Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទប់ស្កាត់​ឲ្យបាន​ទាន់ពេ​ល​វេលា រាល់​បទល្មើស​ដែល​កើតមានឡើង និង​ស្រាវជ្រាវ​រក​គ្រប់​មុខសញ្ញា​

spot_img

​បន្ទាយមានជ័យ ៖ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​ដាក់បទបញ្ជា​ចាត់តាំង កម្លាំង​អាវុធហត្ថ​ចេញ​ល្បាត​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ ដើម្បី​ទប់ស្កាត់​ឲ្យបាន​ទាន់ពេ​ល​វេលា រាល់​បទល្មើស​ដែល​កើតមានឡើង ជាពិសេស​គ្រប់គ្រង​និង​ស្រាវជ្រាវ​រក​គ្រប់​មុខសញ្ញា​ប្រតិបត្តិការ​ទាំងអស់ ដើម្បី​ផ្តល់​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ។​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ៍​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្តន៍​តួនាទី ភារកិច្ច និង​ការងារ​កងរាជអាវុធហត្ថ ត្រីមាស​ទី​១ និង​លើក​ទិសដៅ​ត្រីមាស​ទី​២ ឆ្នាំ​២០១៨ និង​ពិធី​ប្រកាស​តែងតាំង ផ្លាស់ប្តូរ​មុខងារ​ថ្នាក់​មេ​បញ្ជ​ការរង​ខេត្ត ចំនួន ២​រូប ។​

​លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ដាក់ចេញ​នូវ​ផែនការ​សម្រាប់​អនុវត្តន៍​បន្ត ដោយ​ចាត់តាំង​ជំនាញ​ចុះ​ស្រាវជ្រាវ​រុករុ​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ និង​បង្កើន​បណ្តាញ​ផ្តល់​ព័ត៌មាន​នៅ​តាម​មូលដ្ឋាន​អោយបាន​ច្រើន ។ អនុវត្តន៍​បង្ការ បង្ក្រាប បទល្មើស​ធនធានធម្មជាតិ ដូចជា ការកាប់​ព្រៃឈើ​ខុសច្បាប់ កាប់​រានទន្ទ្រាន​យក​ដី​រដ្ឋ រុករក​រ៉ែ​ខុសច្បាប់ ចាប់ ឬ​នាំ​សត្វព្រៃ​ខុស​ច្បាប់ និង​បទល្មើស​នេសាទ​ខុសច្បាប់​។ ត្រួតពិនិត្យ និង​ការ​អនុចត្តន៍​ច្បាប់​ចរាចរ​ផ្លូវគោក ការគ្រប់គ្រង​អាវុធជាតិផ្ទុះ បង្ក្រាប​ការប្រើប្រាស់​អាវុធ​ខុសច្បាប់ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត ក៏​ដូច​តាម​មូលដ្ឋាន​ក្រុង ស្រុក និង​ស្នាក់​ការ​សន្តិសុខ​ផងដែរ​។​

​លោក​មេបញ្ជាការ​ក៏បាន​ណែ​នាំឲ្យ​ប្រើប្រាស់​កម្លាំង​ជំនាញ ធ្វើការ​ស្រាវជ្រាវ តាមដាន ក្តាប់​សភាពការណ៍​ដែល​អាច​កើតមានឡើង ធ្វើការ​សន្និដ្ឋាន​វាយតម្លៃ ដើម្បី​ចាត់​វិធានការ​ដោះស្រាយ​ឲ្យបាន​ទាន់​ពេលវេលា ។​
​ប្រុងប្រៀប​រៀបចំ​សម្ភារៈ គ្រឿង​បំពាក់ ចាត់តាំង​វេណ​យាម ប្រចាំ​បញ្ជា និង​ចាត់តាំង​កម្លាំង​ចេញ​ល្បាត​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ ដើម្បី​ទប់ស្កាត់​ឲ្យបាន​ទាន់ពេ​ល​វេលា រាល់​បទល្មើស​ដែល​កើតមានឡើង ។ គ្រប់​មុខសញ្ញា​ប្រតិបត្តិការ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ជួយ​សង្គ្រោះ​គ្រប់​ហេតុការណ៍ ពិសេស​ចាត់វិធានការ​គ្រប់​លទ្ធភាព ដើម្បី​ផ្តល់​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ថ្នាក់​ដឹកនាំ្យ​បាន​ល្អប្រសើរ ។​

​លោក​បាន​ថ្លែថា បន្ត​ការអប់រំ​ផ្សព្វផ្សាយ ស្ដីពី​ច្បាប់​សិទ្ធមនុស្ស និង​ក្រមសីលធម៌ របស់​កង​យោធពលខេមរភូមិន្ទ ដល់​កម្លាំង​ក្រោម​ឱវាទ​ជាប្រចាំ ។ ត្រូវ​ផ្សព្វផ្សាយ បទបញ្ជា សារាចរ សេចក្ដីណែនាំ ដែល​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​បាន​ដាក់ជូន​។ បន្ត​ការងារ​មនុស្សធម៌ និង​ចុះសួរសុខទុក្ខ​ក្រុមគ្រួសារ​អាវុធហត្ថ​ជួប​ការលំបាក​។​

​លោក​មេបញ្ជាការ​បាន​បន្តទៀតថា តាម​បណ្ដា​អង្គភាព​មូលដ្ឋាន​ក្រុង ស្រុក ត្រូវ​ជំរុញ​ការងារ​ប្រឡងប្រណាំង បង្កបង្កើន​ផល ដាំ​ដុះ ចិញ្ចឹមសត្វ ដើម្បី​ឧបត្ថម្ភ​បន្ថែម​លើ​ការហូបចុក​របស់​កង​កម្លាំង និង​បន្ត​ការងារ​ជួសជុល កសាង​សំណង់​ផ្សេងៗ និង​បន្ត​ការយកចិត្តទុកដាក់ លើ​សុខមាលភាព​កងទ័ព​ឲ្យមាន​អនាម័យ ការពារ​ជម្ងឺឆ្លង​គ្រប់​ប្រភេទ​ផងដែរ​។ ក្នុង​កិច្ចប្រជុំ​នោះ​ដែរ លោក​មេបញ្ជាការ​បាន​បញ្ជាក់​បន្ថែមទៀតថា គ្រប់​អាវុធហត្ថ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​បន្ត​ការងារ បង្ការ បង្រាប និង សង្គ្រោះ​បន្ថែមទៀត លោក​បាន​សង្កត់ធ្ងន់ថា អាវុធហត្ថ​គ្រប់​មូលដ្ឋាន​ក្រុង ស្រុក​ត្រូវ​យកចិត្តទុកដាក់​ក្តាប់​សភាពការណ៍ និង​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​រក្សា​សុវត្ថិភាព​ជូន​ប្រជា​ពលរដ្ធ​គ្រប់ពេលវេលា ទៅតាម​ផែនការ​ដែល​សេនាធិការដ្ឋាន​បាន​ដាក់​ចេញ​ផងដែរ ៕​ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×