាការ​ឆ្លើយតប សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​កាលពីពេល​ថ្មីៗ​នេះ បាន​ណែនាំ​ដល់​កម្លាំង​នគរបាល​ចរាចរណ៍ នៅ​ទូទាំងប្រទេស ត្រូវ​រិះរក​គ្រប់​មធ្យោបាយ ចុះ​អប់រំ និង​ចុះ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ឈាន់ទៅ​កាត់បន្ថយ​អត្រា​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​ថយចុះ​នៅ​កម្ពុជា ពិសេស អ្នកជិះ​ម៉ូតូ​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បានជា​ប្រចាំ ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​រាល់ថ្ងៃនេះ​បានសម្លាប់​មនុស្ស ៤​នាក់​ក្នុង ១​ថ្ងៃៗ​។

​សម្តេច ស ខេង នៅតែ​ព្រួយបារម្ភ ចំពោះ​អត្រា​ស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នាពេល​បច្ចុប្បន្ននេះ ថា​នៅមាន​តួលេខ​ខ្ពស់​នៅឡើយ ព្រោះ​តាម​របាយការណ៍​បង្ហាញ​ថា គ្រោះថ្នាក់​នេះ​បានសម្លាប់​មនុស្ស​ចំនួន ៤​នាក់​ក្នុង ១​ថ្ងៃៗ​។ លោក​បន្តថា ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កម្ពុជា ក្នុង​ត្រីមាស​ទី​៣ បាន​កើតមាន​ចំនួន ៨​រយ ២៤​លើក និង​បានសម្លាប់​មនុស្ស ៤ រយ ២៦​នាក់​។​

​សម្តេច​ក្រឡាហោម ឲ្យ​ដឹង​ដូច្នេះ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំត្រីមាស​ទី​៣ នា​ទីស្តីការ​ក្រសួងមហាផ្ទៃ កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧​។​

​នាឱកាស​នោះ សម្តេច ស ខេង ក៏បាន​ដាក់បទបញ្ជា​ទៅ​កម្លាំង​សមត្ថកិច្ច​ក្រោម​ឱវាទ​នៅ​ទូទាំងប្រទេស ឲ្យ​បន្ត​ចុះ​អប់រំ និង​ពង្រឹង​ច្បាប់​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​នៅតាម​រាជធានី​ខេត្ត​នីមួយៗ ឲ្យ​បាន​ច្រើន​ថែមទៀត​នា​ថ្ងៃ​ខាងមុខ ដើម្បី​ឲ្យ​ប្រកា​ដ​ថា អ្នកជិះ​ម៉ូតូ​គ្រប់ៗ​រូប ត្រូវតែ​ពាក់មួក​ការពារ​សុវត្ថិភាព ហើយ​អ្នកបើកបរ​រថយន្ត ត្រូវតែ​ពាក់​ខ្សែក្រវាត់ ទោះ​ចម្ងាយ​ផ្លូវ​ជិត ឬ​ឆ្ងាយ​បែបណា​ក្តី​។ បន្ថែម​លើ​នេះ សម្តេច ស ខេង ក៏បាន​ណែនាំ​ដល់​កម្លាំង​នគរបាល នៅតាម​រាជធានី​-​ខេត្ត ទូទាំងប្រទេស កម្ពុជា ត្រូវខិតខំ​រកម​ធ្យោ​យ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បង្កើន​ការគោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បានជា​ប្រចាំ ដើម្បី​កាត់បន្ថយ​អត្រា​ស្លាប់ និង​រងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​រាល់ថ្ងៃនេះ បានសម្លាប់​មនុស្ស ៤​នាក់​ក្នុង ១​ថ្ងៃ ឲ្យ​ថយចុះ​ចំនួន​នា​បណ្តា​ឆ្នាំ​ខាងមុខ​។​

​របាយការណ៍ របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បង្ហាញថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៧ មាន​ចំនួន ៨​រយ ២៤​លើក សម្លាប់​មនុស្ស ៤​រយ ២៦​នាក់ និង​របួសធ្ងន់​ស្រាល​ចំនួន​១​ពាន់ ២​រយ ១៦​នាក់​។ អត្រា​គ្រោះថ្នាក់​បាន​ថយចុះ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៦​។​

​របាយការណ៍​ដដែល ឲ្យ​ដឹងថា រាជធានី​-​ខេត្ត ដែលមាន​ចំនួន​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ច្រើនជាងគេ​មាន​៖ រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តកំពង់ធំ ដោយ​ជា​មធ្យម​មាន​មនុស្ស​ស្លាប់ ៤​នាក់ ក្នុង ១​ថ្ងៃៗ​។ ក្នុងនោះ​គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន បណ្តាលមកពី​កត្តា​ល្បឿន​បើក​លឿន​ហួស​ច្បាប់​កំណត់​មាន​ចំនួន ៣៦​ភាគរយ មិន​គោរព​សិទ្ធ​អទិភាព ១៧​ភាគរយ និង​បើកបរ​មិន​ប្រកាន់​ស្តាំ ១៥​ភាគរយ​។​

​ងាក​ទៅ​ខេត្ត​ព្រះសីហនុ​ឯណោះ​វិញ ស្នងការដ្ឋាន​នគរបាល​ខេត្ត​នេះ បានបង្ហាញ​របាយការណ៍​ថា អត្រា​គ្រោះថ្នាក់​ចរាចរណ៍ និង​ចំនួន​មនុស្ស​ស្លាប់ ដោយ​គ្រោះ​ចរាចរណ៍​ក្នុង​រយៈពេល ៩​ខែ​ឆ្នាំ​២០១៧ បាន​ថយចុះ បើ​ប្រៀបធៀប ៩​ខែ​ដូចគ្នា​ឆ្នាំ​២០១៦​។​

​របាយការណ៍​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ខេត្ត​ព្រះសីហនុ បង្ហាញថា គិត​ចាប់ពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដល់​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៧ អត្រា​គ្រោះថ្នាក់​ចរាចរណ៍ បាន​កើតមាន​ចំនួន ១​រយ ៥៨​ករណី​។ គ្រោះថ្នាក់​នេះ កាលពី​៩​ខែ​ឆ្នាំ​២០១៦ មាន ២​រយ ៥២​ករណី បាន​ថយចុះ​ចំនួន​៩៤​ករណី​។ គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន​បង្កដោយ​ជនបរទេស ច្រើនជាង​ជនជាតិខ្មែរ ហើយ​ភាគច្រើន​កើតមាន រវាង​រថយន្ត និង​ម៉ូតូ​។​

​របាយការណ៍​ដដែល ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍ ៩​ខែ​ឆ្នាំ​២០១៧ នា​ខេត្ត​ព្រះសីហនុ បានសម្លាប់​មនុស្ស ៤៨​នាក់ ស្រី ១៤​នាក់ និង​មាន​ជនបរទេស​ស្លាប់​ចំនួន ៣​នាក់ និង​រងរបួស​ធ្ងន់​ស្រាល​ចំនួន ២៩៧​នាក់ ស្រី ៦៨​នាក់ បរទេស ២២​នាក់​។ បើ​ប្រៀបធៀប ៩​ខែ​ឆ្នាំ​២០១៦ មាន​មនុស្ស​ស្លាប់​ចំនួន ៨១​នាក់ បាន​ថយចុះ ៣៣​នាក់ និង​របួសធ្ងន់​ស្រាល​ចំនួន​៤​រយ ៣២​នាក់ ថយចុះ ១​រយ ៣៥​នាក់​។ គ្រោះថ្នាក់​នេះ បាន​ខូចខាត​យានយន្ត ចំនួន ២​រយ ៦៥​គ្រឿង បើ​ធៀប ៩​ខែ​ឆ្នាំ​២០១៦ បាន​ថយចុះ ១​រយ ៦០​គ្រឿង​។ ក្នុងនោះ​ខូចខាត​រថយន្ត​ចំនួន ៨៧​គ្រឿង ម៉ូតូ ១៧៦​គ្រឿង និង​រថភ្លើង​ចំនួន ២​គ្រឿង​។​

​មូលហេតុ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​នេះ ដោយសារតែ​អ្នកបើកបរ​មាន​ល្បឿន​ហួស​ច្បាប់​កំណត់ ៨៣​ករណី បើក​ប្រជែង​គ្នា ១៨​ករណី បើកបរ​ក្នុងស្ថានភាព​ស្រវឹង ១៥​ករណី បត់​ផ្លូវ​គ្រោះថ្នាក់​មាន ២៤​ករណី អ្នកបើកបរ​មិន​ប្រកាន់​ស្តាំ និង​មិន​គោរព​សិទ្ធិ​អទិភាព​ជាដើម​។​

​ត្រង់ចំណុច​នេះ លោក អ៊ី សុខា ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់​អ្នកបើក​បរ​យានយន្ត​គ្រប់​ប្រភេទ មិនត្រូវ​បើកបរ​លឿន​ហួស​ច្បាប់​បានកំណត់ បើកបរ​ប្រជែង​គ្នា ជាពិសេស​ត្រូវ​ចេះ​យោគយល់ និង​អធ្យាស្រ័យ​ដល់​អ្នកបើកបរ​ដូចគ្នា​ទៅវិញទៅមក ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ដែល​អាច​នឹង​កើតមាន​ជាយថាហេតុ​។​

​លោក អ៊ី សុខា ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតមាន​ក្នុង​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​កន្លងមក ភាគច្រើន​កើតឡើង​ដោយសារ​កត្តា​មនុស្ស ច្រើនជាង​កត្តា​យានយន្ត​។ ក្នុងនោះ គ្រោះថ្នាក់​ចរាចរណ៍​ច្រើនជាង ៥០​ភាគរយ បណ្ដាលមកពី​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ ពិសេស​រថយន្ត​មាន​ល្បឿន​លឿន​ហួស​ច្បាប់​កំណត់ អ្នកបើកបរ​ស្រវឹង បើកបរ​ប្រជែង​គ្នា​ក្នុង​ស្ថាន​ផ្លូវ​កោង​មាន​គ្រោះថ្នាក់ និង​បើកបរ​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​ជាដើម​៕ ដោយៈ សត្យា​

spot_img
×