Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊ុប​ប្រហិត​ត្រី​

spot_img

គ្រឿងផ្សំ ៖

​ប្រហិត​ត្រី​ឆ្លាត ៣០០​ក្រាម​

​ម្សៅ​ស៊ុប​ខ្នរ ១​ស្លាបព្រា​កាហ្វេ​

​ប្រេង​ឆា ១​ស្លាបព្រា​កាហ្វេ​

​តាំងអោ ៥០​ក្រាម​

​ផ្សិត​ម្ជុល ១០០​ក្រាម​

​ទឹកត្រី ១​ស្លាបព្រា​កាហ្វេ​

​ពង​មាន់ ១​គ្រាប់​

​ស្លឹក​ខ្ទឹម ១​ដើម​

​ម្រេច​ម៉ដ្ឋ ១​ស្លាបព្រា​កាហ្វេ​

​ស្ករស ១​ស្លាបព្រា​កាហ្វេ​

​ខ្ទឹម​ស ២​កំពឹស​

​ដុំ​ស៊ុប​ខ្នរ ១​ដុំ​

​វិធី​លាយ​ប្រហិត​ត្រី ៖ ម្សៅ​ស៊ុប​ខ្នរ ១​ស្លាបព្រា​កាហ្វេ​, ម្រេច​ម៉ដ្ឋ ១​ស្លាបព្រា​កាហ្វេ​, ស្ករស ១​ស្លាបព្រា​កាហ្វេ​, ពង​មាន់​១​គ្រាប់​, ទឹកត្រី​១​ស្លាបព្រា​កាហ្វេ​, ប្រេង​ឆា ១​ស្លាបព្រា​កាហ្វេ​, ខ្ទឹម​ចិញ្ច្រាំ ១​ស្លាបព្រា​កាហ្វេ​, ស្លឹក​ខ្ទឹម​១​ស្លាបព្រា​បាយ ហើយ​បោក​ឲ្យ​ស្វិត​ល្អ ទុក​មួយ​អន្លើ​សិន​។​

វិធី​ចម្អិន ៖ ដាក់​ទឹក​ដាំ​ឲ្យ​ពុះ ដាក់​ខ្ទឹមស​ចូល​១​ស្លាបព្រា​កាហ្វេ​, ដាក់​ដុំ​ស៊ុប​ខ្នរ​១​ដុំ​, លុញ​ប្រហិត​ដាក់ចូល​, ដាក់​ទឹកត្រី​១​ស្លាបព្រា​កាហ្វេ​, ស្ករស​១​ស្លាបព្រា​កាហ្វេ​, ដាក់​ផ្សិត​ម្ជុល​១០០​ក្រាម​, តាំងអោ​៥០​ក្រាម ជា​ការ​ស្រេច​។​

បញ្ជាក់ ៖ គ្រឿងផ្សំ​សម្រាប់​មុខម្ហូប​ខាងលើនេះ គឺ​សម្រាប់​មនុស្ស​២​នាក់ ប្រសិនបើ​ធ្វើ​ញ៉ាំ​គ្នាច្រើន​អាចដាក់​គ្រឿងផ្សំ​ថែម​ឲ្យ​ច្រើនជាងនេះ​៕ សូម​សាកល្បង​ទាំងអស់គ្នា​!​

spot_img
×