Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុកម្តាយ​មួយ​រង​ការរិះគន់ ព្រោះ​អនុញ្ញាត​ឲ្យ​កូនប្រុស​តូច ជួយ​ការងារ «​លើកដាក់​បាវ​ធ្យូង​» យ៉ាង​ត្រ​ដាប​ត្រ​ដួស​បែបនេះ (​មាន​វីដេអូ​)

spot_img

​សកម្មភាព​ក្មេងប្រុស​តូច​ម្នាក់ ដែលមាន​អាយុ​ប្រហែល ៣ ទៅ ៤ ឆ្នាំ ឱប​លើកដាក់​ធ្យូង​ទាំង​បាវៗ​មាន​ទំហំ​តូចៗ​ល្មម ដើម្បី​ជួយ​ជំនួស​ការងារ​ឪពុកម្តាយ​របស់គេ​យ៉ាង​ស្វាហាប់ បាន​កំពុង​ទទួល​ទាំង​ការកោតសរសើរ និង​រិះគន់​ជាខ្លាំង ពី​សំណាក់​អ្នកប្រើប្រាស់​នៅលើ​បណ្តាញ​សង្គម ចំពោះ​ឪពុកម្តាយ​ដែល​បាន​ប្រើ​កូន​របស់​ពួកគេ ឲ្យ​ធ្វើ​ការងារ​ហួសកម្លាំង​របស់​ក្មេង​បែបនេះ ។

​នៅក្នុង​វីដេអូ បើទោះបីជា​ក្មេងប្រុស​នេះ បង្ហាញ​ភាព​រីករាយ​ក្នុង​ការងារ​មួយ​នេះ​របស់គេ​យ៉ាងណាក៏ដោយ ប៉ុន្តែ ត្រូវបាន​គេ​មើលឃើញថា វា​នឹង​ប៉ះពាល់​សុខភាព​រាងកាយ​របស់​គេ​នៅក្នុង​ថ្ងៃ​អនាគត ។ ទន្ទឹមនឹង​ការព្រួយបារម្ភ​នេះ​ផងដែរ គេ​ក៏បាន​កោតសរសើរ​ដល់​ក្មេងប្រុសម្នាក់នេះ​ជាខ្លាំង ដែលជា​ក្មេង​ល្អ ចេះ​ជួយ​ជំនួស​ដៃជើង​ឪពុកម្តាយ​របស់គេ​ដ៏​ស្វាហាប់​ ទាំងវ័យនៅតូចក្រូចឆ្មារ​យ៉ាងនេះ ។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា កុមារ​ប្រមាណ ៧៥ ម៉ឺន​នាក់ ត្រូវបាន​គេ​សង្កេតឃើញ​កំពុង​ប្រឈម​ទៅនឹង​ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​កុមារ ដែល​ក្នុងនោះ​មាន​កុមារ​បម្រើ​ការងារ​តាម​ផ្ទះ កុមារ​ក្នុង​វិស័យ​សិប្បកម្ម​ឡឥដ្ឋ វិស័យ​នេសាទ និង​វិស័យ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ ព្រមទាំង​មាន​ពលកម្ម​កុមារ​ចំណាកស្រុក​ផងដែរ ៕ ចន្ទី​

spot_img
×