Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​ចិន ស៊ី ជី​ង​ពីង​អាច​កាន់តំណែង​បាន​មួយ​ជីវិត ក្រោយ​សមាជជាតិ​អនុម័ត​ការលុបចោល​ ​ការកំណត់​អាណត្តិ​មេដឹកនាំ​

spot_img

​ប្រទេស​ចិន កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ បាន​អនុម័ត​ច្បាប់​ធម្មនុញ្ញ ដែល​លុបចោល​ការកំណត់​ អាណត្តិ​មេដឹកនាំ ហើយ​ការអនុម័ត​នេះ​អាច​ធ្វើ​ឲ្យ​ប្រធានា​ធិបតិ ស៊ី ជី​ង​ពីង​កាន់តំណែង​បាន​អស់​មួយ​ជីវិត​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC​។​

​ការកែប្រែ​រដ្ឋធម្មនុញ្ញ​ត្រូវបាន​អនុម័ត​ដោយ​សមាជ​ប្រជាជន​ប្រចាំឆ្នាំ​។ ការបោះឆ្នោត​ត្រូវ​បាន​គេ ចាត់ទុកថា​គឺជា​ការអនុម័ត​ដោយ​ស្វ័យប្រវត្តិ​តែម្តង​ដោយ​មិន​ចាំបាច់​មាន​ការពិចារណា​អ្វី​ឡើយ​។​

​ប្រទេស​ចិន​បានកំណត់​អាណត្តិ​មេដឹកនាំ​របស់​ខ្លួន​តែ​ត្រឹម ២​អាណត្តិ​ចាប់តាំងពី​ឆ្នាំ ១៩៩០​មក ប៉ុន្តែ​ប្រធានា​ធិបតី​ចិន ស៊ី ជី​ង​ពីង ដែល​នឹង​ត្រូវ​ចុះចេញ​ពី​តំណែង​ក្នុង​ឆ្នាំ ២០២៣​ខាងមុខ មិន​គោរព​​ចំពោះ​ការ​កំណត់​នោះ​ទេ​ក្នុង​ការប្រគល់​តំណែង​ដល់​អ្នក​បន្តវេន ក្នុង​កំឡុង​ពេល​ធ្វើ​សន្និបាត់​បក្ស​កុម្មុនិស្ត​កាលពី​ខែ​តុលា​ឆ្នាំមុ​នេះ​។​

​ជំនួស​មកវិញ លោក ស៊ី ជី​ង​ពី​ង​បាន​បង្រួបបង្រួម​អំណាច​នយោបាយ​របស់​លោក ខណៈ​ដែល គណបក្ស​បាន​បោះឆ្នោត​ដើម្បី​ដំកល់​ឈ្មោះ និង​មនោគមវិជ្ជា​នយោបាយ​របស់​លោក​នៅក្នុង​​រដ្ឋធម្មនុញ្ញ​បក្ស ដែល​ធ្វើឲ្យ​លោក​មាន​ឋានៈ​ស្មើនឹង​ស្ថាបិក​បក្ស​កុម្មុនិស្ត ម៉ៅ សេ​តុង​ ៕ សុភ័ក្ត្រ

spot_img
×