Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្ចីម៉ូតូមិត្តទៅទិញសាច់ក្លែម មានអីបង្ហួសទៅចាប់រំលោភសង្សារមិត្តនៅក្នុងបន្ទប់ជួល តែសំណាងអាក្រក់ត្រូវដាច់អណ្តាត ដោយសារ…!

spot_img

​បុរស​ម្នាក់​ត្រូវ​អណ្តាត​ឲ្យ​ឈាម​ហូរ​ស្រោច​ខ្លួន បន្ទាប់ពី​មិត្តស្រី​របស់​មិត្តភក្តិ​របស់គាត់ បាន​តបត​ល្បួង​ខាំ​អណ្តាត ខណៈ​ប៉ុនប៉ង​រំលោភ​នាង​នៅក្នុង​បន្ទប់​ជួល ខណៈ​មិត្ត​ប្រុស​នាង​ពុំ​នៅ ។​

​ជន​រំលោភ​មាន​ឈ្មោះថា Wallop Klomliang អាយុ ២៥ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ​ដោយ​ប៉ូលីស Samut Prakarn បើទោះបីជា​រូបគេ​បដិសេធ​ពុំបាន​ប្រព្រឹត្ត​រឿងនេះ​យ៉ាងណាក៏ដោយ ។​

​ប៉ូលីស​និយាយថា បុរស​ម្នាក់​ឈ្មោះ Ae និង​មិត្តស្រី​ឈ្មោះ Som ដែល​អ្នក​ទាំងពីរ​មាន​អាយុ ២៥ ឆ្នាំ កំពុងស្ថិត​នៅក្នុង​បន្ទប់​ជួល​ជាមួយគ្នា នៅ Soi Sapbunchai 31, Bang Muang, Samut Prakarn នៅពេល​នៅ​នាង​ក៏បាន​ត្អូញត្អែរ​ឈឺ​ចុកពោះ ដូច្នេះ Ae ក៏បាន​សម្រេចចិត្ត​ជិះ​ម៉ូតូ​ទៅ​ទិញ​ថ្នាំ ។​

​នៅលើ​ផ្លូវ​ធ្វើដំណើរ គាត់​បាន​ជួប​ជនល្មើស Wallop ដែល​កំពុង​ផឹកស៊ី និង​បាន​ឈប់​និយាយ​គ្នា​លេង​មួយសន្ទុះ ។ Wallop បន្ទាប់មក ក៏បាន​ខ្ចី​ម៉ូតូ​របស់ Ae ជិះ​ទៅ​ទិញ​សាច់​ក្លែម ។ ផ្ទុយទៅវិញ Wallop បានធ្វើ​ឲ្យ Ae រង់ចាំ​យ៉ាង​អន្ទះអន្ទែង ព្រោះតែ​ពុំ​ឃើញ​ត្រឡប់មកវិញ អស់​រយៈពេល​១​ម៉ោង​ទៅហើយ ។ ប៉ុន្តែ នៅពេល​ត្រឡប់មកវិញ ស្រាប់តែ​មាត់​របស់គេ​ឃើញ​ពោរពេញ​ដោយ​ឈាម ។ ទោះយ៉ាងណា Ae និយាយថា គាត់​ពុំ​គិត​អ្វី​ច្រើន​អំពី​រឿងនេះ​ទេ ។​

​ប៉ុន្តែ នៅពេល Ae បាន​ទិញ​ថ្នាំពេទ្យ និង​វិលត្រឡប់​ទៅកាន់​ផ្ទះជួល​វិញ គាត់​រកឃើញ​មិត្តស្រី​ក្នុង​ក្តី​ដ៏​ស្លុតរន្ធត់ ព្រោះ​មាន​ឈាម​ជាច្រើន នៅក្នុង​បន្ទប់​របស់​ពួកគេ​បែបនេះ ។ ភ្លាមៗ​នោះ មិត្តស្រី​របស់គាត់​បាន​និយាយថា Wallop បាន​ចូលក្នុង​បន្ទប់ និង​ព្យាយាម​ចាប់រំលោភ​នាង ។ គាត់​បាន​យកដៃ​ច្របាច់​.​ក​របស់​នាង និង​ព្យាយាម​ថើប​នាង ប៉ុន្តែ នាង​បាន​តបត និង​គ្រប់គ្រង​ខាំ​អណ្តាត​របស់ Walllop យ៉ាង​មួយ​ទំហឹង ដែលជា​ហេតុ​ធ្វើ​ឲ្យ​រូបគេ​ពុំ​អាច​ទ្រាំទ្រ​បាន និង​រត់ចេញ​ទៅវិញ ។​

​ភ្លាមៗ​នោះ Ae បាន​ទូរស័ព្ទ​ទៅ​ប៉ូលីស ហើយ Wallop ក៏​ត្រូវបាន​ចាប់ខ្លួន នៅឯ​កន្លែង​ស្នាក់នៅ​របស់គេ​ក្បែរ​នោះ​ផងដែរ ។​

Wallop ដំបូង​ឡើយ បា​នប​ដិ​សេ​ប្រព្រឹត្ត​ទង្វើ​បែបនេះ​ទេ ប៉ុន្តែ ក្រោយមក​បាន​សារភាពថា គាត់រ​វើ​រ​វើ​យ​មាន​អារម្មណ៍​ទៅលើ​មិត្តស្រី​របស់​មិត្តភក្តិ​របស់គាត់ ព្រោះតែ​នាង​ស្អាត ។ ដោយសារតែ​កំពុង​ស្រវឹង​ផង​នោះ គាត់​ក៏មាន​អារម្មណ៍​ផ្លូវភេទ​យ៉ាងខ្លាំង និង​ពុំ​អាច​គ្រប់គ្រង​បាន ក៏​សម្រេចចិត្ត​ធ្វើបែបនេះ​តែម្តងទៅ ៕​ ចន្ទី

ខាងក្រោមជារូបតំណាង៖

spot_img
×