Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់​ជនជាតិ​ចិន​១០០​នាក់ ​នៅក្នុង​ខុន​ដូ នៅ​ទួលគោក សង្ស័យ​ពាក់​នឹង​ករណី​ចាប់ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​

spot_img

​ភ្នំពេញ​ ៖ ប៉ូលីស​នាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សហការ​ជាមួយ​ស្ថាប័ន​តុលាការ​និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ធ្វើ​ការឡោមព័ទ្ធ​ទីតាំង​ខុន​ដូ​មួយ​កន្លែង ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​១០០​នាក់​ដោយ​សង្ស័យ​ថា បាន​ពាក់​នឹង​ករណី​ចាប់ជំរិត​ទា​ប្រាក់​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណែ​ត​។​

​ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​ប្រហែលជា​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១២ មីនា​ ២០១៨ នៅ​ចំណុច​ខុន​ដូ​អាគារ​៩៩​ផ្លូវ​៣៣៦​កែង​៣៧៥​សង្កាត់​បឹង​សាឡាង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

​មន្ត្រី​ប៉ូលីស​មូលដ្ឋាន​បានអោយដឹងថា ក្នុ​កិច្ច​ប្រតិបត្តិការ​នេះ​មាន​ការអនុញ្ញាតពី​លោក សៀង សុខ ព្រះរាជអាជ្ញារ​រង អម​អយ្យការ​សលា​ដំបូង​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង​អន្តោរ​ប្រវេសន៍​ក្រសួងមហាផ្ទៃ និង​លោក អ៊ុក ហៃ​សិឡា ប្រធាន​នាយដ្ឋាន ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍ ក្រសួងមហាផ្ទៃ ហើយ​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​១០០​នាក់​ ក្នុងនោះ​មាន​ស្រី​១៩​នាក់​។​

បច្ចុប្បន្ន​ជនសង្ស័យ​បាន​បញ្ជូន​ទៅ​នាយកដ្ឋាន​ស៊ើបអង្កេត និង អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×