Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ហាញ​មុខ​ជន​ឆបោក​ម្នាក់​ យក​រថយន្ដ​ពលរដ្ឋ​ ៣០ ​គ្រឿង​លក់ ក្រោមរូបភាព​ជួល​អោយ​ជនជាតិ​ចិន​

spot_img

​សៀមរាប ​៖​ នគរបាល​ខេត្តសៀមរាប បង្ហាញ​មុខ​ជន​ឆបោក​ម្នាក់ ដែល​បាន​ជួល​រថយន្ត​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​សៀមរាប​យកទៅលក់​អស់​ជាង​ ៣០ ​គ្រឿង​និង​បាន​ដកហូត​បាន​រថយន្ត​ចំនួន​ ១០ ​គ្រឿង ខណៈ​ដែល​រថយន្ដ​ ២០ ​គ្រឿង​ទៀត​កំពុង​បាត់ស្រមោល​។​

​លោក ភឹង ចន្តា​រ៉េត ស្នងការរង​ទទួលបន្ទុក​កណ្តាល​យុត្តិធម៌​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានឲ្យដឹងថា កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ឆបោក​រថយន្ដ​ពលរដ្ឋ​ទៅ​លក់​អស់​ជាច្រើន​គ្រឿង នៅតាម​បណ្ដា​ខេត្ដ​ស​ផ្សេងៗ​និង​នៅ​ក្រុង​សៀមរាប ។​ ការឃាត់ខ្លួន​នេះ ធ្វើឡើង​តាម​បណ្តឹង​ប្រជាពលរដ្ឋ​ច្រើន​នាក់ បន្ទាប់ពី​ពួកគេ​ជួល​រថយន្ដ​អោយ​ជនសង្ស័យ​រូប​នោះ ក្នុង​តម្លៃ​ខ្ពស់​។ លោក​បន្តថា ជនសង្ស័យ​រូបនេះ​មានឈ្មោះ អៀង វាសនា ភេទ​ប្រុស​អាយុ ២៥​ឆ្នាំ ទីលំនៅ​ភូមិ ជ្រៃ ឃុំ​កណ្តែក ស្រុក​ប្រា​សទ​បាគង ខេត្តសៀមរាប​។​

លោក​បន្តថា បច្ចុប្បន្ន​នេះ​មន្ដ្រី​ជំនាញ​បាន​ទទួល​បាន​បណ្តឹងរ​បស់​ជនរងគ្រោះ​បាន​ចំនួន​ ២៨ ​នាក់​ ដែល​មានរថយន្ត​សរុប​ចំនួន​ ៣១ ​គ្រឿង​។ ​លោក​បន្តថា ជនសង្ស័យ​រូបនេះ បាន​ឆបោក​ជនរងគ្រោះ ដោយ​និយាយថា គាត់​ជួល​រថយន្ត​ទាំងនេះ​យក​ទៅ​ជួល​បន្ត​ឲ្យ​ជនជាតិ​ចិន​ក្នុង​តម្លៃ​ចាប់ពី​ ៤០០ ​ទៅ ​៦០០​ ដុល្លារ​ ក្នុង​មួយខែ​។​ ក្នុង​នោះ​ជនសង្ស័យ​បាន​ប្រើល្បិច​លើកទឹកចិត្ត​បង់លុយ​ពីរ​ខែ​មុន និង​ធ្វើ​កិច្ចសន្យា​ត្រឹមត្រូវ ប៉ុន្ដែ​ផ្ទុយទៅវិញ​ជនសង្ស័យ​រូបនោះ គ្រាន់តែ​ជា​រូបភាព​មួយ​ឆបោក​ប៉ុណ្ណោះ​។​ លោក​បន្តថា​ រហូត​មក​ទល់​ពេល​នេះ​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប​រកឃើញរ​ថយ​ន្ត​ទំនើបៗ​ចំនួន ​១០​ គ្រឿង​និង​បង្កក​ទុក​ ៥​ គ្រឿង ​រង់ចាំ​តុលាការ​សម្រេច ហើយ​ក៏​និង​កំពុង​បន្ត​ស្រាវជ្រាវ​ស្វែងរក​បន្ថែមទៀត​។​ លោក​បាន​សំណូមពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់​ចំពោះ​ការទិញឬក៏​លក់ដូរ​ផ្សេងៗ ​ក្នុងនោះ​ត្រូវ​តែពិនិត្យ​ឯកសារ​ឲ្យបាន​ត្រឹមត្រូវ​ផង​។​ លោក​បញ្ជាក់ថា ចំពោះ​កន្លែង​ដែល​បាន​ទិញ​របស់​ចោរកម្ម​នោះ​គឺ​សម្រេច​លើ​ខាង​តុលាការ​។ ​បន្ទាប់​ពី​នគរបាល​ជំនាញ​សាកសួរ​រួច ជនសង្ស័យ​បាន​សារភាព ពី​ទង្វើ​របស់​ខ្លួន ហើយ​បច្ចុប្បន្ន​នេះ​កម្លាំង​នគរបាល​កំពុង​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​។ ប៉ុន្ដែ​ទោះជា​យ៉ាងណា​សមត្ថកិច្ច​មិន​បាន​ប្រាប់​ទីតាំង​ដែល​ជនសង្ស័យ​ឆបោក​រថយន្ដ​ពលរដ្ឋ​ទៅ​លក់​នៅ​កន្លែង​ណា​នោះ​ទេ ប៉ុន្ដែ​ជនរងគ្រោះ បានឱ្យដឹងថា ជនសង្ស័យ​នោះ បាន​ឆបោក​ពួកគេ​យក​ទៅ​ល់​នៅ​ឃ្លាំងរ​ថយ​នន្ដ​ម្ដុំ​ផ្លូវ​៦០​ម ក្រុង​សៀមរាប​។​

​គួររំលឹកថា ការឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​០៤ ខែ​មិនា​ឆ្នាំ​២០១៨​ស្ថិត នៅ​ភូមិ​ទ្សិ​ណ​ខាងត្បូង​សង្កាត់​គោកចក ក្រុង​សៀមរាប បន្ទាប់ពី​ជនរងគ្រោះ​បាន​ប្រទះ​ឃើញ​រថយន្ត​របស់​គាត់​ត្រូវបាន​គេ​ដាក់​រាំង​លក់​នៅ​ម្តុំ​ផ្លូវ​៦០​ម៉ែត្រ​។

ប្រភព​មួយ​បានឲ្យដឹង​ថា​ ជនសង្ស័​យ​ខាងលើ​នេះ​បាន​ទិញ​ឈ្មោះ​ចូលធ្វើ​ប៉េអឹម​នៅ​ខេត្ត​បន្ទាយមានជ័យ រូ​ច​ហើយ​បាន​សុំ​ផ្ទេរ​មក​ខេត្ត​សៀមរាប​ តែ​មិនទាន់​បាន​សម្រេច​ក៏​ត្រូវ​បាន​គ​របាក​ចាប់ខ្លួន​តែម្តង​។ ​ប្រភព​បន្តថា ជន​ស្ស័​យបាន​ជួល​ឡាន​យកទៅ​លក់អស់​ជាច្រើន​គ្រឿង​នេះ ​គឺ​ដើម្បី​យកលុយ​ទៅ​លេង​ល្បែង​នៅ​កាស៊ីណូ​ប៉ោយប៉ែត​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×