Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទះ​មួយ​ខ្នង​ឆេះ​អស់​នៅសល់តែ​ផេះ ដោយសារ​ភ្នក់ភ្លើង​សំរាម​ឆេះ​រាល ពេល​ម្ចាស់​មិន​នៅ​

spot_img

បន្ទាយមានជ័យ ៖ គំនរ​ភ្លើង​ផ្នក់​និង​ពំនូក​សម្រាមបាន​រាល​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង​អស់​ទាំងស្រុ​ង ពេល​ម្ចាស់​ទៅ​ផ្សារ​។​ អគ្គីភ័យ​កើតឡើង​នៅ​ព្រឹក ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ ២០១៨ កន្លងមក​នៅ​ភូមិ​សូ​ភី​កណ្តាល ឃុំ​សូ​ភី ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។​

​លោក​វរៈសេនីយ៍​ជា ពិសី មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​អូរជ្រៅ​បាន​អោយដឹងថា ៖ ថា​នៅ​មុនពេល​កើតហេតុ​នោះ​ម្តាយក្មេក​ជនរងគ្រោះ​បាន​បោស​ម្រាម ហើយ​បានគរ​ដុតចោល ជាមួយ​ឫស​ឈើ​។ តែ​ពេល​ភ្លើង​ឆេះ​នោះ ម្ចាស់ផ្ទះ​បាន​ទៅ​ផ្សារ​ទិញ​ម្ហូប ក៏​គ្មាន​អ្នក​មើល​ថែ​ភ្លើង ទើប​វា​រាលដាល​ឆាបឆេះ​រាលដាល​ដល់​ផ្ទះ​យ៉ាង​សណ្ធោសណ្ធៅ អស់រលីង​តែម្តង​។​

​លោក​បន្តថា ៖ ម្ចាស់ផ្ទះ​រងគ្រោះ​មាន​ឈ្មោះ នឿត លឹប ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ប៉ិន បាន អាយុ ៤១ ឆ្នាំ មាន​សមាជិក​ក្នុង​គ្រួសារ​ចំនួន ៤ នាក់ ហើយ​រស់នៅ​ភូមិ​សូ​ភី​កណ្តាល ឃុំ​សូ​ភី ស្រុក​អូរជ្រៅ​។ ចំពោះ ការខូចខាត​រួមមាន ៖ ផ្ទះ ១​ខ្នង ទំហំ ៨​ម៉ែត្រ គុណ ៦​ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ក្តារ​ម្ខាង ស្បូវ​ម្ខាង គ្រែ​ដេក ១ ខោ អាវ ៣​កេះ ភួយ មុង កង់​ជិះ ១ កង្ហា ០១ ទូ​ដាក់​ចាន​ឆ្នាំង ១ ៕​ ដោយ ៖ បន្ទាយ​

spot_img
×