Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​ចិន រំពឹង​ថា​កិច្ចចរចា​ជាមួយ​កូរ៉េ​ខាងជើង អាច​ឈាន​ដល់​ការលុបបំបាត់​អាវុធ​ ​នុយក្លេអ៊ែ​រ នៅ​ឧបទ្វីប​កូរ៉េ​

spot_img

​ប្រធានាធិបតី​ចិន ស៊ី ជី​ង​ពីង បាន​សម្តែង​ក្តីសង្ឃឹម​ថា កិច្ចចរចា​វាង​មេដឹកនាំ​កូរ៉េខាងជើង​ជាមួយនឹង​ប្រធានាធិបតី​អា​មេ​រិច និង​កូរ៉េខាងត្បូង នឹង​ដំណើរការ​ទៅ​រលូន និង​មាន​ការរីកចម្រើន ដើម្បី​ឆ្ពោះ​ទៅកាន់​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន Channel News Asia​។​

​លោក ស៊ី ជី​ង​ពីង បាន​ថ្លែង​បែបនេះ​ក្នុង​កំឡុង​កិច្ចប្រជុំ​ជាមួយ​នឹង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​កូរ៉េខាងត្បូង​ឈ្មោះ Chung Eui-yong ដែល​បាន​ធ្វើដំណើរ​មក​កាន់​ទី​ក្រុង​ប៉េកាំង ដើម្បី​ប្រាប់​មេដឹកនាំ ចិន ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​របស់​លោក​ជាមួយនឹង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន និង​ប្រធានាធិបតី​ដូណាល់ ត្រាំ កាលពី​សប្តាហ៍​មុន​។​

​គីម ជុង​អ៊ុន យល់ព្រម​ជួយ​ចរចារ​ជាមួយនឹង​ប្រធានាធិបតី​កូរ៉េខាងត្បូង ម៉ូ​ន ជេ​អ៊ីន នៅ​តំបន់​គ្មាន​កងទ័ព​នៅ​ចុងខែ​មេសា និង​ជួប ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ចុងខែ​ឧសភា​។​

​លោក ស៊ី ជី​ង​ពីង ថ្លែង​ដូច្នេះ​ថា “​ពួកយើង​រំពឹងថា កិច្ចប្រជុំ​កំពូល​រវាង​កូរ៉េខាងត្បូង និង​ខាងជើង និង​កិច្ចប្រជុំ​រវាង​កូរ៉េខាងជើង និង​អា​មេ​រិច​ដំណើរការ​ទៅ​រលូន​”​។​

​លោក ក៏​បាន​សំដែង​ទស្សនៈ​ថា កិច្ចចរចារ​នឹង​នាំឲ្យ​មាន​ការរីកចម្រើ​ន​ក្នុង​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ និង​ដំណើរ​ឆ្ពោះទៅ​រក​ទំនាក់ទំនង​ធម្មតា​វិញ​រវាង​ប្រទេស​ពាក់ព័ន្ធ​ទាំងអស់​៕ សុភ័ក្ត្រ​

spot_img
×