Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក អ៊ិត សំហេង ជំរុញ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ ត្រូវ​យក​បញ្ហា​ប្រឈម​មក​ធ្វើជា​ដំណោះស្រាយ​

spot_img

ភ្នំពេញ​ ៖ ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ជំរុញ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ ត្រូវ​យក​បញ្ហា​ប្រឈម​នានា និង​ចំណុច​សេសសល់ ដែល​បាន​អនុវត្ត​ក្នុងរ​ឆ្នាំ​២០១៧​កន្លង​នេះ ត្រូវ​មក​ពិភាក្សា​គ្នា​រក​វិធី​ដំណោះស្រាយ ឡើង​បន្ត​អនុវត្ត ការងារ​ឆ្នាំ​២០១៨ ឲ្យបាន​ប្រសើរ​ឡើង​វិញ​។​

​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ ទិសដៅ​ការងារ​ឆ្នាំ​២០១៨ នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ២០១៤-២០១៨ នៅ​ទីស្តីការ ក្រសួង​ការងារ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ​មីនា​នេះ លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើង​ថា សន្និបាត​នាពេលនេះ គឺ​រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ពិនិត្យមើល​អំពី​វឌ្ឍនភាព​ការងារ​ប្រចាំឆ្នាំ​២០១៧ នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ២០១៤ ២០១៨ និង​បញ្ហា​ប្រឈម​មួយចំនួន ដើម្បី​ដាក់ចេញ​នូវ​ទិសដៅ​សម្រាប់​អនុវត្ត​ការងារ​នៅ​ឆ្នាំ​២០១៨ សំដៅ​បង្កើន​នូវ​ប្រសិទ្ធភាព​ការងារ​ឲ្យស្រប​ទៅ និង​កំណែទម្រង់​ស៊ីជម្រៅ របស់​រាជរដ្ឋាភិបាល ក៏​ដូច គោលនយោបាយ​ជាតិ ស្តី​ពី​មុខរបរ​និង​ការងារ ២០១៥- ២០២៥ និង​គោលនយោបាយ​ជាតិ​ស្តីពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ២០១៧-២០២៥​។

លោក ម​បណ្ឌិត រដ្ឋមន្ត្រី បានបញ្ជាក់​ថា ប៉ុន្មាន​ខែ​កន្លងមកនេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ចុះ​សួរសុខទុក្ខ​ដល់​កម្មករ វិនិយោជិក ដើម្បី ដោះស្រាយ​បញ្ហា​ធំៗ​ជាច្រើន ក្នុង​ការលើកកម្ពស់​ជី​វ​ភាព​ប្រជាពលរដ្ឋ និង​រក្សា​សេដ្ឋកិច្ច​របស់​កម្ពុជា​ផងដែរ​។ ដូចជា​សាធារណៈជន​បាន​ជ្រាប​ហើយ​ការ​លើ​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ពិសេស​កម្មក​តាម​រោងចក្រ ពិតជា​មាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​រាជរដ្ឋាភិបាល​ខ្លាំងណាស់​។

​លោក​បណ្ឌិត រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ ចំពោះ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​មិនមែន រដ្ឋាភិបាល​ជាតិ អន្តរជាតិ ដៃគូរ​អភិវឌ្ឍ​នានា អង្គការ​វិជ្ជាជីវៈ សហជីព និង​វិស័យ​ឯកជន ដែល​តែងតែ​គាំទ្រ និង​ផ្តល់​នូវ​កិច្ចសហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការអភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​រយៈពេល​កន្លងមក ដែល​ធ្វើឱ្យ​យើង​សម្រេចបាន​ជោគជ័យ​តាម​ការគ្រោងទុក ក្នុង​ការបង្កើត​ឱកាស​ការងារ​ធ្វើ និង​ធានាបាន​នូវ​សុខដុម​នីយកម្ម​រវាង​កម្មករ​និយោជិត និង​និយោជក​។​

​លោក​រដ្ឋមន្ត្រី​មានប្រសាសន៍​បញ្ជាក់​ថា សន្និបាត​បូកសរុប​លទ្ធផល​ការងារ​នាពេលនេះ គឺ​អនុវត្ត​តាម​ទិស​ស្លោក ងូតទឹក ឆ្លុះ​កញ្ចក់ ដុះ​ក្អែល និង​ព្យាបាល ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​កំណែទម្រង់​ទាំង ៥ របស់​ក្រសួង​។ លោក បាន​ស្នើ​ដល់​សមាជិក សមាជិកា​អង្គសន្និបាត​ទាំងមូល យក​នូវ​បញ្ហា​ប្រឈម​នានា និង​ចំណុច​សេសសល់ ដែល​បាន​អនុវត្ត​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​នេះ តាមរយៈ​ការធ្វើ​បទ​បង្ហាញ​តាម​យុទ្ធសាស្ត្រ​នី​មួយៗ ដើម្បី​ពិភាក្សា​ឱ្យបាន​ផុលផុស​រកឱ្យឃើញ​ដំណោះ ស្រាយ​ដ៏​សំខាន់ៗ សម្រាប់​ធ្វើ​ជា​ទិសដៅ​ក្នុង​ការអនុវត្ត​បន្ត សំដៅ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សេវា​ផ្តល់​ឱកាស​ការងារ និង​ការផ្តល់​មុខ​ជំនាញ​វិជ្ជាជីវៈ​ឱ្យ​បាន​ឈាន​ទៅ​ដល់​កម្រិត​មួយ​ដ៏​សមស្រប​បំផុត ក្នុង​ការចូលរួម​ធ្វើ សមាហរណកម្ម​របស់​សហគមន៍​អាស៊ាន​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព ប្រសិទ្ធ​ផល និង​និរន្ត​ភាព រួមចំណែក​យ៉ាង​សំខាន់​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×