Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាក់​សាំង​រំលែក​ដាក់​ថង់​លក់​ឲ្យគេ មិន​ប្រយ័ត្ន​កំពប់​ខ្ចាយ​ចូល​ចង្ក្រាន​បាយ​ឆាបឆេះ​ផ្ទះ​និង​ទ្រព្យសម្បត្តិ​អស់​គ្មាន​សល់​

spot_img

ខេត្ត​ស្វាយរៀង​៖ មាន​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ​ឆោឡោ​ស្រែកហៅ​គ្នីគ្នា​មក​ជួយ​ជះ​ទឹក​ពន្លត់ និង​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន​ជួយ​ហៅ​រថយន្ត​បាញ់​ពន្លត់​អគ្គីភ័យ ខណៈ​ដែល​ផ្ទះ​លក់​ចាបហួយ​មួយ​ខ្នង​ត្រូវ​អគ្គិភ័យ​ឆាប​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ផ្សែងហុយ​ងឹត​មេឃ​ដោយសារតែ​ចៅស្រី​ម្ចាស់ផ្ទះ​មាន​ការធ្វេសប្រហែស យក​ដប​សាំង​ចាក់​សាំង​ចូល​ថង់​ក្បែរ​ចង្ក្រាន​បាយ ដែល​កំពុង​មាន​រងើក​ភ្លើង​បណ្ដាល​ឲ្យ​កំពប់​ឆាបឆេះ​និង​រងរបួស​រលាកជើង​ដៃ​តែ​សំណាងល្អ​មិន​បាត់បង់​ជីវិត​។​

​ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​អង្គារ ១២​រោច ខែ​ផល្គុន ឆ្នាំ រកា នព្វ​ស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៨ រស់នៅ​ភូមិ​បែក​ចាន ឃុំ​រមាំង​ថ្កោល ស្រុក ស្វាយទាប ខេត្ត​ស្វាយរៀង ។​

​បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​បានឲ្យដឹងថា​៖ ចំពោះ​ម្ចាស់ផ្ទះ​រងគ្រោះ​មានឈ្មោះ នាង សេត ភេទ​ស្រី អាយុ ៦៦ ឆ្នាំ មុខរបរ​លក់​ចាបហួយ រស់នៅ​ភូមិ បែក​ចាន ឃុំ រមាំង​ថ្កោល ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង ។​ហើយ​ចៅស្រី​ដែល​រងរបួស​រលាកភ្លើង​ជើង​ទាំង​សងខាង​មានឈ្មោះ អោប ស្រី​ពេជ្រ អាយុ ១៣​ឆ្នាំ និយាយ​ទាំង​ទឹកភ្នែក​ថា​៖​មុន​កើតហេតុ​គាត់​បាន​ដាំបាយ​ហូប​រាល់​ព្រឹក ប៉ុន្តែ​មាន​ភ្ញៀវ​មក​ទិញ​សាំង​ទើប​គាត់​បាន​ហៅ​ចៅស្រី អោប ស្រី​ពេជ្រ មក​ចាក់​សាំង រំលែក​ចូលក្នុង​ថង់ ខណៈនោះ ស្រាប់តែ​កំពប់​ខ្ចាយ​ទៅ និង​ចង្ក្រាន​បាយ ដែល​កំពុង​មាន​រងើក​ភ្លើង​បណ្ដាលឲ្យ​ឆាបឆេះ​ឡើង បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ​នាំគ្នា​ជួយ​ពន្លត់​ខ្វែងដៃខ្វែងជើង និង​រាយការណ៍​មក​សមត្ថ​កិច្ចុ​មូលដ្ឋាន​ជួយ​អន្តរាគមន៍ ប៉ុន្តែ​អកុសល​ដោយ​ភ្លើង​ឆេះ​ពេញក្រមុំ​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​នោះ​ទេ ។​ហើយ​ទ្រព្យសម្បត្តិ​ដែល​ខំ​រក​ក្នុង​ក្រុម​គ្រួសារ​គ្មាន​សេសសល់​អ្វី​ទៀត​ទេ ដោយ​នៅ​សល់​តែ​អាវ​ខោ​ពាក់​ជាប់​ខ្លួន​ប៉ុណ្ណោះ​ស្ទើរ​មិន​ជឿ និង​ភ្នែក​តែ​មួយប៉ប្រិចភ្នែក​សោះ​ទ្រព្យសម្បត្តិ ដែល​ខំ​សន្សំ​ជាច្រើន​ឆ្នាំ​ទាំង​ប៉ុន្មាន​បាន​រលាយ​គ្មាន​សល់​។​

​ប្រភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​បាន​បន្ត ទៀតថា ៖ ទ្រព្យ សម្បត្តិ​ខូចខាត​មាន ម៉ូតូ​២​គ្រឿង ម៉ាកវ៉េវ​, កង់ ២​គ្រឿង​, ស្រា​បៀ​ច្រើន​ប្រភេទ​៦០ កេះ​, សាំង​២​កាន និង ម៉ា​ស៊ូ​ត​២​កាន​, មាស​៧​ជី​៥​ហ៊ុន និង​លុយ​ខ្មែរ​២​លាន​រៀល​,​លុយ​ដុល្លារ​២០០​ដុល្លារ និង​គ្រឿង​ចាប់ហួយ​មួយ​ចំនួន​ធំ ។​ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​នេះ​គឺ​មាន​ទំហំ​ទទឹង​ប្រវែង ៤ គុណ និង​បណ្ដោយ ១២ ម៉ែត្រ​សង់​ធ្វើ អំពី​ឈើ ជញ្ជាំង​ស័ង្កសី ដំបូល​ប្រក់​ស័ង្កសី​ខូចខាត​ស្ទើរ​ទាំងស្រុង​៕ វ៉ៃកូ​

spot_img
×