Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡេង ណា​វ៉ាត់​ត្រា គ្រោង​ចំណាយ​ច្រើន​លើ​បទ “​រាំ​បិទគូទ​” ដើម្បី​ឲ្យ​កាន់តែ​ផ្ទុះ​

spot_img

ភ្នំពេញ​-​តារាចម្រៀង ឡេង ណា​វ៉ាត់​ត្រា គ្រោង​បញ្ចេញ​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន ឲ្យ​លេចធ្លោ ​គ្រា​ដែល​បទ​​​ចម្រៀង បែប​បែក​ស្លុយ​មួយ​បទ​នោះ នឹង​ត្រូវ​ចំណាយ​ថវិកា​គួរសម​ក្នុងការ​ថត​ចម្រៀង MV​។

តារាចម្រៀង​មាន​ងារ​ជា ឧកញ៉ា លោក ឡេង ណា​វ៉ាត់​ត្រា បាន​និយាយថា បទ​ចម្រៀង “​រាំ​បិទគូទ​” របស់​លោក​គឺ​ជា​បទ​សាកល្បង​ដំបូង​បំផុត ចាប់តាំងពី​លោក​បាន​ក្លាយ​ជា​តារាចម្រៀង និង​ជា​ម្ចាស់​ផលិតកម្ម ​ដែល​មាន​បទ​ប្រភេទ​បែក​ស្លុយ​បែប​នេះ​ប្រកួតប្រជែង​។

ចម្រៀង​មួយ​បទ​នេះ លោក​មាន​ការតាក់តែង​ទំនុកច្រៀង​ពី​ការចូលរួម​គំនិត​របស់លោក ​ហើយ​មាន​ក្រុម​ការងារ​ជា​អ្នក​ធ្វើ​ភ្លេង​អោយ ដោយ​ទម្រាំ​សម្រេច​បាន​មួយ​បទ​នេះ ​គឺ​លោក​បាន​ចំណាយ​ពេល​ច្រើន ហើយ​បើ​និយាយ​ពី​ការឆ្លង​យោបល់​ចុះឡើងៗ​ទម្រាំ​តែ​បាន​ចេញ​បទ និង​សម្រេច​យក​សាច់ភ្លេង​នោះ​ក៏​ឆ្លងកាត់​ច្រើន​ដែរ​។

លោក​ថា បទ​ចម្រៀង​នេះ ស្ថិត​ក្នុង​ការរៀប​ចម្រៀង​រៀបចំ​ចេញ​ថត​យ៉ាង​យកចិត្តទុកដាក់​បំផុត ​ខណៈ​ដែល​គ្រាន់តែ​លោក​ជួល​គ្រូ​អោយមក​បង្កើត​ក្បាច់​រាំ​ដើម្បីអោយ​ប្លែក ​និង​បង្ហាត់​តារា​សម្ដែង​អោយ​រាំ​ស្រុះគ្នា​នៅក្នុង MV ផង ក៏​ចំណាយ​អស់​ខ្ពស់ ដើម្បី​ធ្វើអោយ​បទ​ចម្រៀង​ទាំងមូល​កាន់តែ​មាន​ភាព​ទាក់ទាញ​នៅពេល​ដាក់​បង្ហាញ​ជា​ឈុត​ឆាក​វីដេអូ​។

លោក​រំពឹង​ថា បទ​ចម្រៀង​មួយ​បទ​នឹង​ទទួល​បាន​ចំនួន​អ្នក​ចូល​ទស្សនា ​កាន់តែ​ច្រើន​នៅពេល​ដាក់​បង្ហោះ MV ដោយ​លោក​រំពឹង​ថា ផ្ទុះ​សម្រាប់​អាជីព​ចម្រៀង​របស់លោក​ផង ក្នុងពេល​ដែល​លោក​នឹង​មាន​គម្រោង​ជ្រើស​យក​បទ​នេះ ទៅ​ច្រៀង​អោយ​សប្បាយ​នៅក្នុង​ប្រទេស​កូរ៉េ ​នៅ​ពេល​លោក​ធ្វើ​ការប្រគំ​តន្ត្រី​ជាថ្មី​ម្ដងទៀត​ផង​ដែរ​។ យ៉ាងណាមិញ លោក​ថា នឹង​មិន​មាន​គម្រោង​ផលិត​បទ​បែក​ស្លុយ​សម្រាប់​ច្រៀង​ខ្លួនឯង​បន្ថែម​ទៀត​នោះ​ទេ
​ដោយ​លោក​នឹង​ងាក​មក​ផលិត​បទ​បែប​ប្រពៃណី ឬ​បែប​មនោសញ្ចេតនា​សម្រាប់​ជំហាន​បន្តបន្ទាប់​វិញ​ជា​ជាង
​បើ​ទោះ​ជា​បទ​«​រាំ​បិទគូទ​»​នេះ​ទទួលបាន​ការគាំទ្រ​ខ្លាំង នៅ​អំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ​៕ ដោយ​-​គីម​ស្រីរ័ត្ន​

spot_img
×