Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​បា​ឡែន​ដឹកឈើ​ បុក​រថយន្តព្រូស​កូនស្នង​ការរង​ខេត្ត​កំពង់ឆ្នាំង​ ផ្ទប់​នឹង​ដើម​គគីរ​សំណាងល្អ​មិន​មាន​អ្នករងរបួស​

spot_img

​កំពង់ឆ្នាំង ៖ រថយន្ត​ម៉ាក​តូយ៉ូតា​កាមរី​បា​ឡែន​មួយគ្រឿង ព​ណ៍ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2G-99 19 ដែល​មាន​ផ្ទុះ​ឈើប្រណិត​ពេញ បាន​បើក​បោះពួយ​យ៉ាង​លឿន និង បាន​ជ្រុល​ទៅ​បុក​រថយន្ត​ព្រូស​មួយគ្រឿង​ទៀត ព​ណ៍ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2V-48 40 របស់​កូន​ស្នងកា​រង​នគរបាល​ខេត្ត​កំពង់ឆ្នាំង ពេញ​មួយ​ទំហឹង​ហើយ​រិញ​ផ្ទប់ នឹង គល់​ដើម​គគីរ​ជាប់​របង​សាលាខេត្ត ត្រង់​ចំណុច​ផ្លូវខ្វែង​ជា​៤ ក្នុងភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​១២ ខែ​មិនា ឆ្នាំ​២០១៨ ។​

​អ្នកបើកបរ​រថយន្ត​ដឹកឈើ​ដែល​ជា​រថយន្ត​បង្ករ​ឈ្មោះ​សិទ្ធិ សៅ​លី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ពិនិត្យ​មើល​សារធាតុ​ញៀន​និង​សាកសួរ​យក​ចម្លើយ​។ រីឯ​រថយន្ត​បង្ករ​ត្រូវ​គេ​ស្ទូច​យកចេញ​ពី​កន្លែងកើតហេតុ ។​
​ប្រភព​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា រថយន្ត​ម៉ាក​តូយ៉ូតា​កាមរី​បា​ឡែន​ដឹកឈើ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ទិស​ជើង​ទៅ​ត្បូង រីឯ​ឯ​រថយន្ត​ព្រូស​ធ្វើដំណើរ​ពី​ខាង​លិច​ទៅ​ខាងកើត ក្នុងទិសដៅ​ខ្វែងគ្នា ខណៈ​ដល់​ចំណុច​កើតហេតុ​រថយន្ត​បា​ឡែន​ដឹកឈើ​នោះ​បាន​ជ្រុល​ទៅ​បុក​រថយន្ត​ព្រូស​របស់​កូន​លោក​ជន ថា​រិទ្ធ ជា​ស្នងកា​រង​នគរបាល​ខេត្ត​កំពង់ឆ្នាំង ចំ​ពាក់កណ្តាល​រថយន្ត ហើយ​រុញ​ផ្ទប់​ទៅ​នឹង​គល់​ដើម​គគីរ​មួយ​ដើម​ធំ ដែល​ដុះ​នៅជាប់​នឹង​របង​សាលាខេត្ត ខាង​មុខ​ធនាគារជាតិ ទៅមុខ​លែងរួច​តែម្តង​។

​មជ្ឈដ្ឋាន​មួយចំនួន​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង បានអោយដឹងថា បច្ចុប្បន្ន​គេ​សង្កេតឃើញ​មាន​រថយន្ត​ដឹកឈើ​រាប់​សិប​គ្រឿង​ក្នុង​មួយ​យប់ៗ​ដែល​ដឹក​ឆ្លងកាត់​ខេត្ត​កំពង់ឆ្នាំង​តាម​ផ្លូវជាតិ​លេខ​៥ ប៉ុន្តែ​គេ​មិនដែល​ឃើញ​សមត្ថ​កិច្ច​ដែល​នៅ​បណ្តាក់​គ្នា​តាម​ផ្លូវជាតិ​ដូច​ខ្យង ស្ទាក់​ចាប់​ឬ​បង្ក្រាប​បាន​ឡើយ​។ យូៗ​ទើប​គេ​ឃើញ​បង្ក្រាបបាន​ម្តង​ដោយសារតែ​ម្ចាស់​រថយន្ត​ដឹកឈើ​ទាំងនោះ​មិន​បង់លុយ ឬ ទាល់តែ​រថយន្ត​ដឹកឈើ​ទាំងនោះ​ខូច បុក​គេ​ក្រឡាប់​ទៅមុខ​លែង​រួច​ទើប​លើកគ្នា​ទៅ​ដណ្តើម​ឈើ ដណ្តើម​រថយន្ត ៕ ដោយ ៖​ ចៅ​សន​

spot_img
×