Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​វៀតណាម​ចំនួន ៤ នាក់ លួច​បន្លំ​កាន់​ឯកសារ​ខ្មែរ​មិន​ប្រក្រតី ត្រូវ​ចាប់ខ្លួន​

spot_img

កណ្តាល​៖ នគរបាល​ស្រុក​ស្អាង បាន​ឲ្យ​ដឹងថា ជនជាតិ​វៀតណាម​ចំនួន ៤ នាក់ ស្រី​ចំនួន ២ នាក់ ដែល​កាន់​ឯកសារ​ខ្មែរ​មិន​ប្រក្រតី គឺ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ នឹង សំបុត្រ​បញ្ជាក់​កំណើត ត្រូវបាន​ចាប់ខ្លួន​។ កិច្ចការ​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​២៤ ខែ តុលា ឆ្នាំ ២០១៧ វេលា​ម៉ោង ១១ ព្រឹក ដោយ​កម្លាំង​ជំនាញ​ផ្នែក​អន្តោប្រវេសន៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​បាន​សហ​ការណ៍​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ត្រើយ​ស្លា​និង​ជំនាញ​ការិយាល័យ​ស៊ើបអង្កេត​នឹង​អនុវត្ត​និតិ​វិធី ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ប៊ុត ចាន់​ឌី នាយការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​និតិ​វិធី នឹង​ក្រុមការងារ​បាន​ចុះ​ត្រួតពិនិត្យ​ឯកសារ​ជនជាតិ​វៀតណាម​ចំនួន ៤ នាក់ ។​

​ជនជាតិ​វៀតណាម​ចំនួន ៤ នាក់ គឺ ១/​ឈ្មោះ ហាក់ សុន ភេទ​ស្រី អាយុ ៥៧​ឆ្នាំ​(​កាន់​អត្តសញ្ញាណប័ណ្ណ​លេខ​០៥០៩៧៥៦០៩) មុខរបរ​ទិញ​ស្វាយ ទីលំនៅ​បច្ចុប្បន្ន​ភូមិ ក្រចាប់ ឃុំ ក្រចាប់ ស្រុក ស្វាយ​អ​ន្ទ​រ ខេត្ត ព្រៃវែង ២/​ឈ្មោះ តាំង ត្រាយ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ​កាន់​អត្ត​អត្តសញ្ញាណប័ណ្ណ​លេខ​០៥១០៥៤៩៥៤ មុខរបរ ទិញ​ស្វាយ ទីលំនៅ​បច្ចុប្បន្ន​ភូមិ ព្រៃខ្លា​ទី​២ ឃុំ ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្ត ព្រៃវែង ៣/​ឈ្មោះ តាំង មាន ភេទ ប្រុស អាយុ ២៧​ឆ្នាំ​កាន់ អត្តសញ្ញាណប័ណ្ណ​លេខ​០៩០៨៥០០៣៧ មុខរបរ ទិញ​ស្វាយ ទីលំនៅ​បច្ចុប្បន្ន​ភូមិ បឹង​វែង ឃុំ ស្វាយជ្រុំ ស្រុក ស្វាយជ្រុំ ខេត្ត ស្វាយរៀង ៤/​ឈ្មោះ តាំង ស៊ីថា ភេទ​ស្រី អាយុ ៣១ ឆ្នាំ កាន់ អត្តសញ្ញាណប័ណ្ណ​លេខ​០២១១២៦៣២៧ មុខរបរ ទិញ​ស្វាយ ទីលំនៅ​បច្ចុប្បន្ន​ភូមិ កំពង់​ពោធិ៍ ឃុំ កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត កណ្តាល​។ ពួកគេ​បានមក​ជួល​ផ្ទះ​ឈ្មោះ ឡៃ គឹម​ឡេង ភេទ​ប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅ​បច្ចុប្បន្ន​ភូមិ ព្រែក​បាឡាត់​ឆឹង ឃុំ ត្រើយ​ស្លា ស្រុក​ស្អាង ដោយបាន​ជួល​ក្នុង​តំលៃ​១​ខែ​៤០០​ដុល្លារ ជា​កន្លែង​ស្តុក​ស្វាយ​វុ​ិ​ច​ខ្ចប់​រើស​ដើម្បី​នាំចេញ​ទៅ​ប្រទេស​វៀតណាម​៕ ​​ដោយ​៖​ជាលី​

 

spot_img
×