Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ដក្រុង​បើក​បុក​ម៉ូតូ កិន​បុរស​ម្នាក់ បែកក្បាល​ស្លាប់​នៅ​គល់​ស្ពាន​អាកាស​ក្បាលថ្នល់

spot_img

​ភ្នំពេញ​ ៖ មាន​ករណី​គ្រោះ​ថា្នក់​ចរាចរ​មួយ​បាន​កើតឡើង ដោយ​រថយន្ដក្រុង​១​គ្រឿង បាន​បុក​ម៉ូតូ​មួយ​គ្រឿង​បណ្តាលឲ្យ​ដួល ហើយ​កិន​ពីលើ​បុរស​ម្នាក់​បែកក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង នៅ​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៨​នេះ លើផ្លូវ​មុនី​វង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

​សេចក្ដីរាយការណ៍ បានបញ្ជាក់​ថា សព​ឈ្មោះ សៅ ខុន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មុខរបរ​សន្តិសុខ​ធ​នា​គារ មាន ស្រុកកំណើត​ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម ដោយ​ជិះ​ម៉ូតូ​វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1L-7468​។ ចំណែក​រថយន្ត​ក្រុង​បង្កហេតុ ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3B 9779 ហើយ​អ្នកបើករថយន្ត​បង្ក បាន​រត់គេច​ពី​កន្លែងកើតហេតុ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×