Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​កំសត់​ណាស់​! ខណៈ​ខាង​ស្រី​សច្ចា​ថា​នឹងធ្វើ​រឿង​មួយ​នេះ​ឲ្យ​បាន​…. អាន​ហើយ​ស្រក់​ទឹកភ្នែក​!

spot_img

​រឿងរ៉ាវ​ស្នេហ៍​ពិត​ដ៏​កំសត់​នេះ ត្រូវបាន «CEN» ចុះផ្សាយ​ម្តង​រួចហើយ ដោយ​បុរស​ជា​គូស្នេហ៍​ឈ្មោះ Chokchai ឬ «Nai Pho» ត្រូវបាន​វិនិច្ឆ័យ​កើត​ជំងឺមហារីក​ភ្នែក​នៅក្នុង​ឆ្នាំ ២០១៦ និង​អាច​បន្ត​នៅ​រស់រានមានជីវិត​ប្រហែលជា ៤ ទៅ ៦ ខែ​ទៀត​ប៉ុណ្ណោះ ។​

​ទោះយ៉ាងណា មិត្តស្រី​របស់គាត់​ដែលមាន​ឈ្មោះ Atittaya Chumkaew ឬ Benz បាន​សច្ចា​ថា​នឹង​ពុំ​ចាក​ចេញពី​គាត់​ឡើយ ។ នាង​បាន​ជួប​គាត់ ខណៈ​នាង​នៅតែ​កំពុង​រៀន​វិទ្យាល័យ​កាលពី​ឆ្នាំមុន ។​

​នៅ​គ្រា​ដំបូង Pho បាន​និយាយថា គាត់​មាន​ជំងឺ​ដុំ​សាច់​នៅ​ភ្នែក​ឆ្វេង​របស់គាត់ ។ Benz មិនបាន​ដឹងថា វា​ជា​ជំងឺមហារីក រហូត​ទាល់តែ​ម្តាយ​របស់គាត់​បញ្ចេញ​ព័ត៌មាន​ដ៏​សោកសៅ​នេះ ។​

​ប៉ុន្តែ បើទោះជា​ស្ថានភាព​របស់គាត់​កាន់តែ​អាក្រក់​យ៉ាងណា​ក៏ដោយចុះ ក៏​នាង​នៅតែ​បដិសេធ​ចាក​ចេញពី​គាត់​នោះឡើយ ។​

​បន្ទាប់ពី​ការព្យាបាល​ដោយ​ប្រើ​វិទ្យុសកម្ម Pho បានសម្រេច​ចិត្ត​ឈប់​ព្យាបាល និង​មើលថែ​ដោយ​ខ្លួនឯង ។ វេជ្ជបណ្ឌិត​បាន​ផ្តល់ឱកាស​នៅ​រស់រានមានជីវិត​សម្រាប់​គាត់ មិន​ដល់ក​ន្លះ​ទៀត​ទេ ។​

​ប៉ុន្តែ ២ ឆ្នាំ ក្រោយមក គាត់​នៅតែ​មានជីវិត ទោះបី​ស្ថានភាព​ដ៏​ស្លុតរន្ធត់​នៃ​ផ្ទៃ​របស់គាត់ កាន់តែ​អាក្រក់​ទៅៗ​ដូច​សព្វថ្ងៃនេះ ។​

​ទោះយ៉ាងណា ផ្ទៃមុខ​ដែល​ត្រូវ​រុំ​ព័ទ្ធ​ដោយ​ដុំ​សាច់​យ៉ាង​សាហាវ​នេះ បានធ្វើ​ឲ្យ Pho មានការ​លំបាក​ក្នុងការ​ដកដង្ហើម និង​សូម្បី​និយាយស្តី ។​

Benz បាន​ផុស​ថា «នេះ​ជា​គឺ​ខួបអនុស្សាវរីយ៍​ស្នេហ៍​​៣​ឆ្នាំ​របស់​ពួកខ្ញុំ​ហើយៗ នាងខ្ញុំ​ក៏បាន​សច្ចា​ថា នឹងមិន​ចាកចេញ​ពី​មិត្ត​ប្រុសរបស់ខ្ញុំ ដោយ​ទុក​ឲ្យ​គាត់​ពិបាកចិត្ត​ឡើយ ។​

​សព្វថ្ងៃនេះ ពួកគេ​ទាំងពីរ​ទទួលបាន​ការ​គាំទ្រ ពី​ក្រុមគ្រួសារ​ទាំងសងខាង និង​មិត្តភក្តិ​ផងដែរ ៕ ចន្ទី​

spot_img
×