Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រឡាប់​រថយន្ត​ដឹក​កម្មករ​រោងចក្រ របួស​ធ្ងន់​ស្រាល​៤៦​នាក់ និង​ស្លាប់​ម្នាក់

spot_img

​ភ្នំពេញ​៖ ករណី​ក្រឡាប់​រថយន្ត​ដឹក​កម្មករ​រោងចក្រ បណ្តាល​របួស​ធ្ងន់​ស្រាល​៤៦​នាក់ និង​ស្លាប់​ម្នាក់ ក្រសួង​ការងារ​នឹង​ដោះស្រាយ​ទុក្ខលំបាក ទៅតាម​គោល​របប​សន្តិសុខ​សង្គម​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(​បស​ស​)​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ​មីនា នេះ​ថា មាន​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​រថយន្ត​ដឹក​កម្មករ​និយោជិត បើក​បុក​ដុំថ្ម ដែល​គេ​ដាក់​បាំង​រថយន្តខូត​បណ្តាលឲ្យ​ក្រឡាប់ កាលពី​ម៉ោង​៦​ព្រឹក ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៨។ នៅលើ​ផ្លូវជាតិ​លេខ​៥១ ស្ថិតនៅ​ភូមិ​ស្តុក​ស្លាត ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ដែល​មាន​កម្មករ​ជិះ​ក្នុង​រថយន្ត​សរុប​ចំនួន​៦០​នាក់ និង​បាន​បណ្តាល​កម្មករ​រង​របួស​សរុប​ចំនួន ៤៧​នាក់ គឺ​របួសស្រាល​៤០​នាក់ របួសធ្ងន់​៦​នាក់ និង​ស្លាប់​ម្នាក់​។

ជនរងគ្រោះ​ទាំងអស់​បាន​ទទួល​ការជួយ​សង្គ្រោះ​ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ ដោយ​យកចិត្តទុកដាក់​បំផុត​។ ក្នុង​នោះ​ចំនួន​៣១​នាក់ បាន​និង​កំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​សុខា​បែក​ចាន ចំនួន​៣​នាក់ នៅ​គ្លីនិក​ទេព​មង្គល ចំនួន​៧​នាក់ នៅ​គ្លីនិក​ថ្នល់ទទឹង ចំនួន​ម្នាក់ នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត និង​ចំនួន​៥​នាក់ នៅ​មន្ទី​ពេទ្យ​ព្រះកុសុមៈ​។

​ក្រសួង​ការងារ សូម​ចូល​រំលែក​ទុក្ខ​ក្រៀមក្រំ និង​អាណិត​ស្រឡាញ់​ជាទីបំផុត​ជាមួយ​ក្រុម​គ្រួសារ និង​ញាតិមិត្ត​ទាំងអស់​នៃ​សព និង​ជនរងគ្រោះ ហើយ​សូម​ជូនពរ​ដល់​អ្នករ​ង​គ្រោះ​ទាំងអស់​ឆាប់​បាន​ជាសះស្បើយ ហើយ​ក្រសួង​ការងារ នឹង​បន្ត​ជួយ​ដោះស្រាយ​ទុក្ខលំបាក​របស់​បងប្អូន​កម្មករ និង​ក្រុមគ្រួសារ​ទៅតាម​គោល​របប​សន្តិសុខ​សង្គម​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×