Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​រេ​ធ្លាក់​ផ្លូវ​នៅនេ​ប៉ាល់ ផ្តាច់​ជីវិត​មនុស្ស ៤៩ នាក់​

spot_img

មនុស្ស​យ៉ាងតិចណាស់​ចំនួន ៤៩ នាក់ បាន​ស្លាប់​បាត់បង់​ជីវិត នៅពេល​យន្តហោះ​ដឹក​អ្នកដំណើរ​មួយគ្រឿង បាន​ចុះចត​ធ្លាក់​ផ្លូវ បណ្តាលឲ្យ​ឆាបឆេះ​សន្ធោរសន្ធៅ នៅ​ព្រលានយន្តហោះ Tribhuvan Airport ក្នុង​រដ្ឋធានី Kathmandu ប្រទេស​នេ​ប៉ាល់​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព័ត៌មាន CNN ។​

​យន្តហោះ Flight BS 211 ដែល​ជា​របស់​ក្រុមហ៊ុន​អាកាសចរណ៍ US-Bangla Airlines បានធ្វើ​​ដំណើរ​ពី​រដ្ឋធានី​ដា​កា (Dhaka) ប្រទេស​បង់​ក្លា​ដេស មុន​ពេល​វា​ជួប​ហេតុការណ៍​រេ​ធ្លាក់​ផ្លូវ នៅ​​ថ្ងៃ​ច័ន្ទ ពេល​រសៀល​ម្សិលមិញ​។​

​យន្តហោះ​មាន​ផ្ទុក​អ្នកដំណើរ​ចំនួន ៧១​នាក់ រួម​ទាំង​បុគ្គលិក​បំរើការ​ក្នុង​នោះ​ផង​ដែរ​។​

​សាកសព​ចំនួន ៤០ នាក់ ត្រូវបាន​គេ​ទាញ​ចេញពី​បំណែក​យន្តហោះ ចំណែក​មនុស្ស​ចំនួន ៩ នាក់​ទៀត​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​។ អ្នក​នៅ​រស់រាន​មានជីវិត​ចំនួន ២២ នាក់ កំពុង​ត្រូវ​គេ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ។​

​មូលហេតុ​នៃ​ការធ្លាក់​នេះ គេ​នៅ​ពុំទាន់​បាន​ដឹង​ច្បាស់​នៅឡើយ​ទេ ចំណែក​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ KP Sharma Oli សន្យាថា​នឹង​បញ្ជា​ឲ្យមាន​ការបើក​ការស៊ើបអង្កេ​ត​ភ្លាមៗ​៕ សុភ័ក្ត្រ​

spot_img
×