ឆ្នាំជូត ៖ រាសីឡើងខ្ពស់។ ការងារ ថ្ងៃនេះល្អប្រសើរ គ្រប់យ៉ាងរីកចម្រើនទៅមុខ។ លុយកាក់ មានពេញៗកាបូប មានអ្នកជួយទំនុកបំរុង។ មនោសញ្ចេតនាសប្បាយរីករាយ សុភមង្គល៕
ឆ្នាំឆ្លូវ ៖ រាសីល្អមធ្យម។ ការងារ មិនបានប្រព្រឹត្តទៅដូចបំណង មានឧបសគ្គរាំងស្កាត់។ លុយកាក់ មិនមែនជាថ្ងៃល្អសម្រាប់ការវិនិយោគ រកស៊ី។ មនោសញ្ចេតនា ផ្អែមល្ហែម កក់ក្តៅ៕
ឆ្នាំខាល ៖ រាសីស្រុតចុះ។ ការងារ ត្រូវធ្វើដោយសន្សំ មិនត្រូវប្រញាប់ប្រញាល់នាំឲ្យខូចការ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុមិនល្អ មិនត្រូវជឿទុកចិត្តលើអ្នកដទៃ។ មនោសញ្ចេតនា គួរលៃពេលនៅក្បែរគ្នាឲ្យបានច្រើន ទើបមនោសញ្ចេតនាល្អប្រសើរ។
ឆ្នាំថោះ ៖ រាសីល្អមធ្យម។ ការងារ មុនសម្រេចចិត្តរឿងអ្វីមួយ ត្រូវថ្លឹងថ្លែងឲ្យម៉ត់ចត់ ប្រយ័ត្នស្តាយក្រោយហួសពេល។ លុយកាក់ ថ្ងៃនេះជាថ្ងៃដ៏សមស្របសម្រាប់ការចេញទុនរកស៊ី វិនិយោគ។ មនោសញ្ចេតនា គួរយល់ដល់អារម្មណ៍របស់គូស្នេហ៍មិនត្រូវគិតតែម្នាក់ឯង។
ឆ្នាំរោង ៖ រាសីស្រុតចុះ។ ការងារ គ្រប់យ៉ាងប្រព្រឹត្តទៅមិនដូចចិត្ត ខុសពីគម្រោងការរបស់អ្នក។ លុយកាក់ មិនត្រូវបោះទុនវិនិយោគ ព្រោះប្រឈមនឹងការខាតបង់។ មនោសញ្ចេតនា ពុំបានល្អប្រសើរ មានរឿងរកាំរកូសខ្លះៗ៕
ឆ្នាំម្សាញ់ ៖ រាសីស្រុតចុះ។ ការងារ ជួបរឿងរំខាន ស្មុគស្មាញច្រើន។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុធម្មតា មានព័ត៌មានល្អអំពីការវិនិយោគ។ មនោសញ្ចេតនាគួរប្រយ័ត្នសម្តីសំដៅ បញ្ចៀសប៉ះទង្គិចផ្លូចចិត្តគូស្នេហ៍។
ឆ្នាំមមី ៖ រាសីឡើងខ្ពស់។ ការងារ ប្រព្រឹត្តទៅដោយរលូន អំណោយផលល្អ។ លុយកាក់ រីកចម្រើន មានបន្ថែមខ្ទង់ចំណូល។ មនោសញ្ចេតនាផ្អែមល្ហែម សុភមង្គល៕
ឆ្នាំមមែ ៖ រាសីឡើងខ្ពស់។ ការងារ គួរប្រមូលផ្តុំក្នុងកិច្ចការរបស់ខ្លួន កុំលូកលាន់រឿងអ្នកដទៃ។ លុយកាក់ មានចំណូលថែម លុយកាក់កើនឡើង គួរឲ្យមោទនៈ។ មនោសញ្ចេតនា រីកចម្រើនល្អប្រសើរ៕
ឆ្នាំវក ៖ រាសីល្អមធ្យម។ ការងារ ត្រូវប្រយ័ត្នប្រយែង មានអ្នកចង់កាច់បំបាក់អ្នកក្នុងការងារ។ លុយកាក់ ល្អប្រសើរ មានបន្ថែមប្រាក់ចំណេញពីការវិនិយោគ។ មនោសញ្ចេតនា កុំឲ្យការងារឥទ្ធិពលដល់មនោសញ្ចេតនារបស់អ្នក។
ឆ្នាំរកា ៖ រាសីស្រុតចុះ។ ការងារ មានរឿងមិនសប្បាយចិត្តក្នុងការងារ ប្រយ័ត្នកើតទំនាស់ជាមួយមនុស្សនៅជិតខ្លួន។ លុយកាក់ ថ្ងៃនេះមិនសមស្របសម្រាប់ការបណ្តាក់ទុនរកស៊ី។ មនោសញ្ចេតនា គួរយកចិត្តទុកដាក់ដល់សុខភាពមនុស្សដែលខ្លួនស្រឡាញ់៕
ឆ្នាំចរ ៖ រាសីស្រុតចុះ។ ការងារ ប្រព្រឹត្តទៅជាធម្មតា ពុំមានអ្វីប្រែប្រួលគួរឲ្យបារម្ភ ។ លុយកាក់ មិនល្អប្រសើរ មិនត្រូវចាយវាយខុសផែនការ។ មនោសញ្ចេតនាគួរលៃបេលដើរកម្សាន្តជាមួយគ្នាឲ្យច្រើនដើម្បីពង្រឹងមនោសញ្ចេតនាឲ្យរឹងមាំ៕
ឆ្នាំកុរ ៖ រាសីល្អមធ្យម។ ការងារ រីកចម្រើនល្អ។ លុយកាក់ ប្រយ័ត្នក្នុងការគ្រប់គ្រងលុយ បង្ការធ្លាក់ក្នុងស្ថានភាព “ក្ស័យធន”។ មនោសញ្ចេតនា គួរបង្កើតភាពផ្អែមល្ហែម រ៉ូមែនទិកក្នុងទំនាក់ទំនងជាមួយគូស្នេហ៍ ទើបមនោសញ្ចេតនាកាន់តែកក់ក្តៅ៕