Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ៖ ប្រតិបត្តិការ​កាត់​ទ្រុង​រថយន្ត​កែច្នៃ មិន​អាច​បញ្ឈប់​

spot_img

​ភ្នំពេញ ៖ ដើម្បី​ថែទាំ​ផ្លូវ​មិន​ឲ្យ​ខូច​គុណភាព​នោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​បញ្ជាក់​បន្ថែម​ជា​ថ្មី​ម្តងទៀត​ថា ប្រតិបត្តិការ​កាត់​ទ្រុង​រថយន្ត​ដែល​ត​ខុស​លក្ខណៈ​បច្ចេកទេស​មិន​អាច​បញ្ឈប់​នោះឡើយ គឺ​ត្រូវតែ​ធ្វើ​ជា​រៀងរហូត​។ សម្តេច​តេជោ ក៏​បាន​បញ្ជា​ឲ្យ​បិ​ទរាល់​យានដ្ឋាន​ទាំងឡាយ ដែល​បន្ត​ត​ទ្រុង​រថយន្ត​ខុស​លក្ខណៈ​បច្ចេក​ទេស។​

​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំណាត់​ផ្លូវជាតិ​លេខ​១​នា​ព្រឹក​ថ្ងៃ​អង្គារ ទី​១៣ ខែ​មីនា ឆ្នាំ​២០១៨​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ “​សូម​បញ្ជា​ឲ្យ​បន្តកា​ត់​ទ្រុង​រថយន្ត​ត​ខុស​លក្ខណៈ​បច្ចេកទេស​ទាំងអស់ កាត់​ហ្នឹង​អត់​មាន​ថយ​ទេ​។​

​គួរ​បញ្ជាក់​លើក​នេះ​ធ្វើ​ឲ្យ​ច្បាស់​ជា​មួយគ្នា​មិនមែន​ធ្វើ​ម្តង​ហើយ នាយករដ្ឋមន្ត្រី​ឈប់​និយាយ​បែរជា​ឈប់​ធ្វើ​នោះទេ​។ ឡាន​ត​ទ្រុង​វា​កើត​មកពីណា ឥឡូវ​ហ្នឹង​ដើរ​បិទឲ្យអស់​អា​ហ្គា​រ៉ាស់​ឡាន​ណា​ហ៊ាន​ត​ទ្រុង​ខុសច្បាប់​បិទ​វា​គ្រវាត់​ចោល​។ ឡាន​គេ​ផលិត​តែ​ប៉ុន្មាន​ម៉ែត្រ​ទេ ឯង​មក​ត​ទ្រុង បិទ​អាហ្នឹង​គ្រវាត់ចោល​ទៀត​”​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ស្នើ​សុំ​របស់​ក្រុម​អ្នករកស៊ី​ដឹក​ជញ្ជូន ដែល​ចង់​ឲ្យ​រថយន្ត​កុងតឺន័រ​សណ្តោង​រ៉ឺម៉ក វែង​ជាង ១៦​ម៉ែត្រ ដោយ​បាន​លើក​បញ្ហា​ប្រទេស​មួយចំនួន​ជា​ឧទាហរណ៍​។ ឆ្លើយតប​សំណើ​នេះ សម្តេច​តេជោ បានបញ្ជាក់​ថា ស្ថានភាព​ផ្លូវ​នៅ​ប្រទេស​គេ​ផ្សេង ហើយ​ផ្លូវ​នៅ​កម្ពុជា​ផ្សឹង ពោល​ផ្លូវ​នៅ​កម្ពុជា​តូច បើ​មិន​កាត់​ទេ​នឹង​ធ្វើ​ឲ្យ​ពិបាក ក្នុង​ការបត់​ចុះឡើង​ផងដែរ​។​

​តាម​របាយការណ៍​បានបង្ហាញ​ថា គិត​ត្រឹម​ខែ​កុម្ភៈ​កន្លងទៅនេះ រថយន្ត ៤៥.៦១៣​គ្រឿង​ត្រូវបាន​ត្រួតពិនិត្យ រថយន្ត ៧៩៧​គ្រឿង ត្រូវបាន​កាត់​ទ្រុង រថយន្ត ៣៣៩​គ្រឿង ត្រូវបាន​ដោះ​រាន​ខាងក្រោយ រថយន្ត ១៧​គ្រឿង ត្រូវ​បាន​ឃាត់​ទុក​រង់ចាំ​កាត់​ទ្រុង​។ ក្នុងនោះ​រកឃើញ​អ្នកបើកបរ ១២៨​នាក់​ គ្មាន​បណ្ណ​បើកបរ រថយន្ត​គ្មាន​ផ្លាកលេខ ៦២​គ្រឿង ពាក់​ផ្លាកលេខ​ក្លែងក្លាយ ៣​គ្រឿង រថយន្ត​ដឹក​សំពីងសំពោង ៦២៨​គ្រឿង ខ្វះ​ឯកសារ ៣៦២​គ្រឿង និង​រថយន្ត​ត្រួតពិនិត្យ​ឃើញ​ត្រឹមត្រូវ​មាន ៤៣.២៧៧​គ្រឿង​៕​ ដោយ ៖ បញ្ញា​ស័ក្តិ​

 

spot_img
×