Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​របស់​ប្រទេស​អ៊ីស្រាអែល​ ចង់​បង្កើត​កសិដ្ឋាន​ប្រើ​ប្រព័ន្ធ​ដំណក់ទឹក លើ​ដំណាំ​ស្រូវ​នៅ​កម្ពុជា

spot_img

​ភ្នំពេញ ​៖​ ទាក់ទង​នឹង​គោលបំណង​របស់​ក្រុមហ៊ុន Agro studies ដែល​ចង់​បង្កើត​កសិដ្ឋាន​មួយ សម្រាប់​ធ្វើ​ការបង្ហាញ ពី​ការប្រើ​ប្រព័ន្ធ​ដំណក់ទឹក លើ​ដំណាំ​ស្រូវ​នៅ​កម្ពុជា លោក​រដ្ឋមន្ត្រី​កសិកម្ម ថា​នឹង​គាំទ្រ និង​ផ្តល់​កិច្ចសហការ​យ៉ាង​ល្អ​ចំពោះ​គម្រោង​នេះ ហើយ​ថា​ការអនុវត្ត​បច្ចេកវិទ្យា​លើ​វិស័យ​កសិកម្ម គឺ​សមស្រប​ទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែល​ចង់​ប​ង្កើ​។​

​នៅ​ថ្ងៃ​ចន្ទ ទី​១២ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បានអនុញ្ញាត​ឲ្យ​លោក Yaron Tamir នាយក​ក្រុមហ៊ុន Agro-studies (Agriculture Capacity Building) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជុំវិញ​ប្រធានបទ​ស្តី​ពី​ការព​ង្រឹ​ង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​រវាង​ប្រទេស​កម្ពុជា​និង​អ៊ីស្រាអែល​នាពេល​អនាគត​។

​ឱកាស​នេះ​លោក Yaron Tamir បាន​ថ្លែងថា ក្រុមហ៊ុន​មាន​គោលបំណង​បង្កើត​កសិដ្ឋាន​មួយ​សម្រាប់​ធ្វើ​ការបង្ហាញ​ពី​ការប្រើ​ប្រព័ន្ធ​ដំណក់ទឹក​លើ​ដំណាំ​ស្រូវ​។

​មានមតិ​ស្វាគមន៍​នា​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​សូម​កោតសរសើរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​រវាង​ក្រុមហ៊ុន​ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ដែល​បាន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​៣ ដើម្បី​ទៅ​ចូលរួម​ធ្វើ​កម្មសិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល​ទាំង​ទ្រឹស្តី​និង​ការអនុវត្ត គិត​មកដល់​ពេល​បច្ចុប្បន្ន​នេះ​មាន​រយៈពេល​១១​ឆ្នាំ​ហើយ មាន​និស្សិត​ទទួលបាន​ការបណ្តុះបណ្តាល​ប្រមាណ​ជិត​មួយ​ពាន់​នាក់​។

​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់បន្ថែម​ថា តាមរយៈ​ចំណេះដឹង​និង​បទពិសោធន៍​ល្អៗ​ដែល​ទទួលបាន​ពី​ការបណ្តុះបណ្តាល​នេះ ធ្វើឲ្យ​វិស័យ​កសិកម្ម​មាន​ការប្រែប្រួ​ល​ជារួម និង​ដោយឡែក​វិស័យ​ផលិតកម្ម​ដំណាំ​បន្លែ ជាក់ស្តែង​កសិករ​បាន​និង​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​ប្រព័ន្ធ​ដំណក់ទឹក ផ្ទះ​សំណាញ់ និង​ការប្រើប្លាស្ទិ​ច​លើ​ដំណាំ​បន្លែ​។ ជាក់ស្តែង ការប្រើ​បច្ចេកវិទ្យា​ទាំងនេះ​បាន​ត្រឹមត្រូវ​នោះ​វា​នឹង​ជួយ​កាត់បន្ថយ​ថ្លៃដើម​ផលិត ផលិត​ផលិតផល​មាន​សុវត្ថិភាព និង​ឈាន​ទៅ​ធ្វើ​ការប្រកួតប្រជែង​ទីផ្សារ​ជាមួយ​ប្រទេសជិតខាង​នាពេល​អនាគត​។ ទាក់ទង​នឹង​គោលបំណង​របស់​ក្រុមហ៊ុន​ដែល​ចង់​បង្កើត​កសិដ្ឋាន​មួយ​សម្រាប់​ធ្វើ​ការបង្ហាញ​ពី​ការប្រើ​ប្រព័ន្ធ​ដំណក់ទឹក​លើ​ដំណាំ​ស្រូវ លោក​រដ្ឋមន្ត្រី​មាន​សុទិដ្ឋិនិយម​ថា​នឹង​គាំទ្រ និង​ផ្តល់​កិច្ចសហការ​យ៉ាង​ល្អ​ចំពោះ​គម្រោង​នេះ ព្រោះ​ហេតុថា​ការអនុវត្ត​បច្ចេកវិទ្យា​លើ​វិស័យ​កសិកម្ម​គឺ​សមស្រប​ទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែល​ចង់​បង្កើន​សមត្ថភាព​ផលិត​ទាំង​បរិមាណ និង​គុណភាព​ដើម្បី​ធ្វើ​ការនាំចេញ​នេះ​ម្យ៉ាង ម្យ៉ាងទៀត​ការប្រើ​បច្ចេកវិទ្យា​ទំនើបៗ​លើ​វិស័យ​កសិកម្ម​គឺ​សមស្រប​ទៅនឹង​និន្នាការ​នៃ​ការធ្លាក់​ចុះ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​។ ដូច្នេះ​ការកាត់បន្ថយ​ទាំង​ថ្លៃដើម និង​កម្លាំង​ពលកម្ម​គឺជា​ជម្រើស​មួយ​យ៉ាង​ល្អ​សម្រាប់​កសិករ​ដែល​មាន​លទ្ធភាព និង​ម្ចាស់​កសិដ្ឋាន​ក្នុង​ការបង្កើន​ផលិតភាព​ផលិតកម្ម​ដំណាំ​ឈើ​ហូប​ផ្លែ និង​បន្លែ​។​

​ដើម្បី​ពង្រីក​ចំណេះដឹង ផ្សព្វផ្សាយ​បទពិសោធន៍ និង​តាមដាន​ពី​ភាពជោគជ័យ​របស់​និស្សិត​ដែល​បាន​ត្រឡប់​ពី​ប្រទេស​អ៊ីស្រាអែល លោក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​សហការ​ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​រៀបចំ​សិក្ខាសាលា ឬ​បង្កើត​ព្រឹត្តិការណ៍​នៃ​ការជួបជុំ​និស្សិត​ជាមួយ​ក្រុមហ៊ុន ឬ​ម្ចាស់​កសិដ្ឋាន​ដើម្បី​ឲ្យ​ពួក​គេ​បង្ហាញ​ពី​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ និង​អ្វី​ដែល​ទទួលបាន​ពី​ចំណេះដឹង និង​បទពិសោធន៍​ល្អៗ​ទាក់ទង​និង​វិស័យ​កសិកម្ម​ពី​ប្រទេស​អ៊ីស្រាអែល ហើយក៏​ជា​ឱ​កស​ដ៏​ល្អ​សម្រាប់​ក្រុមហ៊ុន​និង​និស្សិត​អាច​សហការ​ធ្វើ​គម្រោង​ស្រាវជ្រាវ ឬ​ឈាន​ទៅ​ធ្វើ​កិច្ចសន្យា​ផលិត​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ ជាពិសេស​ចង់បង្ហាញ​ពី​សក្តានុពល​នៃ​ធនធានមនុស្ស​ក្នុង​វិស័យ​កសិកម្ម​ដែល​យើង​នឹង​ធ្វើ​ការអភិវឌ្ឍ​វិស័យ​មួយ​នេះ​នា​ពេលអនាគត​ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ចជាតិ និង​ឈាន​ទៅ​សម្រេច​បាន​តាម​ផែនការ​នា​ឆ្នាំ​២០៣០ គឺ​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×