Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ហ៊ុន សែន នឹង​ដឹកនាំ​មន្ត្រីជាន់ខ្ពស់​កម្ពុជា​ទៅ​ចូលរួម​ពិធី​ថ្វាយ​ព្រះ​ភ្លើង​អតីតព្រះមហាក្សត្រ​ថៃ​

spot_img

​រាជធានី​ភ្នំពេញ​៖​នាយកដ្ឋាន​ព័ត៌មាន នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ទៅ​ចូលរួម​ពិធី​ថ្វាយ​ព្រះ​ភ្លើង​អតីត​ព្រះមហា​ក្ស ព្រះបាទ​ភូមិបុល អា​ឌុល​យ៉ា​តេជ នៃ​ព្រះរាជាណាចក្រ​ថៃ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៧ នៅ​ទីក្រុង​បាងកក ព្រះរាជាណាចក្រ​ថៃ​។​


​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមមាន សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ព្រមទាំង​សមាជិក​នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាដ​ទៃទៀត​។​

​ការអញ្ជើញ​ចូលរួម របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក្នុង​ពិធី​នេះ គឺ​ដើម្បី​សម្តែង​នូវ​សមានចិត្ត និង​មរណទុក្ខ​ដ៏​ស្មោះស្ម័គ្រ ថ្វាយ និង​ជូន​ចំពោះ​រាជវង្សានុវង្ស រាជរដ្ឋាភិបាល និង​ប្រជាជន​ថៃ ព្រមទាំង​សម្តែង​ការគោរព​ចុងក្រោយ​ចំពោះ​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​អ​តី​ព្រះមហាក្សត្រ​ថៃ ដែល​បាន​សោ​ទីវ​ង្គ​ត កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦៕ ដោយ​៖ សត្យា​

spot_img
×