Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​កម្មករ​បើក​លឿន​បុក​កង់​រថយន្ត ក្រឡាប់ ស្លាប់​ម្នាក់ និង​របួស​១០​នាក់​

spot_img

កំពង់ស្ពឺ​៖ នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៨​ មាន​រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង បាន​ក្រឡាប់​នៅតាម​ផ្លូវ​លេខ​៥១ ភូមិ​ស្ដុក​ស្លា​ត ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ បណ្តាល​កម្មការិនី​ម្នាក់​បាន​ស្លាប់ និង​របួស​១០​នាក់ ។​រថយន្ត​នេះ​ដឹក កម្មករ​ជាង​៥០​នាក់​។ ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ រុំ សុខឿន ភេទ​ស្រី អាយុ​២៣​ឆ្នាំ រស់​ភូមិ​ស្តុក​ស្លាត ឃុំ​មាន​ជ័យ ស្រុក​ឧដុង្គ​។​

​នគរបាល​មូលដ្ឋាន​បានបញ្ជាក់​ថា មូលហេតុ​ដែល​បណ្ដាលឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរ​នេះ គឺ​មកពី​អ្នកបើកបរ​បើក​លឿន ខ្វះ​ការប្រុងប្រយ័ត្ន បើករថយន្ត​ទៅ​បុក​កង់​រថយន្ដ​ដែល​ដាច់ ហើយ​អ្នកបើកបរ​រថយន្ដ​ធំ​មួយ​គ្រឿង​ទៀត កំពុងតែ​បង្វិល​កង់​រថយន្ត​ឆ្លងកាត់​ថ្នល់ បណ្ដាលឲ្យ​រថយន្ដ​ដឹកក​ម្មករ​បុក​ហើយ​ក្រឡាប់​តែម្តង​។​

ជនរងគ្រោះ​ចំនួន​១០​នាក់ ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×