Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទ​ការប្រកួត​បាល់ទាត់​មហា​ជន​ដណ្ដើម​ពានរង្វាន់ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ

spot_img

ខេត្ត​ព្រះសីហនុ​៖ បន្ទាប់ពី​តំណើរការ​ប្រការ​ប្រកួត​អស់​រយៈពេល ៣​ខែ​រួច​មក កម្មវិធី​ប្រកួត​កីឡា​មហាជន​ដណ្ដើម ពានរង្វាន់ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ រៀបចំ​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​បាន​បិទ​បញ្ចប់​ប្រកបដោយ​ជោគជ័យ​។ ពិធី​នេះ បាន​រៀបចំ​បិទ​នៅ​សាលា​វិទ្យាល័យ ហ៊ុន សែន វាលរេញ កាលពី​រសៀល​ថ្ងៃ​ទី​11 ខែ​មីនា ឆ្នាំ​2018​។

នា​ឱកាស​នោះ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី និង​ជា​កិត្តិយស​ក្នុង​ពិធី​បិទ​ការប្រកួត​នេះ ក្នុងនោះ​ក៏​មាន​សមាជិក​ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក​ព្រៃនប់ លោកគ្រូ​អ្នកគ្រូ និង សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ​។ របាយការណ៍​បូកសរុប​​លទ្ធផល នៃ​ការប្រកួត​រយៈពេល ៣​ខែ​កន្លងមកនេះ បង្ហាញថា​ការប្រកួត​បាល់ទាត់​មហា​ជន​ពានរង្វាន់ ឯកឧត្តម យន្ត មីន នៅ​ស្រុក​ព្រៃនប់​កន្លងមកនេះ មាន​ចំនួន 19​ក្រុម លើ​វិញ្ញាសារ​បាល់ទាត់​មហាជន ប្រចាំ​ស្រុក​ព្រៃនប់​។

ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​នោះ ដោយ​បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​ជោគជ័យ របស់​ក្រុម​កីឡាករ​មហាជន​ទាំងអស់ ដែល​បាន ធ្វើ​ការប្រកួត​សម្រាប់​កិត្តិយស​ខេត្ត​ព្រះសីហនុ​ផង និង​បង្ហាញ​ពី​សក្ដានុពល​នៃ​វិស័យ​កីឡា​ក្នុង​រាជាណាចក្រ​កម្ពុជា​ផងដែរ​។ ឯកឧត្តម យន្ត មីន បាន​លើកទឹកចិត្ត​ដល់​ក្រុម​កីឡាបាល់ទាត់​ទាំង 19 ក្រុម ដែល​បាន​ចូលរួម​ប្រកួត​រយៈពេល 3​ខែ​កន្លងមក ហើយ​រាល់​ការប្រកួត​រយៈពេល 3 ខែ​មកនេះ​។

ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍​បន្ត​ថា​នេះ​ជា​ការប្រកួត ក្នុង​គោលបំណង​ដកស្រង់​បច្ចេកទេស និង បទ ពិសោធន៍​ពី​ក្រុម​មួយ​ទៅ​ក្រុម​មួយ​ដើម្បី​ពង្រឹង​ក្រុម​នីមួយៗ ឲ្យមាន​សមត្ថភាព​ល្អ សម្រាប់​ការប្រកួត ក្នុង​ក្របខណ្ឌ​ផ្សេងៗ​នៅពេល​ក្រោយ​ទៀត​។ អ្នក​រៀបចំ​កម្មវិធី​ប្រកួត បានឲ្យដឹងថា បន្ទាប់​ពី​ការប្រកួត​ទាំង​19​ក្រុម​នេះ​រួចមក ក្រុម​កីឡាករ ដែល​ត្រូវ​បាន​ការប្រកួត​នៅ​ថ្ងៃ​បិទ​ការប្រកួត​នេះ មាន​ចំនួន 4 ក្រុម គឺ​រវាង​ក្រុម​texas និង​ក្រុម ឥន្ទ្រី​ដែក​យក​លេខ​3 និង​លេខ​4 ។ ចំណែក​ក្រុម​PSR វាលរេញ និង​ក្រុម​ណាវី​មក​ពី​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ​ជាប់​លេខ​1 និង​លេខ​2​។ រីឯ​ក្រុម ទទួល​បាន​លេខ 4 បាន​ទៅ​លើ​ក្រុម​ក្រុម​ឥន្ទ្រី​ដែក លេខ​3 បាន​ទៅ​លើ​ក្រុម​texas(LT)​។ ក្រុម​ទទួល បាន​លេខ​1 ទៅលើ​ក្រុម​វាលរេញ​(pSVRFT) និង​ក្រុម​ទទួល បាន​លេខ​2 គឺ​ក្រុម​កងទ័ពជើងទឹក​មូលដ្ឋាន សមុទ្រ​។ នា​ឱកាស​នោះ​ដែរ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​ក៏​បាន​អញ្ជើញ​ចែក​ជូន​នូវ​រង្វាន់​ជ័យលាភី និង​រង្វាន់​លើកទឹកចិត្ត​ដល់​ក្រុម​កីឡាករ​មហាជន​ទាំងអស់​ប្រកប​ដោយ​បរិយាកាស​សប្បាយរីករាយ​៕ ដែន សីមា​

spot_img
×