Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រួតពិនិត្យ​ការរៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០១៨ នៅ​ខេត្ត​សៀមរាប​

spot_img

​សៀមរាប ៖ កម្មវិធី​អង្គរ​សង្ក្រាន្ត​នៅ​ខេត្ត​សៀមរាប លោក​ឃឹម ប៊ុន​សុង បានលើកឡើង​ពី​បញ្ហា​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និង ចរាច​រណ៍ គឺ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ទ្វេរ​ឡើង ហើយ​គ្រប់​មន្ទីរ ស្ថាប័ន អង្គភាព និង វិស័យ​ឯកជន ដែល​មាន​ការពាក់ព័ន្ធ ចំពោះ​បញ្ហា​អនាម័យ បរិស្ថាន សំខាន់​នូវ​បង្គន់​អនាម័យ និង ទី​ចំណតរថយន្ត ។​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៣ ខែ មីនា ឆ្នាំ​២០១៨​នេះ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព សហព័ន្ធ យុវជន​កម្ពុជា បាន​ជួប​ធ្វើ​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ​ខេត្ត នៃ​គណៈកម្មការ​រៀបចំ​កម្ម​វិធី​អង្គរ​សង្ក្រាន្ត​ខេត្ត​ដឹកនាំ​ដោយ​លោក​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយ​មាន​ការចូលរួម​ពី​សំណាក់​អស់លោក លោកស្រី​ជា​សមាជិក​អនុគណៈកម្មការ​រៀបចំ កម្ម​វី​ធី​អង្គរ​សង្ក្រាន្ត​ខេត្ត ព្រមទាំង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត នៅ​សាលប្រជុំ​រដ្ឋបាល​សាលាខេត្ត​សៀមរាប ។​

​លោក​បណ្ឌិត អភិបាលខេត្ត​ក៏​បាន​សង្កត់ធ្ងន់​ទៅលើ​បញ្ហា​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និង ចរាច​រណ៍ នៅ​តំបន់​គោរព​ពិធី ទោះបី​យើង​ធានា​បាន​ល្អ​យ៉ាង​ណា ក៏​យើង​មិនត្រូវ​មាន​មោទនភាព និង ការធ្វេសប្រហែស កិច្ចការ​ទាំង​នេះ​ឡើយ គឺ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ទ្វេរ​ឡើង ចំពោះ​កម្លាំង​សមត្ថកិច្ច ប្រដាប់អាវុធ​គ្រប់​ប្រភេទ ដោយ ត្រូវ​មាន​ការចូលរួម​ពី ប្រជាពលរដ្ឋ​ផង​ដែរ ។ ម្យ៉ាងទៀត​គ្រប់​មន្ទីរ ស្ថាប័ន អង្គភាព និង វិស័យ​ឯកជន ដែល​មាន​ការពាក់ព័ន្ធ ចំពោះ​បញ្ហា​អនាម័យ បរិស្ថាន សំខាន់​នូវ​បង្គន់​អនាម័យ និង ទី​ចំណតរថយន្ត គ្រប់​ប្រភេទ​ទៀតផង ។​

​មានប្រសាសន៍​នោះ​ដែរ​លោក ហ៊ុន ម៉ា​នី ក៏​បាន​គូសបញ្ជាក់ថា ការ​ប្រារព្ធ​ធ្វើ​អង្គរ​សង្ក្រាន្ត​នៅលើ​ទឹកដី​ប្រវត្តិ សាស្ត្រ​នៃ​ខេត្តសៀមរាប គឺជា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​យុវជន ប្រជាជន​កម្ពុជា ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​បរទេស​ផងដែរ ។ ការ​ប្រារព្ធ​អង្គរ​សង្ក្រាន្ត ដែល​ជា​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ក្នុង​គោលបំណង​ជួបជុំ​យុវជន និង មហាជន នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​ជា​មហា​គ្រួសារ​ខ្មែរ​តែ​មួយ និង ធ្វើឲ្យ​មាន​ភាពរស់រវើ​ក នៃ​សម្បត្តិ​បេតិកភណ្ឌ​អ​រូបិយ​ខ្មែរ​យើង នៅលើ​ទីតាំង​បេតិកភណ្ឌ​រូបិយ ។ ក្នុងនោះ​ដែរ​លោក ហ៊ុន ម៉ា​នី ក៏​បាន​បញ្ជាក់ថា ការពង្រីក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ ឲ្យក្លាយ​ជា​ព្រឹត្តិការណ៍​អន្តរជាតិ ដើម្បី​រឹត​នូវ​ចំណងមិត្តភាព សាមគ្គីភាព​រវាង​ប្រជាជាតិ​ខ្មែរ និង ប្រជាជាតិ​លើ​សកលលោក ។ ម្យ៉ាង​ទៀត​ក៏​បាន​ផ្តល់ ឱកាស​ឲ្យ​យុវជន ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ បាន​ធ្វើ​ការស្វែងយល់ អំពី​ភាពរុងរឿង ល្បីល្បាញ ភាព​សម្បូរ​បែប​នៃ​វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និង សាសនា នា​សម័យ​មហានគរ មកដល់​បច្ចុប្បន្ន និង បន្ត​ថែរក្សា កេរ្តិ៍​ម​រត​ឲ្យបាន​គង់វង្ស និង បន្ត​ពង្រីក​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ​ផងដែរ ។​

​លោក​ក៏​បាន​បន្តទៀតថា នេះ​ជា​ការ​បំផុស​នូវ គំនិត​រួបរួម​កម្លាំង​សាមគ្គីភាព​ជា​គ្រួសារ​ខ្មែរ​តែ​មួយ ក្នុង​មោទនភាព​ជាតិ​ខ្មែរ​ជា​ធ្លុង​មួយ ក្នុង​ការបណ្តុះ​ស្មារតី​អភិរក្ស អភិវឌ្ឍន៍​វប្បធម៌ បាវចនា​ជាតិ ព្រលឹង​ជាតិ អត្តសញ្ញាណ​ជាតិខ្មែរ ក្នុង​បរិបថ​នៃ​សមាហរណកម្ម​សហគម​ន៍​ប្រជាជាតិ​អាស៊ី អាគ្នេយ៍​(​រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ ) ក្នុង​សម័យកាល​សាកលភាវូបនីយកម្ម​ទំនើប​ជំនាន់​ថ្មី​នេះ ។ ក្នុងនោះ​ដែរ​លោក ហ៊ុន ម៉ា​នី ក៏បាន​លើកឡើង​ពី​ការ បង្ហាញ​នូវ​វប្បធម៌ និង សិល្បៈ​នៃ​ការចែករំលែក ការ​រាប់អាន ភាព​ទន់ ភ្លន់​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ការជួយ​ទុក​ធុរៈ​គ្នា ទៅវិញទៅមក​ដូច​បងប្អូន​តែមួយ ព្រមទាំង​សំណូមពរ​មួយចំនួន ដល់​អាជ្ញាធរ​ខេត្ត និង សមត្ថកិច្ច​ខេត្ត និង សុំ​នូវ​ការណែនាំ​មួយ​ចំនួន​ពី​អាជ្ញាធរ​ខេត្ត នូវ​ចំណុច​សំខាន់ៗ​មួយចំនួន ក្នុង​ការផ្តល់​ឱកាស​ឲ្យ​ពាណិជ្ជករ សហគ្រិន អាជីវករ ចូលរួម​បង្ហាញ​នូវ​ម្ហូបអាហារ វត្ថុ​អនុស្សាវរីយ៍ ផលិតផល​សិប្បកម្ម ក្នុង​ការបង្ហាញ​ផលិតផល​វប្បធម៌​ក្នុង​តំបន់ និង ជម្រុញ បន្ថែម​កំណើន​នៃ​ភ្ញៀវ​ទេសចរណ៍ នៅក្នុង​ព្រះរាជា ណា​ចក្រ​កម្ពុជា​ផងដែរ ។ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨​នេះ និង មាន​ធ្វើ​ការបង្ហាញ ពី​ផលិតផល​របស់​ខ្មែរ គឺ​(​ក្រ​ម៉ា​ខ្មែរ ដែល​មាន​ប្រវែង ១​ពាន់​ម៉ែត្រ​) ដែល​មាន​រយៈពេល​៤​ថ្ងៃ ចាប់ពី ព្រឹក​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ហើយ​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ ខ្ពស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេច គតិ​ព្រឹត្ត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×