Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ម្ចាស់​ត្រូវ​ខ្លា​ចិញ្ចឹម​តាំងពី​កូនតូច ខាំ​ហែកហួរ និង​ស៊ី​ទាំង​រស់ ខណៈ​អ្នកទស្សនា​ស្រែក​ឡើង​យ៉ាង​រន្ធត់ (​មាន​វីដេអូ​)

spot_img

​អ្នក​ថែ​សួនសត្វ​ម្នាក់​នៅក្នុង​ប្រទេស​ចិន ត្រូវបាន​ខាំ​ហែកហួរ​យ៉ាង​សាហាវ​រហូត​ស្លាប់ ដោយ​សត្វ​ខ្លា​១​ក្បាល ដែល​គាត់​បាន​ចិញ្ចឹម ចាប់តាំងពី​វា​នៅ​កូនខ្ចី​ម្លេះ ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា អ្នក​ថែ​សួន​ម្នាក់​ឈ្មោះ Wu បាន​ស្ថិតនៅ​ជាមួយ​ខ្លា នៅក្នុង​ទ្រុង​សម្តែង​សៀក​ចាស់​ដ៏​ធំ​មួយ ដែល​ប្រើ​សម្រាប់​ហ្វឹកហាត់ និង​ហាត់ប្រាណ នៅ​ថ្ងៃអាទិត្យ ។​

​ក្រុមមន្ត្រី​នៅ​ក្រុង Fuzhou នៃ​ខេត្ត Fujian ភាគ​ខាងកើត​ប្រទេស​ចិន និយាយថា ភ្លាមៗ​នោះ សត្វ​ខ្លា​ដែល​ពោរពេញ​ភាពកាចសាហាវ បានចាប់ផ្តើម​វាយប្រហារ និង​ខាំ​ហែកហួរ​ជនរងគ្រោះ​យ៉ាង​សាហាវ រហូត​ស្លាប់​តែម្តង ។​

Wu ដែល​ធ្វើការ​នៅ​សួនសត្វ Fuzhou បាន​យក​ខ្លា​នេះ​មក​ចិញ្ចឹម តាំងពី​វា​នៅ​កូនតូច​ម្លេះ ហើយ​ត្រូវ​បានដាក់​នៅក្នុង​ទ្រុង តាមរយៈ​ទំនាក់ទំនង​ស្និទ្ធស្នាល​ដ៏​យូរ​ជាមួយ​មនុស្ស ។​

​វីដេអូ​ដ៏​រន្ធត់​ដែល​ត្រូវបាន​ថត​ដោយ​សាក្សី​ជាច្រើន បានបង្ហាញ​ឲ្យ​ឃើញ​សត្វ​ក្លារ​មើល​គុណ​នេះ គ្រប់គ្រង​វាយប្រហារ​ទៅលើ​ខ្លួនប្រាណ​របស់ Wu ដែល​បាន​ស្លាប់​ទៅហើយ​នៅក្នុង​ទ្រុង ខណៈ​អ្នកខ្លះ​បាន​ស្រែក​ឡើង​ថា​៖ «​ទូរស័ព្ទ​ហៅ​ប៉ូលីស​!» និង​ព្រមទាំង​ព្យាយាម​បង្អើល​វា​ដោយ​ដំបង ។​

​ទោះយ៉ាងណា ទីបំផុត ពួកគេ​បាន​ចូល​ទៅដល់​ជនរងគ្រោះ ប៉ុន្តែ អ្វីៗ​ហាក់ដូចជា​ពេល​ទៅហើយ ព្រោះ​គាត់​គ្មាន​សញ្ញា​ណាមួយ​ដែល​អាច​នឹង​រស់ និង Wu ក្រោយមក ត្រូវបាន​គ្រូពេទ្យ​ប្រកាស​ស្លាប់ ៕ ចន្ទី

  

spot_img
×