Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រួតពិនិត្យ​និង​ចាប់​រថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស បាន​ជាង​៦០០០​គ្រឿង​

spot_img

ភ្នំពេញ​៖ អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន​ក្នុង​ការចុះ​ត្រួតពិនិត្យ​និង​ចាប់​រថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស ឃើញថា សម្រាប់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ចេញ​ប្រតិបត្តិកា​រលើ​ការងារ​នេះ​យ៉ាង​សកម្ម​និង​ម៉ឺងម៉ាត់ ដោយ​គិត​​មក​ដល់​ចុង​សប្តាហ៍​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ត្រួតពិនិត្យ​និង​ចាប់​រថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស​បាន​ជាង​៦០០០​គ្រឿង​ហើយ ។​

​លោក​ម៉េត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​១០ មីនា​នេះ​ថា​
​អនុត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​បញ្ជារ​ដល់​សមត្ថ​កិច្ច​ចម្រុះ​រួមមាន ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បញ្ជារ​ការ​រាជ​អាវុធ​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​១២ និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ចុះ​ត្រួតពិនិត្យ​ចាប់​រថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស​នៅ​តាម​ទីតាំង​គោលដៅ​ជាច្រើន​កន្លែង​នៅក្នុង​រាជធានី​ភ្នំពេញ​។

ជា​​លទ្ធផល​ប្រតិបត្តិ​ការគិតមក​ដល់​ថ្ងៃ​០៨​មីនា​ឆ្នាំ​២០១៨​នេះ យើង​បាន​ត្រួតពិនិត្យ​រថយន្ត​ធុន​ធ្ងន់​សរុប​ចំនួន​៦០២២​គ្រឿង ក្នុងនោះ​មាន​​រថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស​ចំនួន ១៩៥​គ្រឿង​។ លោក​បញ្ជាក់ថា ក្នុងចំណោម​​រថយន្ត​ឃាត់ទុក​ដើម្បី​ត្រួតពិនិត្យ​ទាំង​៦០២២​គ្រឿង​នោះ​ក៏​មាន​រថយន្ត​ល្មើស​ច្បាប់​ចរាចរ រថយន្ត​គ្មាន​ឯកសារ ត្រឹមត្រូវ​តាមច្បាប់​មួយចំនួន​ផង​ដែរ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​រថយន្ត​ទាំងនោះ​យើង​មិន​បាន​ឃាត់​ទុក​នោះ​ទេ ពោល​គឺ​យើង​បាន​ណែនាំ​អោយ​ពួកគាត់​ទៅ​បំពេញបែបបទ​អោយបាន​ស្រប​ច្បាប់​ត្រឹម​មុន​នឹង​ការធ្វើ​អាជីវកម្ម​បន្តទៀត​។ ដោយឡែក​សម្រាប់​រថយន្ត​ដែល​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស​ចំនួន ១៩៥​គ្រឿង​នៅ យើង​បាន​ឃាត់​ទុក​និង​បាន​កាត់​ទ្រុង​ដែល​ត​លើស​ចោល​តែ​ម្តង​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ឆ្នាំ​២០១៧​កន្លងមកនេះ រាជរដ្ឋាភិបាល​បាន​ត្រួតពិនិត្យ​រថយន្ត​ធ្វើ​ចរាចរណ៍​ចំនួន ៩២៣.៦៥៧​គ្រឿង ក្នុងនោះ រថយន្ត ២.៩៥៣​គ្រឿង ដឹក​លើស​ទម្ងន់​ចាប់ពី ៤​តោន រហូតដល់ ៤៣​តោន និង​បាន​ផាក​ពិន័យ​ជា​ទឹកប្រាក់​ចំនួន ៥.៧៧៨.៨២០.០០០​រៀល​ផង​ដែរ ។​

​គួររំលឹកថា សម្តេច​តេជោ ហ៊ុន សែន បាន​ដាក់​ឱសានវាទ​អោយ​អាជ្ញាធរ គ្រប់​លំដាប់ថ្នាក់​​ចាប់ពី​ម៉ោង​០០​យប់​ថ្ងៃ​ទី​៩​កុម្ភៈ​តទៅ គឺ​គ្មាន​វត្ត​មាន​ឡាន ត​ទ្រុង លើ​ដងផ្លូវ​ទៀតឡើយ​។ បើ​មាន​នៅ​តំបន់​ណា ភូមិសាស្ត្រ​ណា ចៅ​ហ្វាយខេត្ត និង​ក្រុង​នោះ ជា​អ្នកទទួលខុសត្រូវ​។ បើ​នរណា​មក​តវ៉ា​ឬ​អ្នក​កាង ទោះជា​ឋានៈ​ណាក៏ដោយ ក៏​ធ្លាក់​បុណ្យស័ក្តិ​ទាំងអស់ និង​បញ្ចូល​ព្រៃ​ស​តែម្តង ៕​ ដោយ​៖​កូឡាប

spot_img
×