Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិញ្ចឹម​ឆ្កែ​អនាថា ៣ ឆ្នាំ​ក្រោយ​ទើប​ដឹងថា ជា​ខ្លាឃ្មុំ​

spot_img

​បុរស​ត្រកូល​យ៉ាង បានដឹង​រឿង​ពិត ក្រោយពេល​ចិញ្ចឹម​ឆ្កែ​អនាថា ១ ក្បាល ៣ ឆ្នាំ​ក្រោយ​មក​ពេល​វា​មាន​ទម្ងន់ ៨០ គីឡូក្រាម ទើប​ជឿថា ជា​ខ្លាឃ្មុំ​។​

​តាម China News Service បុរស​សញ្ជាតិ​ចិន​ម្នាក់ ទើប​តែ​ដឹង​ថា សត្វ​ដែល​ខ្លួន​យកមក​ចិញ្ចឹម​៣​ឆ្នាំ​មកនេះ គឺជា​ខ្លាឃ្មុំ​។ បុរស​ត្រកូល​យ៉ាង​ឲ្យដឹងថា កាលពី​ខែ​៤ ២០១៥ គាត់​បាន​ទៅ​បេះ​ផ្សិត​នៅលើ​ភ្នំ​ក៏​ប្រទះឃើញ​សត្វ​មួយ​ដូចជា​ឆ្កែ ក៏​យក​មក​ចិញ្ចឹម នៅផ្ទះ​របស់​គាត់​នា​សង្កាត់ Yongsheng ខេត្ត យូ​ណាន ប្រទេស​ចិន រួច​ទុក​ចិញ្ចឹម​ដូចជា​ឆ្កែ​សម្លាញ់​ចិត្ត​របស់​គាត់ ពី​តូច​មក​វា​ប្រឡែង​លេង​ជាមួយ​ឆ្កែ​ដទៃ​ទៀត​ដូច​ធម្មតា​។ ប៉ុន្តែ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​វា​លូតលាស់​យ៉ាង​លឿន ទើប​គាត់​ពិនិត្យ​ទៅ​ថា វា​មិនមែន​ជា​ឆ្កែ​ទេ ហើយ​ក៏​សម្រេចចិត្ត​យក​វា​ទៅ​ប្រគល់​ឲ្យ​មជ្ឈមណ្ឌលអ​ភិរក្ស​សត្វ​។​

​ពេល​វា​លូន​លាស់​មាន​ទម្ងន់​ដល់​ទៅ ៨០ គីឡូក្រាម​។​

​ខ្លាឃ្មុំ​ជា​សត្វ​មួយ​ទាមទារ​ច្បាប់​អនុញ្ញាត​ទើប​អាច​ចិញ្ចឹម​បាន ពុំនោះសោត​ត្រូវ​រង​ការពិន័យ ដោយសារ​លោក​ចិញ្ចឹម​បាន​យ៉ាង​ល្អ ទើប​រួច​ផុត​ពី​ការ​ជាប់ទោស​។ យ៉ាង​បាន​យក​ខ្លាឃ្មុំ​នេះ​ទៅ​កាន់​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​៕ ចន្ទ្រា​

spot_img
×