Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុង​ប៉ោយប៉ែត ៖ ជំហាន​ដំបូង បានដាក់​ដុំ​ពុះ​ចែក​ទ្រូងផ្លូវ​

spot_img

បន្ទាយមានជ័យ ៖ ក្រុង​ប៉ោយប៉ែត ជំហាន​ដំបូង​បានដាក់​ដុំ​ពុះ​ចែក​ទ្រូងផ្លូវ ប្រវែង ២០០ ម៉ែត្រ ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ ២០១៨ ចាប់ពី​ចំណុច​រង្វង់​មូល​ប៉ោយប៉ែត ដល់​ផ្សារ​រ៉ា នា​ភូមិ​ប៉ោយ​ប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។​

លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត បាន​និយាយថា ៖ គម្រោង​ដាក់​ដុំ​ចែក​ទ្រូងផ្លូវ​នេះ​ជា​ទិសដៅ​គិតគូរ​បញ្ហា សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​អនាម័យ នៅ​ក្រុង​ប៉ោយ​ប៉ែត​។

ហេតុនេះ លោក បាន​ទិញ​ដុំ​ពុះ​ទ្រូងផ្លូវ​ចំនួន ១០០ ដុំ ប្រវែង​ប្រហែល ២០០ ម៉ែត្រ ពី​ប្រទេស​ថៃ ហើយ​បាន​ដឹកនាំ​ក្រុម​ការងារ​ចុៈ​រៀបចំ​ដាក់​ដុំ​ពុះ​ទ្រូងផ្លូវ​ដូចខាងលើ​។​ ជា​ជំហាន​ដំបូង​ចាប់ផ្តើម​ពី​ចំណុច​រង្វង់​មូល​មកដល់​មុខ​ផ្សារ​រ៉ា ហើយ​នឹង​បន្ត​រៀប​ដាក់​រហូត​ដល់​មុខ​ផ្សារកណ្តាល ប្រវែង​ជាង ៤ គីឡូម៉ែត្រ ស្ថិតក្នុង​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត បន្ថែមទៀត​។

ជា​ការសង្កេត​មួយរយ​:​ចុងក្រោយ​នេះ លោក​សាន ស៊ានហូ បានធ្វើ​សកម្មភាព​ខ្លាំង​ឡើងៗ​លើ​បញ្ហា​សណ្តាប់ធ្នាប់​សាធារណ​: អនាម័យ ការរៀបចំ​សួនច្បារ ចិញ្ចឹម​ផ្លូវ​..​រហូត​ដល់​បញ្ហា​ទាក់ទិន​សំណូមពរ សេចក្តីត្រូវការ​ឬ​ការរិះគន់​របស់​ប្រជាពលរដ្ឋ​។ ក្នុងនោះ​ក៏​ធ្វើ​ក្នុង​ភូមិសាស្ត្រ “​តំបន់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​និង​ប្លុក​កាស៊ីណូ ” ផងដែរ​។​

​សកម្មភាព​នេះ​ក៏​ជួប​នឹង​ភាពចម្រូងចម្រាស ការប្រឆាំង​ជំទាស់​ពី​ក្រុម​មនុស្ស​របស់​រដ្ឋបាល​ចាស់ ពី​ពួក​អ្នក​បាត់​បង់​ផលប្រយោជន៍​និង​ក្រុម​មនុស្ស​របស់​អ្នកធំ អ្នកមាន​។ ពោល​គឺ​អភិបាលក្រុង​ថ្មី​នេះ​និង​មន្ត្រី​របស់​លោក​បាន​ខិតខំ​ប្រឹងប្រែង​លើ​ការងារ​ជា​ប្រយោជន៍​សាធារណ​: ប្រយោជន៍​រួម តែ​វា​ក៏​រង្គាសចិត្ត​និង​ប៉ះពាល់ ខូចខាត​ប្រ​យោជន៍​បុគ្គល​ខិលខូច​មួយចំនួន​៕​ ដោយ ៖ បន្ទាយ​

 

spot_img
×