Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន ៖ គ្រោះថ្នាក់​ចរាចរណ៍ ខែ​កុម្ភៈ ស្លាប់ ១៥៤​នាក់

spot_img

​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៨ បណ្ដាលឲ្យ​មនុស្ស​ស្លាប់ ១៥៤​នាក់ រងរបួស ៤០១​នាក់ បាត់​ម៉ូតូ​១៨​គ្រឿង រថយន្ដ​៩​គ្រឿង និង​សម្ភារៈ​មាស​ប្រាក់​មួយ​ចំនួន​ទៀត ។​

​លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​នៅ​រសៀល​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៨​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំ​ខែ​កុម្ភៈ និង​បន្ត​បង្រឹង​អនុវត្តន៍ការ​ប្រចាំខែ មីនា ឆ្នាំ​២០១៨ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។​

នាយ​ឧត្តមសេនីយ៍ បាន​ធ្វើ​ការអំពាវនាវ​ដល់​ស្នងការ រាជធានី​-​ខេត្ត ទាំងអស់​ត្រូវ ពង្រឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់​ជូន​ដល់​ប្រជាពលរដ្ឋ​បន្ថែមទៀត ខណៈ​បទល្មើស​នានា​បាន​កំពុង​ថយចុះ​ក្នុង​ខែ​កុម្ភៈ កន្លង​ទៅ​នោះ ប៉ុន្តែ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​មាន​ការ​ព្រួយ​បារ​ម្មណ៍​ខ្លាំង ។​

​យោងតាម​របាយការណ៍​ប្រចាំខែ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដែល​បាន​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ធៀប​នឹង​ខែ​កុម្ភៈ ឆ្នាំ​២០១៧ បណ្ដាល​ឲ្យ មនុស្ស​ស្លាប់ ១៥៤​នាក់ កើន ១៤​នាក់ ស្មើនឹង​៩​ភាគរយ រងរបួស ៤០១​នាក់ ថយ ១៧​នាក់ ស្មើនឹង ៤​ភាគរយ បាត់​ម៉ូតូ​១៨​គ្រឿង រថយន្ដ​៩​គ្រឿង និង​សម្ភារៈ​មាស​-​ប្រាក់​មួយ​ចំនួន​ទៀត ។ ស្ថានភាព​សណ្ដាប់ធ្នាប់ សុវត្ថិភាព​សង្គម​កាន់​តែ​ធូរស្រាល ដោយ បទល្មើស​ជា​រួម​ថយចុះ ២០​លើក ស្មើ​៨% ក្នុង​នោះ​បទល្មើស​ឧក្រិដ្ឋ ថយ​១៥​លើក​ស្មើ​២៥,៤២% និង​បទល្មើស​មជ្ឈឹម​ថយ ៥​លើក​ស្មើ ២,៥១% ។​

​សូម​រំលឹក​ថា គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខែ​មករា​ដើមឆ្នាំ​២០១៨​នេះ កើតឡើង​ចំនួន​៣០៤​លើក និង​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​បាត់បង់​ជីវិត ចំនួន​១៦៨​នាក់ (​កើន​៥​នាក់​) ហើយ​មនុស្ស​ចំនួន​៣៩៥​នាក់​ផ្សេង​ទៀត រងរបួស​ធ្ងន់​ស្រាល ខណៈ​ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១៧៨០​នាក់ បើ​ធៀប​ទៅនឹង ឆ្នាំ​២០១៦ មាន​ចំនួន​១៧១៧​នាក់ ដែល​មាន​ការកើនឡើង​គួរឲ្យកត់សំគាល់ ទោះ​បី​ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍ មាន​ការថយចុះ​ក៏ពិតមែន​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×