Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ចោរ​ប្លន់​ប្រដាប់អាវុធ​ ៦​ នាក់ ដែល​ប្លន់​អ្នក​លក់​សាំង​នៅ​ព្រែក​ព្នៅ​

spot_img

​ភ្នំពេញ ៖ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ បាន​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ចោរប្លន់​ប្រដាប់អាវុធ នៅ​យប់​ថ្ងៃទី ​១៣ ខែ​មីនា ឆ្នាំ​ ២០១៨ បន្ទាប់​ពី​ពួក​ចោរ​ទាំង ៦ នាក់ បានធ្វើ​សកម្មភាព​ប្លន់​នៅ​ទំនប់​កប់​ស្រូវ​កាលពី​យប់​ថ្ងៃ​ទី​ ៨ ខែ​មីនា ឆ្នាំ ​២០១៨ នៅ​ចំណុច​ផ្ទះ​លក់​ប្រេង តាម​បណ្ដោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​។​

​សូមបញ្ជាក់​ថា នៅ​យប់​ថ្ងៃទី​ ៨ ខែ​មីនា ឆ្នាំ​ ២០១៨ កម្លាំង​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពី​បទ​ប្លន់​ប្រដាប់អាវុធ​។​

​ការបង្ក្រាប​នេះ​ធ្វើឡើង​នៅ​ផ្ទះ​លក់​ប្រេង តាម​បណ្ដោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​គោករ​កាខ​ណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ឈ្មោះ ស៊ុន ខេន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​មុខរបរ កម្មករ​រោងចក្រ មាន​ស្រុកកំណើត​ភូមិ សំរោង​កណ្តាល សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ​។ បច្ចុប្បន្ន រស់នៅ​ផ្ទះ​ជួល​ភូមិ ទួល​ពង្រ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជយ័ រាជធានី​ភ្នំពេញ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ថោង គី​រី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​អាវុធហត្ថ (​បន្ទាយ​ឡុង​ឈិន​) និង​ប្រពន្ធ​ឈ្មោះ សេក ចិន្តា ភេទ​ស្រី អាយុ ​៤៥ ​ឆ្នាំ មុខរបរ​លក់​ប្រេង រស់នៅ​កន្លែងកើតហេតុ​ភូមិ ត្រពាំង​ពោធិ៍ សង្កាត់​គោករ​កាខ​ណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ ការបង្ក្រាប​នោះ សមត្ថកិច្ច​បាន​ចាប់យក កាំភ្លើង​វែង​ម៉ាក​ AK ៤៧ ស្វ័យ​កាត់​ ១ ​ដើម បង់​ចំនួន ​១​ មាន​គ្រាប់​ចំនួន ​៨ និង​ទូរស័ព្ទ​ចំនួន​២​គ្រឿង​៕​ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×