Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិករ​ដាក់​ញត្តិ​ទៅ​រដ្ឋសភា និង​អំពាវនាវ​រក​ដំណោះស្រាយ​លើ​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​

spot_img

ភ្នំពេញ ​៖ ​កសិករ​ដាក់​ញត្តិ​ទៅ​រដ្ឋសភា ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៨​។ នៅថ្ងៃនេះ កសិករ​ប្រហែលជា​៣០០​នាក់ មកពី​ខេត្ត​ចំនួន​៤​ផ្សេងគ្នា ដែល​រង​ផលប៉ះពាល់​ដោយសារ​ជម្លោះដីធ្លី​ជា​យូរ​មក​ហើយ​នោះ បាន​ដើរ​ដង្ហែ​រក្បួន​និង​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​រដ្ឋាភិបាល​មួយចំនួន នៅក្នុង​រាជធានី​ភ្នំពេញ​។​

​កសិករ​ដែល​មកពី ខេត្ត​ត្បូងឃ្មុំ ស្វាយរៀង ព្រះសីហនុ និង​កណ្ដាល បាន​ធ្វើដំណើរ​ទៅ ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​រដ្ឋសភា ដើម្បី​ស្វែងរក​អន្តរាគមន៍​ក្នុង​ការដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ ដែល​អ្នក​ទាំងនោះ​បាន​ចោទប្រកាន់ថា បុគ្គល​មានអំណាច និង​អ្នកទទួល​ផលប្រយោជន៍​មួយចំនួន បាន​ទន្ទ្រាន​យក​។​

​នៅក្នុង​ញត្តិ កសិករ​ទាំងនោះ​បាន​លើកឡើង​ថា កន្លងមក អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​មិន​ទាន់​អាច​ដោះស្រាយ​ជម្លោះ​ដីធ្លី​នេះ​នៅឡើយ​ទេ ដែល​នេះ​នាំឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​អ្នក​ទាំងនោះ​។ លើសពីនេះ តំណាង​សហគមន៍​មួយចំនួន​ត្រូវបាន​គំរាមកំហែង សម្លុត និង​ចោទប្រកាន់​ពី​បទ​ញុះញង់ ដោយ​គ្រាន់តែ​អ្នក​ទាំងនោះ​ធ្វើ​ការតស៊ូ​មតិ​រក​យុត្តិធម៌​។​

​ការ​ដង្ហែ​ក្បួន​នេះ​ត្រូវបាន​ធ្វើឡើង​ត្រឹមតែ​បួន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​មាន​ការប៉ះទង្គិច​គ្នា​ដោយ​ហិង្សា រវាង​កងកម្លាំង​សមត្ថកិច្ច និង​កសិករ​ដែល​កំពុង​តវ៉ា​ប្រឆាំង​នឹង​ការបណ្ដេញចេញ​ដោយ​បង្ខំ នៅក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​កន្លែង​ក្នុង​ខេត្ត​ក្រចេះ ដែល​នាំ​ឱ្យ​មនុស្ស​មួយចំនួន​រងរបួស​ពី​ការប្រើ​អំពើហិង្សា​នោះ​។ ក្រោយមក កសិករ​ចំនួន​៨​នាក់ ត្រូវបាន​ចាប់ខ្លួន​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×